អាគារ​បុរាណ​ដ៏​មាន​តម្លៃ ក្នុង​ក្រុង​បាត់ដំបង កំពុង​«រលាយ​រូប»

តាមប្រភពព័ត៌មាន ដែលស្និតនឹងសាលាខេត្តបាត់ដំបងបានបញ្ជាក់ថា អគារអភិរក្សក្នុងក្រុងបាត់ដំបងមួយចំនួន កំពុងត្រូវបានឈ្មួញ«តថ្លៃ» ដើម្បីធ្វើការដោះដូរ សម្រាប់ទីតាំងថ្មី។ យ៉ាងណាក៏ដោយមកទល់នឹងខែមីនា ឆ្នាំ២០១៤​នេះ ក៏យ៉ាងហោចណាស់ មានអាគារមួយដែលស្ថិតក្នុងតំបន់អភិរក្សរបស់ក្រុងបាត់ដំបង ត្រូវបានអតីតកូន​ប្រសារ​លោកអភិបាលខេត្តបាត់ដំបងបានទិញ និងវាយរាបដល់ដី។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមប្រភពព័ត៌មាន ដែលស្និតនឹងសាលាខេត្តបាត់ដំបងបានបញ្ជាក់ថា អគារអភិរក្សក្នុងក្រុងបាត់ដំបងមួយចំនួន កំពុងត្រូវបានឈ្មួញ«តថ្លៃ» ដើម្បីធ្វើការដោះដូរ សម្រាប់ទីតាំងថ្មី។ យ៉ាងណាក៏ដោយមកទល់នឹងខែមីនា ឆ្នាំ២០១៤​នេះ ក៏យ៉ាងហោចណាស់ មានអាគារមួយដែលស្ថិតក្នុងតំបន់អភិរក្សរបស់ក្រុងបាត់ដំបង ត្រូវបានអតីតកូន​ប្រសារ​លោកអភិបាលខេត្តបាត់ដំបងបានទិញ និងវាយរាបដល់ដី។


អាគារបូរាណមួយ នៅក្រុងបាត់ដំបង់។ (រូបថត MONOROOM.info/Sothun)

អភិរក្សអត្តសញ្ញាណ - តាមប្រជាពលរដ្ឋដែលរស់នៅជិតអាគារអតីតមន្ទីពេទ្យសត្វ ស្វិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបង្ហាញនូវការស្តាយស្រណោះ ចំពោះការបាត់​បង់​សំណង់​អាគារបូរាណ ដោយសារ«កម្លាំង»មនុស្សកំទេច ដែលមិនមែនជាធម្មជាតិ ឬជាការចាស់ទ្រុឌទ្រោមនោះ។ ពួកគាត់​បានលើកឡើងថា ក្នុងក្រុងបាត់ដំបងនេះ អាគារភាគច្រើនត្រូវបានសាងសង់ក្នុងសម័យបារាំង។ ហើយបច្ចុប្បន្ន​ អាគារបូរាណទាំងនោះ ក៏ត្រូវបាន«ដាក់»ក្នុងតំបន់អភិរក្សផ្នែកទេសចរណ៍ សម្រាប់អ្នកទេសចរជាតិ អន្តរជាតិ និង​សម្រាប់សិស្ស និស្សិតមកសិក្សាស្រាវជ្រាវពីវប្បធម៌នៃសំណង់អាគារបូរាណទាំងនោះ។

លោក ជា វណ្ណា អ្នកភូមិព្រែកមហាទេព្យ បានបញ្ជាក់លើការសម្រេចចិត្តវាយកំទេចសំណង់អាគារនោះថា ហាក់ដូច​ជារួសរាន់បំផុត ព្រោះក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង អាគារអភិរក្ស អតីតមន្ទីរពេទ្យសត្វដ៏​«ធំ»​ត្រូវបាន​រលំ​រាបស្មើដី។ មកបានបន្តថា មកទល់នឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤នេះ មានរយៈពេលទើបតែជាងមួយខែប៉ុណ្ណោះ ដែលអតីតអាគារមន្ទីរពេទ្យសត្វនេះត្រូវបានកំទេចជាផ្លូវការ ហាក់បីដូចជាការស្របតាមគម្រោង ដែលបាន​គ្រោង​ទុកមុនយ៉ាងដូច្នោះ។

