All Articles of MONOROOM.info

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

បន្ទាប់ពីមានការអូសបន្លាយពេលមួយរយៈមក ទីបំផុតមន្រ្តីគយខេត្តព្រះសីហនុ បានអះអាង ថាស្ថាប័នគយ​គ្មាន​បំណងលាក់លៀម ករណីចាប់បានភ្លុកដំរីទម្ងន់ជាងបីតោន ដែលឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុនោះទេ តែ​ដោយ​ត្រូវការពេលស៊ើបអង្កេត និងលក្ខណៈបច្ចេកទេសផងនោះ ទើបមិនមានការបកស្រាយលំអិតភ្លាមៗ​ក្រោយ​ការ​ចាប់ឃាត់ទុក នូវភ្លុកដំរីល្មើសទាំងនេះ។


ភ្លុកដំរី ដែលកម្ពុជាចាប់បាន នៅក្រុងព្រះសីហនុ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AFP)

បទល្មើស - ក្នុងសន្និសីទការសែតមួយនៅសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការ​ចាប់​ភ្លុកដំរី ជាង ៣តោន នៅថ្ងៃទី២២ ខែឧសភា នេះ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ [...]

ពលរដ្ឋ​ខេត្ត​ក្រចេះ​មួយ​ចំនួន នៅ​បារម្ភ​នឹង​ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ

ពលរដ្ឋ​ខេត្ត​ក្រចេះ​មួយ​ចំនួន នៅ​បារម្ភ​នឹង​ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ

ក្រោយពីការសន្យារដ្ឋរបស់អាជ្ញាធរ ថានឹងដោះស្រាយករណីជម្លោះដីធ្លី របស់ពួកគាត់នោះមក ពលរដ្ឋមួយចំនួន​មកពីខេត្ត​ក្រចេះទាំងនោះ នៅតែសម្ដែងក្ដីបារម្ភ ដោយបានលើកឡើងថា ពួកគាត់គ្មានជំនឿ ពីការសន្យារបស់​អាជ្ញាធរ​ថានឹង​ដោះស្រាយបញ្ហាដីធ្លីឱ្យ មិនដឹងថាបានឬមិនបាននោះ។ ពលរដ្ឋខ្លះ ថែមទាំងប្ដេជ្ញាថានឹងនៅបន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាលុះត្រាបានដីត្រឡប់មកវិញ។


ក្រុមប្រជាពលរដ្ឋ អ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ លើកបដាតវ៉ា។ (រូបថត MONOROOM.info/ C. Nita)

ដីធ្លី - នៅថ្ងៃទី២២ ខែឧសភា នេះ លោក ឃួង ស្រេង ព្រមទាំងអភិបាលខេត្តក្រចេះ បានធ្វើដំណើរទៅវត្តសាមគ្គីរង្សី ជាកន្លែងពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះស្នាក់នៅ [...]

សម្ភាស​នី ចរិយា៖ ភាព​មិន​ប្រក្រតី​៣ របស់​ចៅក្រម​ដែល​ជំរះ​ក្ដី​ជន២៣

សម្ភាស​នី ចរិយា៖ ភាព​មិន​ប្រក្រតី​៣ របស់​ចៅក្រម​ដែល​ជំរះ​ក្ដី​ជន២៣

មុខតុលាការរាជធានីភ្នំពេញ ក្នុងថ្ងៃទីបី ចាប់រាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា នៃការលើកយករឿងដ៍ធំ ក្នុង​ការ​សម្រេចជោគវាសនានៃកម្មករទាំង២១នាក់ និងសកម្មជនសិទ្ធិមនុស្ស ដែលមតិសាធារណៈជនទូទៅចាត់ទុកថា ជា​រឿងនយោបាយនោះ ត្រូវបានមន្ត្រីសង្គមស៊ីវិលដែលតាមដាននូវករណីនេះ តាំងពីដើមរៀងមក ធ្វើការចោទ​ប្រកាន់​ថា ចៅក្រមសួរដេញដោល ក្នុងគោលបំណងតែមួយគត់ គឺចេតនាទម្លាក់ទម្ងន់ទោស ដោយមិនដឹងពី​ស្ថានភាព​នៃ​រឿង។


ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សវនាការ - ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការសាកសួរ​ជនជាប់ចោទ​ទាំងអស់ លើកលែងលោក [...]

