All Articles of MONOROOM.info

សម រង្ស៊ី ប្រកាស​ដាក់​ជីវិត ជា​ថ្នូរ​នឹង​អាយុ​ជីវិត​ជាតិ

សម រង្ស៊ី ប្រកាស​ដាក់​ជីវិត ជា​ថ្នូរ​នឹង​អាយុ​ជីវិត​ជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីយប់ថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ បានប្រកាស​លះ​បង់​ជីវិតរបស់ខ្លួននៅចំពោះមុខក្រុមបាតុករជាច្រើនពាន់នាក់ ដើម្បីជាថ្នូរនឹងអាយុជីវិតរបស់ប្រទេសជាតិ។ ការ​ប្រកាស​របស់លោក សម រង្ស៊ី បែបនេះ បានធ្វើឲ្យក្រុមបាតុករទះដៃកងរំពងឡើង ដោយក្តីរំភើបនិងមានសង្ឃឹម នៅពេល​បានឮការប្តេជ្ញារបស់ប្រមុខមេដឹកនាំខ្លួនបែបនេះ ។


នៅលើរថយន្ដកណ្ដាល៖ លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី លើកទង់ជាតិ និងដៃទៅរកអ្នកគាំទ្រ ក្នុង​ពេលដង្ហែក្បួនបាតុកម្មកាត់រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - «ខ្ញុំបានប្តេជ្ញាចិត្តហើយ! ខ្ញុំចាស់ហើយ ខ្ញុំអត់ខ្លាចស្លាប់ទេ! ដល់ពេលហើយ [...]

បង្កើត​គណកម្មាធិការ​ប្រឹក្សា​យោបល់ ប្រចាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា?

បង្កើត​គណកម្មាធិការ​ប្រឹក្សា​យោបល់ ប្រចាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា?

ការបង្កើត«គណកម្មាធិការប្រឹក្សាយោបល់ ប្រចាំគណបក្សនយោបាយ»នៅកម្ពុជា ជាការផ្តើមគំនិតមួយ របស់​មូលនិធិ​ខុនរ៉ាតអាឌិនណៅអ៊ែរ សម្រាប់គ្រប់គណបក្សនយោបាយ ដែលជាប់ឆ្នោតក្នុងអាណត្តិទីប្រាំនេះ រួមមាន​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ការផ្តើមគំនិតរបស់មូលនិធិខាងលើនេះ ក្នុងគោលបំណង​ចង់ឲ្យគណបក្សនយោបាយទាំងអស់មានជោគជ័យនៅក្នុងការដឹកនាំ និងការទាញយកប្រជាប្រិយថែមទៀត ពី​ពលរដ្ឋម្ចាស់ឆ្នោត។


សិក្ខាសាលា នៅ​សណ្ឋាគារសាន់វ៉េ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សម្ព័ន្ធប្រឹក្សាគណបក្សនយោបាយ - គណបក្សនយោបាយមិនអាចពឹងផ្អែកតែទៅលើ «រចនាសម្ព័ន្ធ»និង​«ធនធាន»​ខាងក្នុងប៉ុណ្ណោះទេ។ ជាមួយគ្នានេះ នៅមានកត្តាជាច្រើនទៀត [...]

«កំប្លែង» ​ជា​សិល្បះ​គ្រាន់​តែ​ធ្វើ​​ឲ្យ​​សើច គ្មាន​ឫសគល់​និង​ខ្លឹម​សារ?

«កំប្លែង» ​ជា​សិល្បះ​គ្រាន់​តែ​ធ្វើ​​ឲ្យ​​សើច គ្មាន​ឫសគល់​និង​ខ្លឹម​សារ?

ដូចម្តេចដែលហៅថា ការកំប្លែង? តើការកំប្លែងមានប្រភពមកពីណា? តើការកំប្លែងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?


