All Articles of MONOROOM.info

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ៖ អ៊ា គឹមស្រេង ចង់​«រុញ​គោ​ទម្លាក់​ច្រាំង​បាក់»

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ៖ អ៊ា គឹមស្រេង ចង់​«រុញ​គោ​ទម្លាក់​ច្រាំង​បាក់»

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក អ៊ា គឹមស្រេង ថាជា​ការញុះញង់ ឲ្យមានការបែកបាក់ និងរុញច្រានគោទម្លាក់ច្រាំងបាក់ ដោយដឹងថាច្រាំងនោះបាក់។


លោក អ៊ា គឹមស្រេង សួរសំនួរទៅលើ លោក សម រង្ស៊ី ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៤។ (រូបថតផ្ដិតពីវីដេអូ CBN)

នយោបាយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្ត្រីច្បាប់មួយរូប នៃគណបក្ស​សង្គ្រោះជាតិ បានប្រកាន់ជំហរ ទាក់ទងនឹងការលើកឡើងដោយលោក អ៊ា គឹមស្រេង ក្នុងរយៈពេល​ចុងក្រោយ​នេះ​ថា លោកគាំទ្រចំពោះលោកប្រធាន សម រង្សី ដែលមិនឆ្លើយទៅនឹងសំនួរបស់លោក អ៊ា គឹមស្រេង ក្នុងពេល​ដែល​ប្រធាន​គណបក្សសង្គ្រោះជាតិ [...]

អ៊ុំ វិសាល៖  គ្មាន​អ្នក​នយោបាយ​នៅ​​ពីក្រោយ​រឿង​អាស្រូវ អាត់ ធន់ ទេ

អ៊ុំ វិសាល៖ គ្មាន​អ្នក​នយោបាយ​នៅ​​ពីក្រោយ​រឿង​អាស្រូវ អាត់ ធន់ ទេ

ស្របពេលដែលការដឹកនាំកម្មករ ទាមទារប្រាក់ខែ១៦០ដុល្លា កាន់តែមានសន្ទុះខ្លាំងឡើង រឿងអាស្រូវ​របស់មេ​ដឹកនាំ​សហជីពស៊ីខាវឌូ អំពីការប្រព្រិត្តអំពើពុករលួយក៏មានការបែកធ្លាយ ដែលមតិមួយចំនួនយល់ថា មានជាប់​ពាក់ព័ន្ធ​នឹងអ្នកកនយោបាយ។ សំរាប់បញ្ហានេះ លោក អ៊ុំ វិសាល អះអាងថា ការបែកធ្លាយនេះ ដើម្បីរក្សាកេរ្តិ៍របស់​សហជីព ស៊ីខាវដូ។


រូបកណ្ដាល៖ លោក អ៊ុំ វិសាល អតីតស្ថាបនិក មន្រ្តីគោល​នយោបាយ និងច្បាប់របស់សហជីពស៊ីខាវឌូ។ (រូបថត MONOROOM.info/ C.Nita)

រឿងអាស្រូវ - ខណៈពេល ដែលសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីចាវឌូ ជា​សហជីពដែលល្បី និងឈានមុនគេ ក្នុងការដឹកនាំកម្មករធ្វើកូដកម្ម-បាតុកម្ម ក្តីបារម្ភ [...]

សម្ពាធ​ដាក់​លើ​ក្រសួង​យុត្តិធម៌ ឲ្យ​ផ្ដល់​យុត្តិធម៌​ដល់​ជន​ទាំង​២១​នាក់

សម្ពាធ​ដាក់​លើ​ក្រសួង​យុត្តិធម៌ ឲ្យ​ផ្ដល់​យុត្តិធម៌​ដល់​ជន​ទាំង​២១​នាក់

បន្តពីថ្ងៃម្សិលមិញដែលបានស្នើដល់ប្រតិភូសហគមន៍អ៊ឺរ៉ុប ឲ្យជួយដោះស្រាយវិបត្តិដីធ្លី និងជំរុញការដោះលែង​ជន​២១នាក់ នៅថ្ងៃទី២៨ មីនា នេះ អ្នកភូមិបឹងកក់ បូរីកីឡា និងថ្មគោល ជិតមួយរយនាក់ បានមកដល់មុខក្រសួង​យុត្តិធម៌ ដើម្បីទទូចឲ្យស្ថាប័នមួយនេះ លូកដៃពន្លឿនការដោះស្រាយ ចំពោះទុកកង្វល់របស់ពួកគេ។


