ក្រសួងយុត្តិធម៌កាន់មូលនិធិមេធាវីការពារជនក្រីក្រ បង្កភាព«ស្មុគស្មាញ»
ក្នុងអាណត្តិទីប្រាំនេះ «មូលនិធិ»សម្រាប់ការឧបត្ថម ដល់សេវាកម្មមេធាវីការពារជូនជនក្រីក្រ ដែលក្នុងរយៈកាលកន្លងមក ស្ថិតក្រោមការចាត់ចេងរបស់គណៈមេធាវីនោះ ត្រូវបានរាជរដ្ឋាភិបាល «បង្វែរ»ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌វិញ។ ដោយឡែកការគ្រប់គ្រងលើមេធាវី និងបច្ចេកទេសនានា ឬការចាត់ចែងការពារជនក្រីក្រ បន្តឲ្យនៅក្រោមការត្រួតពិនិត្យ និងចាត់ចែងដោយគណមេធាវីដដែល។ នេះបើយោងតាមការបញ្ជាក់របស់លោក គីម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ តែជាការផ្លាស់ប្ដូរដែលសកម្មជនធ្វើការជិតស្និតនឹងសហគមន៍ជនក្រីក្រ បានថ្លែងវាយតម្លៃថាមានភាពស្មុគស្មាញ។
លោក គីម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លើកឡើងក្នុងសន្និសីទថ្ងៃទី២៩ ខែវិច្ឆិកា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ (រូបថត MONOROOM.info/ [...]