ស្ពត​ផ្សាយ​ភាយន្ដ ស្ដី​ពី​យន្ដហោះ​បាត់​ខ្លួន បង្ក​ឲ្យ​មាន​សង្គ្រាម​សម្ដី

ស្ពត​ផ្សាយ​ភាយន្ដ ស្ដី​ពី​យន្ដហោះ​បាត់​ខ្លួន បង្ក​ឲ្យ​មាន​សង្គ្រាម​សម្ដី

ភាពយន្ដឥណ្ឌាមួយ ដែលនឹងនិយាយពីការបាត់ខ្លួន យ៉ាងអាថ៌កំបាំងកាលពីដើមខែមីនាកន្លងទៅ របស់យន្ដហោះ​ប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានផ្សាយជាលើកដំបូង នូវស្ពតផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន នៅក្នុងឱកាសមហោស្រពភាពយន្ដ នៅទីក្រុងកានប្រទេសបារាំង។ ការចេញផ្សាយត្រឹមតែជាស្ពត​ពាណិជ្ជកម្ម មិនទាន់គ្រោងនឹងចេញបញ្ចាំងនៅរោងផង តែសង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងជាហូរហែររួចជាស្រេច។


ឈុតមួយនៅក្នុងភាពយន្ដ ដែលផ្តិតចេញពីស្ពតពាណិជ្ជកម្ម។

បាត់យន្ដហោះ - ៦សប្ដាហ៍កន្លងទៅ បន្ទាប់ពីការធ្លាក់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH 370 ពីរដ្ឋធានី​កូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង ប៉ុន្តែសោកនាដកម្មដ៏ជូរចត់នេះ នៅតែត្រូវបានគេយកចិត្តទុកដាក់ [...]

៩មូលហេតុ និង​យុទ្ធសាស្រ្ត ដើម្បី​កំចាត់​ជាតិ​ខ្លាញ់​នៅ​ក្បាល​ពោះ

៩មូលហេតុ និង​យុទ្ធសាស្រ្ត ដើម្បី​កំចាត់​ជាតិ​ខ្លាញ់​នៅ​ក្បាល​ពោះ

ការសម្រកក្បាលពោះ គឺជារឿងចាំបាច់មួយ ជួយកម្ចាត់សារធាត់ខ្លាញ់ គ្មានប្រយោជន៏ចេញពីរាងកាយ។ ជាតិខ្លាញ់​ដែលមានច្រើនហួសហេតុ ត្រង់បរិវេណពោះ ដែលអាចជាមូលហេតុបង្កឲ្យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ​ទី២ ធ្វើឲ្យប្រព័ន្ធអាំងស៊ុយលីចុះខ្សោយ ព្រមទាំងអាចបង្ក ឲ្យកើតជំងឺមហារីកប្រភេទមួយចំនួនទៀតផង។ ខាង​ក្រោម​នេះ ជាការបកស្រាយចំនួន៩ចំណុច និយាយទាក់ទងនឹងមូលហេតុ ក៏ដូចជាយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះ ដើម្បីជួយលោកអ្នកឲ្យកំចាត់ជាតិខ្លាញ់ នៅក្បាលពោះ។


រក្សារូបរាងរបស់អ្នក មិនត្រឹមតែជួយសុខភាពឲ្យអ្នកខ្លួនប៉ុណ្ណោះទេ តែបង្កភាពរីករាយ ដល់អ្នកនៅជុំវិញនោះផង។ (រូបថតឯកសារ)

សុខភាព - បើសិនជាការហាត់ប្រាណ និងការបរិភោគអាហារត្រឹមត្រូវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...