ផ្សារទំនើប អេអនម៉ល មនុស្សម្នាភ្លូកទឹកភ្លូកដី នាំគ្នាទៅមើល
មិនទាន់ទាំងសម្ភោធជាផ្លូវការផង ផ្សារទំនើប អេអន ម៉ល បានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាជាខ្លាំង ដូចជាកាលពីចុងសប្ដាហ៍កន្លងទៅនេះ មនុស្សបានភ្លូកទឹកភ្លូកដីបាននាំគ្នាទៅមើល ដោយសារល្បីថា ផ្សារទំនើបមួយនេះកំពុងក្លាយជាមជ្ឈមណ្ឌល លក់ទំនិញ (Shopping) ដ៏ទំនើបបំផុត ប្រមូលផ្ដុំដោយហាងឥវ៉ាន់ រោងភាពយន្តលំដាប់អន្តរជាតិដ៏ប្រណិតគ្មានពីរ និងអាហារល្បីៗ។

ផ្សារទំនើប អេអនម៉ល មើលនៅខាងក្នុង។ (រូបថត MONOROOM.info/ O. Vary)
ផ្សារទំនើប - ផ្សារទំនើប អេអន ម៉ល (AEON Mall) បាននឹងកំពុងបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាជននៅភ្នំពេញ។ ផ្សារទំនើបស្ដង់ដារអន្តរជាតិមួយនេះ នឹងសម្ពោធផ្លូវការនៅថ្ងៃទី៣០មិថុនាខាងមុខ។ [...]



