All Articles of MONOROOM.info

ទស្សនា​អង្គរ​នៅ​ផ្ទះ ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ជា​មួយ​ហ្គូហ្គ័ល (vdo)

ទស្សនា​អង្គរ​នៅ​ផ្ទះ ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ជា​មួយ​ហ្គូហ្គ័ល (vdo)

ដើរកំសាន្ដក្នុងតំបន់រាជធានីអង្គរបូរាណ ដ៏ល្បីរបស់ខ្មែរ នឹងអាចធ្វើបានពីផ្ទះឬការិយាល័យរបស់អ្នក នៅគ្រប់ទី​កន្លែងទាំងអស់ នៅក្នុងពិភពលោក។ ក្រុមហ៊ុនយក្សរបស់អាមេរិក ហ្គូហ្គ័ល (Google) ទើបនឹងបញ្ចប់គម្រោង «សម្បត្តិវប្បធម៌របស់ពិភពលោក» នៅក្នុងប្រទេសកម្ពុជា ហើយបានបញ្ជូនរូបថតវិលជុំ ៣៦០ឌឺក្រេ ជា​ច្រើន​ដាក់ ទៅក្នុងគេហរទំព័រផែនទីរបស់ខ្លួន។


រូបភាពផ្ដិតចេញពីគេហទំព័រផែនទីរបស់ហ្គូហ្គ័ល ដែលថតពីប្រាសាទតាព្រហ្មក្នុងតំបន់អង្គរ។

ទស្សនាតំបន់អង្គរ - បង្ហាញគម្រោងនេះ នៅក្នុងមហាប្រាសាទអង្គរវត្តរបស់ខ្មែរ កាលពីសប្ដាហ៍កន្លងមកនេះ គម្រោងចុងក្រោយរបស់ហ្គូហ្គ័ល ដែលមានឈ្មោះថា «សម្បត្តិវប្បធម៌របស់ពិភពលោក» បានអនុញ្ញាតឲ្យអ្នក​ប្រើប្រាស់បណ្ដាញអាំងធើណែត [...]

យន្ដហោះ​បាត់​ខ្លួន៖  ត្រូវ​រក​ប្រអប់​ខ្មៅ​ឲ្យ​ឃើញ មុន​ពេល​វា​«ស្លាប់»!

យន្ដហោះ​បាត់​ខ្លួន៖ ត្រូវ​រក​ប្រអប់​ខ្មៅ​ឲ្យ​ឃើញ មុន​ពេល​វា​«ស្លាប់»!

ប្រទេសអូស្ត្រាលី បានផ្ដល់អាទិភាព ពីការរុករុកបំណែកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន ដែលធ្វើក្នុងតំបន់ដ៏ទូលាយ មកកាន់តំបន់ ដែលរលកសញ្ញាដែលទើបនឹងចាប់បាន ដោយឧបករណ៍តាមរកប្រអប់ខ្មៅនោះវិញ។ ការផ្ដល់​អាទិភាព​នេះ ត្រូវបានធ្វើជាកំហិត នៅមុនពេលដែលប្រអប់ខ្មៅអាចនឹង«ស្លាប់» ហើយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់​យន្ដហោះ អាចនឹងគ្មានពន្លឺជារៀងរហូត។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - នាវាពីរគ្រឿងរបស់ប្រទេសអូស្ត្រាលី និងអង់គ្លេស ដែលបំពាក់ទៅដោយឧបករណ៍​តាមរកប្រអប់​ខ្មៅ និងយន្ដហោះរបស់កងទ័ពអាកាស របស់ប្រទេសអូស្ត្រាលី ត្រូវបាន​ដាក់ពង្រាយ ដើម្បីបេសកកម្មថ្មីនេះ។ នេះបើ​តាមលោក [...]

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

ទន្ទឹមនឹងញ្ញត្តិគាំទ្ររដ្ឋាភិបាល ដែលចេញផ្សាយបន្តបន្ទាប់គាំទ្រ សេចក្ដីថ្លែងការណ៍ថ្កោលទោស មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួន ដោយបាន​សរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកថា គឺគណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ​អ​ធម្មនុញ្ញ​នៃ​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​ជា​សភា​ឯក​បក្ស​។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ដំណើររឿងភាគនៃនយោបាយក្នុងប្រទេសកម្ពុជា អាចនឹងមាន«តភាគ»វែងឆ្ងាយតទៅទៀត។ វែងឆ្ងាយ ព្រោះការឆ្លើយឆ្លងសំបុត្រ ឬសេចក្ដីថ្លែងការណ៍ [...]

សម្ភាស​មេធាវី វន់ ពៅ៖ ហេតុផល​២ ដែល​«គ្មាន»​ហេតុ​ផល​ច្បាស់​លាស់

សម្ភាស​មេធាវី វន់ ពៅ៖ ហេតុផល​២ ដែល​«គ្មាន»​ហេតុ​ផល​ច្បាស់​លាស់

នេះមិនមែនជាលើកទីមួយឡើយ ដែលតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើរសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បើទោះជាមេធាវីរបស់ព្យាយម លើក​ហេតុផលតាមផ្លូវច្បាប់ជាច្រើនក៏ដោយ។ សូមអានការបកស្រាយរបស់លោកមេធាវី គីម សុជាតិ ពីហេតុផល​ចំនួន​ពីរ របស់ចៅក្រម ដែលបានបដិសេធការសុំនៅក្រៅឃុំ ទាំង«គ្មាន»ហេតុផលច្បាស់លាស់។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក គីម សុជាតិ មេធាវីការពារក្តីឲ្យ​លោក វន់ [...]

ស្វែងយល់៖ «បទល្មើស» ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​២០០៩

ស្វែងយល់៖ «បទល្មើស» ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​២០០៩

តើបទល្មើស នៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ មានអ្វីខ្លះ មានលក្ខណៈបែបណា និងមានទំងន់ទោសដូចម្ដេច​ខ្លះ? សូមចូលរួមស្វែងយក ពីបទល្មើសទាំងនេះ ជាមួយនឹងការបកស្រាយខាងក្រោមនេះ។


រូបថតនៃក្របសៀវភៅ «ក្រមព្រហ្មទណ្ឌ»នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩។

ច្បាប់ព្រហ្មទណ្ឌ - ក្រមព្រហ្មទណ្ឌកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ និង បានដាក់ឲ្យអនុវត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ សម្រាប់រាជធានីភ្នំពេញ និងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ សម្រាប់​បណ្តា​ខេត្ត-ក្រុងនានា។ ហើយក្រមនេះ មានវិសាលភាពក្នុងការអនុវត្ត​របស់​ខ្លួន ពីរយ៉ាង៖ ទីមួយ វិសាលភាពតាម​ពេល​ មានន័យថា ក្រមព្រហ្មទណ្ឌអាចអនុវត្តបាន តែចំពោះបទល្មើស​ណា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...