កូនប្រុសរបស់ជនផ្ដាច់ការ កាដាហ្វី សុំទោសតាមទូរទស្សន៍
ទូរទស្សន៍រដ្ឋរបស់ប្រទេសលីប៊ី បានផ្សាយរូបភាពកូនប្រុសមួយរូប របស់អតីតមេដឹកនាំផ្ដាច់ការ លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) ដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារនៃរដ្ឋធានីទ្រីប៉ូលី។ កូនប្រុសរបស់អតីតបុរសខ្លាំង បានបង្ហាញនូវការសុំទោស និងសុំឲ្យមានការអភ័យទោស ពីសំណាក់ជនរួមជាតិខ្លួន។

លោក សាអាឌី កាដាហ្វី កូនប្រុស លោក មូអាម៉ា កាដាហ្វី។ (រូបថតផ្ដិតពីទូរទស្សន៍)
អវសាន្ដនៃរបបផ្ដាច់ការ - លោក សាអាឌី កាដាហ្វី (Saadi Kadhafi) ដែលត្រូវបានតុលាការប្រទេសលីប៊ី ចាប់ទោសកំហុស ពីបទថាបានប្រព្រឹត្តិឧក្រិដ្ឋកម្ម ដើម្បីរក្សាអំណាចឲ្យឪពុករបស់ខ្លួននោះ ត្រូវបានធ្វើបត្យាប័នមកកាន់រដ្ឋធានី ទ្រីប៉ូលី កាលពីថ្ងៃទី៦ [...]



