យន្ដហោះបាត់ខ្លួន៖ ម៉ាឡេស៊ីផ្សាយទិន្នន័យផ្កាយរណប ជាសាធារណៈ
នៅថ្ងៃអង្គារទី២៧ ខែឧសភានេះ ប្រទេសម៉ាឡេស៊ី បានធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវទិន្នន័យផ្កាយរណប ដែលបានប្រើសម្រាប់កំណត់ពីដំណើរទំនង នៃការហោះហើររបស់យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ម៉ាឡេស៊ីអ៊ែឡាញ បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ កាយវិការរបស់ប្រទេសម៉ាឡេស៊ីនេះ ជាការឆ្លើយតបទៅនឹងការចង់បាន របស់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលរងគ្រោះនៅលើយន្ដហោះ។

រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។
បាត់យន្ដហោះ - នាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានធ្វើការជាមួយ [...]



