All Articles of MONOROOM.info

អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

ការភ្ញាក់ផ្អើលមួយ សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្រោយពីសាលាឧទ្ទណ៍ បានបដិសេធការសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ហើយនៅតែបន្តការឃុំខ្លួនជាបណ្ដោះអាសន្ននោះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី ២៥ ខែមីនានេះ បានថ្លែងទទួលស្គាល់ថា ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរបស់មន្ត្រីតុលាការកន្លងមក មាន​ភាព​លំអៀង និងមិនមានតម្លាភាព។ ការថ្លែងទទួលស្គាល់ ដែលហាក់ដូចជាយឺតពេលណាស់ទៅហើយ សម្រាប់​ជន​រងគ្រោះ និងអ្នកតាមដានស្ថានភាពសង្គម។


លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ (រូបថត MONOROOM.info/ S. Tith)

ច្បាប់ស្តីពីការឃុំខ្លួន - លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំ [...]

សាលា​ដំបូង​​រាជធានី សម្រេច​មិន​ចាត់​ការ​បណ្តឹង​ប្តឹង​ ហ៊ុន សែន

សាលា​ដំបូង​​រាជធានី សម្រេច​មិន​ចាត់​ការ​បណ្តឹង​ប្តឹង​ ហ៊ុន សែន

បើទោះជាយុវជន នាង សុឃុន មានឯកសារជាច្រើនជាភស្តុតាងដែលអាចអោយតុលាការចាត់ការ និង​ស៊ើប​អង្កេត​ទៅលើបណ្តឹង ប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន របស់លោក យ៉ាងណាក៏ដោយ តែទីបំផុតទៅ សាលាដំបូង​រាជធានីភ្នំពេញ នៅតែសម្រេចមិនចាត់ការ ទៅលើបណ្តឹងរបស់លោកដដែល។


ទឹកធ្លាក់ នៅលើកោះត្រល់។ (រូបថត ឯកសារ)

ប្រព័ន្ធយុត្តិធម៌ - លិខិតជូនដំណឹងរបស់លោក មាស ច័ន្ទពិសិទ្ឋ ជាព្រះរាជអាជ្ញារង និងជាតំណាងអយ្យកា​អម​សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងលេខ៣៤២ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ របស់យុវជន នាង សុឃុន ដែលប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង អោយ​ទៅយួនដោយខុសច្បាប់នោះ អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ [...]

បាតុកម្ម​ទាមទារ​កម្លាំង​ផ្សាយ​ថ្ងៃ ៣១​មិនា នឹង​ធ្វើ ទោះ​គ្មាន​ការ​អនុញ្ញាត

បាតុកម្ម​ទាមទារ​កម្លាំង​ផ្សាយ​ថ្ងៃ ៣១​មិនា នឹង​ធ្វើ ទោះ​គ្មាន​ការ​អនុញ្ញាត

លោក ម៉ម សូណង់ដូ ប្រធានវិទ្យសំបុកឃ្មុំ បានអះអាងអោយដឹងថា បើទោះបាតុកម្មនៅថ្ងៃទី៣១ មិនាខាងមុខ លោកមិនដឹកនាំ ក៏នៅមានប្រពលរដ្ឋជាច្រើនទៀត ដែលគេនឹងធ្វើ។ ការប្រមូលគ្នាធ្វើបាតុកម្មរបស់ពលរដ្ឋ ដែល​ទំនងជាមិនអាចអាក់ខានបានឡើយ បើទោះជាអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើក៏ដោយ។


លោក ម៉ម សូណង់ដូ ក្នុងសន្និសិទសាព័ត៌មាន នៅទីស្នាក់ការរបស់វិទ្យិសំបុកឃុំ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

សិទ្ធិ - បាតុកម្ម ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤ ទាមទារក្នុងការស្នើសុំតម្លើងកំលាំងផ្សាយនៅតាមបណ្តាខេត្ត និង​សុំ​ប្រេកង់បង្កើតទូរទស្សន៍ របស់ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ នឹងនៅតែបន្តតាមការគ្រោងទុក [...]

សង្គម​ស៊ីវិល​នឹង​ចូល​អង្កេត​ភាព​មិន​ប្រក្រតី ពេល​ប្រឡង​បាក់​ឌុបខាងមុខ

សង្គម​ស៊ីវិល​នឹង​ចូល​អង្កេត​ភាព​មិន​ប្រក្រតី ពេល​ប្រឡង​បាក់​ឌុបខាងមុខ

អង្គការសង្គមស៊ីវិលមួយចំនួន បានអះអាងថា ខ្លួននឹងចូលរួមអង្កេតពីភាពមិនប្រក្រតី នាពេលប្រលង​សញ្ញប័ត្រ​មធ្យមសិក្សាទុតិយភូម (បាក់ឌុប) ដោយចាប់ផ្តើមពីឆ្នាំ២០១៤នេះ។ ការអះអាងនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំង​អំពើ​ពុករលួយបានបង្ហាញភ្លើងខៀវ ដោយអនុញ្ញាត ឲ្យអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចូលរួមត្រួតពិនិត្យភាព​អសកម្ម ក្នុងដំណើរការប្រលងបាក់ឌុប។


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

សិក្សាធិការ - តំណាងមួយរូប ពីសម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក សន ជ័យ បានថ្លែង ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៥ មីនា នេះថា [...]

ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

អ្នកមានសមានចិត្តជាច្រើន រួមនឹងអ្នកវិភាគឯករាជ្យលោក កែម ឡី ផង បានហៅករណីលោក វន់ ពៅ ថាមិនមែន​ជាហេតុការណ៍មួយ​ ដែលត្រូវយកមកធ្វើការឃុំខ្លួនឡើយ។ ពួកគេបានបរិហាថា ការឃុំខ្លួនលោក វន់ ពៅ ព្រោះ​មាន​បញ្ហា«នយោបាយ»នៅពីក្រោយ ទើបមន្រ្តីតុលាការមួយចំនួន ហាក់ដូចជាមានការរអារ និង​មិនអនុវត្តតាមវិជ្ជាជីវៈ​របស់ខ្លួន ដែលមានឡើយ។


ក្រុមគ្រួសាររបស់លោក វន់ ពៅ នៅក្រៅសាលាឧទ្ទរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងវត្តមានមុខ​សាលា​ឧទ្ធណ៍កាលពីថ្ងៃទី២៤ ខែមីនា នេះ អ្នកវិភាគឯករាជ្យ និងជាអ្នក​ស្រាវ​ជ្រាវ​ផ្នែកសង្គមលោក កែម ឡី បានបរិហាថា តុលាការហាក់បីដូចជាក្បត់វិជ្ជាជីវៈរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...