កងទ័ពខ្មែរធ្វើលិខិតទៅថៃ ឲ្យដកលួសបន្លាចេញពីមុខប្រាសាទព្រះវិហារ
កងទ័ពកម្ពុជាបានធ្វើលិខិតតវ៉ាជុំវិញ ការរាយបន្លាលួសរបស់កងទ័ពភាគីថៃ នៅតំបន់ស្រះត្រាវ ដែលជាតំបន់ផ្ទុះអាវុធជាមួយគ្នា កាលពីឆ្នាំ ២០០៨ ដែលមានចម្ងាយប្រមាណជាង១០០ម៉ែត្រ ពីទីតាំងប្រាសាទព្រះវិហារ បន្ទាប់ពីកងទ័ពថៃបានរាយបន្លាលួស ចំនួនបីថ្ងៃកន្លងមក។

ច្រកចូលពីខាងមុខប្រាសាទព្រះវិហារ។ (រូបថត
ព្រំដែន - លោក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ បានឲ្យដឹងថា លោកបានធ្វើលិខិត តវ៉ាទៅទាហ៊ានថៃ ប៉ុន្តែខាងទាហាថៃប្រាប់វិញថា សុំពន្យារពេល ដោយបញ្ហាក្នុងប្រទេសមិនទាន់ធូរស្រាល។ ហើយ កន្លែងដែលថៃរាយបន្លាលួស គឺស្ថិតនៅតំបន់ស្រះត្រាវ ជាទីតាំងមួយដែលភាគី ទាំងពីរកម្ពុជា-ថៃ ធ្លាប់បានផ្ទុះអាវុធជា មួយគ្នាកាលពី ឆ្នាំ២០០៨។
[...]


