ម៉ាឡេស៊ីចេញផ្សាយរបាយការណ៍ដំបូង នៃគ្រោះថ្នាក់យន្ដហោះបាត់ខ្លួន
ប្រទេសម៉ាឡេស៊ី បានផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍មុនដំបូងមួយ និងព័ត៌មានមួយចំនួនទៀត របស់យន្ដហោះបាត់ខ្លួន នៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួន បន្ទាប់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង អស់រយៈពេលជិត២សប្ដាហ៍មកហើយ ជាមួយនឹងមនុស្ស២៣៩នាក់ នៅលើនោះ។

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - របាយការណ៍ដែលមាន៥ទំព័រ ដែលបានដាក់ទៅឲ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (OIAC) ក្នុងពេលមុននេះ ត្រូវបានផ្ញើរតាមទូរសារអេឡិចត្រូនិក ទៅឲ្យស្ថាប័នសារព័ត៏មាន នៅថ្ងៃសុក្រទី២ ខែឧសភានេះ។ នៅក្នុងរបាយការណ៍នោះ មិនមានការដាក់បង្ហាញពីអ្វីដែលបានកើតឡើងនៅថ្ងៃទី៨ ខែមីនា [...]



