បក្សទាំងពីរបន្តឯកភាព ៣ចំណុច ទម្លាយភាពជាប់គាំងនយោបាយ
បន្ទាប់ពីក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលមានភាគីម្ខាង ៦រូបដូចគ្នា បានបញ្ចប់កិច្ចប្រជុំបិទទ្វារ អស់រយៈជាង៤ម៉ោងមក ជាលទ្ធផលគណបក្សទាំងពីរ បានបន្តឯកភាពគ្នាលើ៣ចំណុចបន្ថែមទៀត គួរឲ្យកត់សម្គាល់។

ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ ចេញមកថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ សហការី)
នយោបាយកម្ពុជា - ៣ចំណុចដែលឯកភាពគ្នានោះ បានបង្ហាញថា គណបក្សទាំងពីរ ពិតជាបានទទួលស្គាល់នូវភាពចម្រូងចម្រាស ចំពោះដំណើរការបោះឆ្នោតកាលពីអាណត្តិកន្លងមក និងបានឯកភាពជាមួយគ្នាធ្វើកំណែទម្រង់បញ្ហាទាំងនោះ ដើម្បីជាផ្នែកមួយទម្លាយភាពជាប់គាំងនយោបាយ [...]