អ្នកភូមបឹងកក់ នៅមុខក្រសួងយុត្តិធម៌ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិមនុស្ស - អ្នកតំណាងអ្នកភូមបឹងកក់ អ្នកស្រី ទេព វន្នី បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខក្រសួង​យុត្តិធម៌ថា៖ «ពួកខ្ញុំមិនដែលមានសង្ឃឹមលើថ្នាក់ដឹកនាំ ថាដោះស្រាយបញ្ហានោះទេ។ តែមកក្រសួងយុត្តិធម៌​ពេលនេះ គឺដើម្បីសួរនាំពីបញ្ហាដាក់ញតិ្ត [...]

Peypey dy ហែក​កេរ្ត៍ ពេជ្រ សោភា ថា​«ពូកែ​និយាយ​ដើម​គេ» (vdo)

Peypey dy ហែក​កេរ្ត៍ ពេជ្រ សោភា ថា​«ពូកែ​និយាយ​ដើម​គេ» (vdo)

ពាក្យមួយឃ្លា «មកជ្រកក្រោមផ្ទះខ្ញុំ កុំសម្តីខ្លាំងដាក់ម្ចាស់ផ្ទះ» ជាពាក្យសម្តីរបស់តារាហ្វេសប៊ុកល្បីល្បាញមួយរូប ថ្លែង​នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Peypey dy ដោយបានចោទប្រកាន់ថា នេះជាពាក្យសម្តីរបស់​តារា​ចម្រៀង​​ស្រីល្បីមួយរូប របស់ផលិតកម្មហង្សមាស។ ដោយសារតែពាក្យ«និយាយដើម»នេះហើយ  ដែលធ្វើឲ្យ Peypey dy ដកខ្លួនចេញពីផ្ទះរបស់ កញ្ញា ពេជ្រ សោភា។ នេះបើតាមវីដេអូមួយ ដែលដាក់បង្ហោះតាមហ្វេសប៊ុក ហើយបង្ហាញ​សារធារណជនឲ្យ​ដឹង​នាថ្ងៃ២៧ ខែមីនាឆ្នាំ២០១៤នេះ។


តារាហ្វេសប៊ុក Peypey dy និងតារាចម្រៀងល្បី ពេជ្រ សោភា។ (រូបថត ហ្វេសប៊ុក)

តារា - Peypey Dy និយាយថា៖ «បងនិយាយដើមខ្ញុំហើយ ថែមទាំងគម្រាមគេកុំឲ្យប្រាប់ខ្ញុំ [...]

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ជប៉ុន ថត​ឃើញ​វត្ថុ​ថ្មី ១០ ទៀត

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ជប៉ុន ថត​ឃើញ​វត្ថុ​ថ្មី ១០ ទៀត

បន្ទាប់ពីផ្កាយរណបរបស់ប្រទេសថៃ ព្រឹកថ្ងៃទី២៨ ខែមីនានេះ ដល់វេនផ្កាយរណបរបស់ប្រទេសជប៉ុនម្ដង ដែល​បានប្រកាសថា បានថតឆ្លុះឃើញ វត្ថុថ្មីផ្សេងទៀត ចំនួន១០ អណ្ដែតនៅចម្ងាយជា២៥០០០គីឡូមែត្រ ពីឆ្នេរខាង​លិចនៃកោះអូស្ត្រាលី។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋាភិបាលជប៉ុន។


ប្រភេទយន្ដហោះ​ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - យោងតាមការិយាល័យស្រាវជ្រាវ និងព័ត៌មានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបាន​ដកស្រង់​ប្រភព ដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ជីជី (Jiji) និងឃីយ៉ូតូ (Kyodo) បានអះអាងថា វត្ថុដែលផ្កាយរណប​របស់​ខ្លួន​ថតឆ្លុះឃើញនោះ វត្ថុដែលធំជាងគេមានប្រវែង៨ម៉ែត្រ និងទទឹង៤ម៉ែត្រ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...