សាយ បូរី៖ «បីករណី» ដើម្បីស្រាយវិបត្តិនយោបាយនៅកម្ពុជា
បញ្ហាស្ថានការនយោបាយនៅកម្ពុជា ចេះតែបន្តរជាប់គាំង និងមិនមានដំណោះស្រាយណាមួយសមស្របនៅឡើយ មកទល់នឹងពេលនេះ រវាងគណបក្សជាប់ឆ្នោតធំៗទាំងពីរ។ គណបក្សសង្គ្រោះជាតិងាកស្វែងរកការគាំទ្រពីអន្តរជាតិ ជួយដោះស្រាយវិបត្តនេះ ខណៈគណបក្សប្រជាជនកម្ពុជាបដិសេធ ថានៅមិនទាន់ដល់ពេល ដែលត្រូវការអន្តរជាតិលូកដៃចូល ក្នុងកិច្ចការនយោបាយនៅកម្ពុជានោះទេ។ គណបក្សកាន់អំណាចតែងតែលើកឡើងថា ត្រូវប្រើប្រាស់នូវ«យន្ដការ»ក្នុងស្រុកឲ្យអស់លទ្ធភាព ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ។

ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
ច្បាប់ - សាធារណៈមតិទូទៅបានសង្កេត និងធ្វើការវាយតម្លៃនៃការអះអាងខាងលើថា [...]