និយមន័យ នៃកំប្លែង

  • តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតបានពន្យល់ថា៖

    ការកំប្លែង ឬកំប្លែង ឬហសនាដកម្ម មាន​ថ្នាក់ពាក្យជា នាម មានន័យថា ការលេងដោយបទបែបផ្សេងៗ ឲ្យ​អ្នក​ឯ​ទៀត​រួសរាយសប្បាយសើច ការចេះ​ចាក់ត្លុក ឬ ក្រមាច់ក្រមើមឲ្យគេសើច។ មនុស្សដែលចេះកំប្លែង អ្នក​ស្រុក​គេ​ច្រើន​ហៅ​ថា៖ អ្នកកំប្លែង មនុស្ស​កំប្លែង ឬត្លុកកំប្លែង ឬមនុស្សក្រមាច់ក្រមើម។ ក្រមាច់ ថ្នាក់ពាក្យជា​គុណនាម មាន​ន័យថា ដែល​ចេះកំប្លែង​ដោយវាចា ឬដោយអវយវៈ មានញាក់មុខញាក់មាត់ គួរឲ្យសើច។

  • តាមឯកសារបរទេសលោកបានពន្យល់ថា៖

    [...]
«ហ៊ុន សែន អើយ ចុះចេញទៅ» ឃ្លា​កំពុង​ពេញ​និយម​នៃ​ក្រុម​បាតុករ

«ហ៊ុន សែន អើយ ចុះចេញទៅ» ឃ្លា​កំពុង​ពេញ​និយម​នៃ​ក្រុម​បាតុករ

នៅក្នុងអំឡុងពេលបាតុម្មលើកទី ៦ របស់គណបក្សសង្គ្រោះជាតិលើកនេះ មេដឹកនាំគណបក្ស បានថ្លែងសារ​នយោបាយសំខាន់ៗជាច្រើន ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅទីលានប្រជាធិបតេយ្យ។ នៅក្នុងចំណោម​សារ​នយោបាយទាំងអស់នោះ សារនយោបាយមួយដែលលេចធ្លោជាងគេ និងកំពុងទាក់ទាញការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពីសំណាក់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ដែលស្រែកទាមទារមិនដាច់ពីមាត់ គឺ «ហ៊ុន សែន អើយ ...ចុះ​ចេញ​ទៅ !»។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

ភាសាខ្មែរ - «ហ៊ុន សែន អ៊ើយ ចុះចេញទៅ! ហ៊ុន សែន អ៊ើយ ចុះចេញទៅ!» នេះគឺជាសារនយោបាយ​ ដ៏​មាន​ប្រជាប្រិយភាពបំផុត នៅក្នុងមហាបាតុកម្មលើកទី ៦ របស់គណបក្សសង្គ្រោះជាតិ [...]

សហគ្រាស​តូច​និង​មធ្យមខ្មែរ ត្អូញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្រៅ​ប្រទេស

សហគ្រាស​តូច​និង​មធ្យមខ្មែរ ត្អូញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្រៅ​ប្រទេស

សហគ្រាសខ្នាតតូច និងមធ្យម ជាកត្តាមួយដែលជួយធ្វើអោយសេដ្ឋកិច្ចរីកចំរើន និងបង្កើត ការងារនៅក្នុង​ប្រទេស។ ការជម្រុញអោយមាន ការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ជាសញ្ញាណដែលបង្ហាញថា សហ​គ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាកំពុងការរីកចំរើន។ តែទោះជាយ៉ាងណា ក៏នៅតែមានបញ្ហាចំនួន អាចនឹង​ដែល​ធ្វើ​សហគ្រាសមួយចំនួន ត្រូវដួលរលំ។


សិក្ខាសិលាថ្នាក់ជាតិស្តីពី ប្រព័ន្ធគ្រប់គ្រងសុវត្តិភាពម្ហូបអាហារបែបទំនើប នៅ​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ Channita)

សហគ្រាសឯកជន - ដោយសារតែមានបញ្ហា ប្រឈមមួយចំនួន ទើបធ្វើអោយ សហគ្រាសធុនតូច និង មធ្យម មួយចំនួនត្រូវបានបិទទ្វា។ តែក៏នៅមាន សហគ្រាសមួយចំនួននៅតែអាចឈរជើងបាន ព្រមទាំងបានកំពុង​នឹង​ចូលរួមប្រកួតប្រជែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...