តាមការបញ្ជាក់បន្ថែមពីមន្រ្តីការិយាល័យ សុរិយោដីខេត្តបាត់ដំបងដែលសុំមិនបញ្ចេញឈ្មោះ បាន ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ក្នុងការវាយរុះរើនេះមិនមានការអនុញាតិពីសាលាក្រុង ពីមន្ទីរទេសចរណ៍ មន្ទីររៀបចំដែនដី និងមន្ទីរវប្បធម៌ខេត្តនៅឡើយទេ។ អាគារទាំងមូលត្រូវរាបដល់ដី ហើយបច្ចុប្បន្ននេះទីតាំងដីនោះ កំពុងរៀបចំ​សាង​សង់អ្វីថ្មីផ្សេងទៀត។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  មិនអាចសុំការបញ្ជាក់ ពីអភិបាលរងក្រុងបាត់ដំបងលោក សៀង ឯមហ្វូនស៊ី បានទេ ដោយលោកប្រាប់ថា «ច្រលំលេខ» ក្រោយពេលដឹងថាជាកិច្ចសម្ភាសរបស់អ្នកសារព័ត៌មាន។

មន្រ្តីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដដែលបានបន្តថា អាគារនេះមានអត្ថប្រយោជន៍ ក្នុងការទាក់ទាញភ្ញៀវ​ទេសចរណ៍ និងសម្រាប់ក្មេងៗជំនាន់ក្រោយសិក្សាពីស្ថាបតយកម្មរបស់អ្នកជំនាន់មុន។ លោកបន្តរថា​ចំពោះ​ច្បាប់​ទម្លាប់ក្នុង ការវាយសំណង់អាគារនេះ មិនឃើញមានការដាក់ពាក្យ ឬស្នើសុំឡើយ។ រហូតសំណង់អាគារ​អភិរក្ស​មួយនេះត្រូវ«រាប»ស្មើដីហើយនោះ ហាក់បីដូចជាមិនមានការអើពើពីខាងសាលាក្រុង ឬសាលាខេត្តបាត់ដំបង​នៅ​ឡើយទេ។ លោកបានសម្តែងការខកចិត្ត ជាមួយនិងចំងល់ថាពួកគាត់(ថ្នាក់ដឹកនាំក្រុង និងខេត្ត) បាន«ដឹង» ឬក៏​ធ្វើ​ជា«មិន»ដឹងនៃការវាយនេះ?។

ទោះយ៉ាងណាក៏ដោយមន្រ្តីរូបនេះបានធ្វើការសម្មតថា«ពិត»ជាដឹង ព្រោះជាអាគារមួយយ៉ាងធំ មិនអាចវាយដោយ​ស្ងៀមស្ងាត់បាននោះទេ។ «កាពិតរឿងហ្នឹងគេដឹង តែការពិតជារបស់កូនប្រសារអតីតអភិបាលខេត្តចាស់ លោក ប្រាជ្ញ ច័ន្ទ។ អញ្ចឹង(វា)ធ្វើឲ្យអាគារអភិរក្សនេះ ត្រូវវាយបាន។ (...) ដឹងតែគ្មានអ្នកចូលរួមសហការ ។ តែអភិបាល​ខេត្តថ្មីហាក់ដូចជាមិនដឹងមែន!។»

ដោយឡែកលោកអ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបាត់ដំបង បាន​បដិសេធ​ចំពោះទីតាំងអតីតមន្ទីរពេទ្យសត្វនេះថា មិនស្ថិតក្នុងបញ្ជីបេតិភណ្ឌ ឬតំបន់អភិរក្សអ្វីនៃក្រុង ឬខេត្ត​បាត់ដំបងនោះទេ។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូលោកបានបង្ហាញថា នោះជាអាគារ​ឯកជនរបស់បុគ្គល ហើយក៏មិនស្ថិតនៅក្នុង ឬបានដាក់បញ្ចូលក្នុងងតំបន់អភិរក្សដែរ។ «អត់មានទេ។ យើងមាន​តែផ្ទះបុរាណ វត្តបុរាណ មានដំបន់កំណត់ទុក។ អាគារសាលាខេត្តចាស់ អាគារធនាគារជាតិ ទើបជារបស់​ត្រូវ​អភិរក្ស។ រីឯអាគារអតីតបន្ទីរពេទ្យសត្វនោះ ជាផ្ទះបុគ្គលឯកជនរបស់គេផ្សេង មិនមានក្នុងបញ្ជីអភិរក្សទេ។»

ចំពោះកម្មសិទ្ធិនៃដី និងអាគារនេះត្រូវបានមន្រ្តីដែលស្និត ទៅនឹងការិយាល័យរៀបចំដែនដីខេត្តបញ្ជាក់បន្ថែមថា ជា​កម្មសិទ្ធិរបស់លោក សុខ ប៊ុនរ៉ា កូនប្រសារអតីតលោកអភិបាលខេត្តបាត់ដំបង។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏​មិន​អាចសុំការបញ្ជាក់ពីលោក សុខ ប៊ុនរ៉ា បានដែរដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន៕


អាគារបូរាណមួយ នៅក្រុងបាត់ដំបង់។ (រូបថត MONOROOM.info/Sothun)

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...