Posts in ‘បាល់ទាត់’ Category

នៅ​ពេល​ដែល គ្រីស្ទៀណូ រ៉ូណាល់ដូ ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន...

បើសិនជាវីដេអូនេះ ធ្វើឡើងដើម្បីជាការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឲ្យផលិតផលកីឡាមួយនោះ ក៏ពិតមែន តែ​វីដេអូក៏បានបង្រៀនមនុស្ស មិនឲ្យមើលស្រាលអ្នកសុំទាន ដែលរស់នៅតាមដងផ្លូវ និងមើលស្រាលមនុស្ស ដោយសារតែគ្នាមានរូបរាង ឬស្លៀកពាក់មិនសមរម្យនោះដែរ។ យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួន មិន​បានគិតពីសម្បកក្រៅនោះទេ ជាពិសេសអ្នកដែលមានជំនក់ចិត្ត ទៅលើតែជំនាញ ឬទេពកោសល្យ របស់​​អ្នក​សុំទាន។

កំពូលកីឡាករបាល់ទាត់អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ បានស្លៀកពាក់ ជាអ្នកសុំទាន ហើយបានទៅបោះ​ទីតាំង​របស់ខ្លួន នៅលើផ្លូវមួយ កណ្ដាលរាជធានី ម៉ាដ្រីឌ នៃប្រទេសអេស្ប៉ាញ ដើម្បីបង្ហាញ ពីទេពកោសល្យ​របស់ខ្លួន ក្នុងការទាត់ និងត្រេះបាល់ ទៅកាន់អ្នកដំណើរនានា នៅតាមដងផ្លូវ។ បើមានមនុស្សមួយចំនួន បាន​លេងបាល់ជាមួយតារានោះ តែមួយចំនួនធំផ្សេងទៀត បានដើរជៀសពី អ្នកសុំទានរូបនេះ។ យុវតីម្នាក់ ថែម​ទាំងបានបដិសេធ យ៉ាងដាច់អហង្កា មិនឲ្យលេខទូរស័ព្ទ [...]

នៅ​ពេល​ដែល ណីម៉ា ស្រវឹង...

វីដេអូឯកជន ដែលត្រូវបានសារព័ត៌មាន «Diário» នៃក្រុង សាវប៉ាវឡូ (Sao Paulo) ប្រទេសប្រេស៊ីល យក​មក​បង្ហោះនោះ ត្រូវបានយកមកបន្ត ចែកចាយ ពាសពេញបណ្ដាញសង្គម។ នៅក្នុងវីដេអូ គេឃើញ តារាបាល់ទាត់ ណីម៉ា រហស្សនាម «ព្រះរស់» កំពុងនៅក្នុងគេហដ្ឋានរបស់ខ្លួន ដែលនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង សាវប៉ាវឡូ ហើយបានលើកដៃលា មិត្តភ័ក្ររបស់ខ្លួន និងសកម្មភាពឯកជន មួយចំនួនទៀត។

ទិដ្ឋភាពដំណើរ បែបទ្រេតទ្រោតនេះ ច្បាស់ហើយ គឺកីឡាករបាល់ទាត់ ប្រចាំឲ្យក្លិបអ្នកមានបុណ្យ «បាសឺឡូន» មិនមែនគ្រាន់តែ​បាន​ផឹកទឹកធម្មតា ឬទឹកផ្លែឈើនោះទេ។

វីដេអូនេះ ថែមទាំងបានរត់ មកដល់ប្រទេសអេស្ប៉ាញ បង្កឲ្យមនុស្សជាច្រើន ថ្លែងមាត់ធំមាត់តូច ដាក់កីឡាករ​រូបនេះ ជាពិសេស វាបានមកចំពេល ដែលអ្នកឃ្លាំមើលមួយចំនួន ធ្លាប់បានរិះគន់កីឡាកររួចហើយ ពីបញ្ហា​អនាម័យ នាពេលកន្លងមក ក្នុងជីវភាពប្រចាំថ្ងៃ៕

កីឡាការិនី​ម្នាក់​នេះ ទាត់​បញ្ចូល​ទី​ពី​ចំងាយ​៥០ម៉ែត្រ!

ការប្រកួតផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ផ្នែកនារីឆ្នាំ២០១៥ កាលពីថ្ងៃ​អាទិត្យ គឺជាការសងសឹកមួយ ដែលក្រុមកីឡាការិនីអាមេរិក បានយកជ័យជំនះ ទៅលើក្រុមបាល់ទាត់ មកពី​ប្រទេសជប៉ុន​ ក្នុងពិន្ទុ៥ ទល់នឹង ២។ ក្នុងរយៈពេលដែល១៦នាទីដំបូង នៃការប្រកួតប៉ុណ្ណោះ ក្រុម​អាមេរិក​បានសម្លាប់ក្រុមជប៉ុន មិនឲ្យងើបមុខរួច ជាមួយនឹងគ្រាប់បាល់ ដល់ទៅ៤គ្រាប់ ក្នុងនោះ៣គ្រាប់ ជារបស់​កីឡាការិនី ខ្សែរបម្រើ នាង ការលី ឡយ។

គ្រាប់បាល់របស់នាង ការលី សុទ្ធតែជាគ្រាប់បាល់ល្អៗ មានកម្លាំង និងប្រកបដោយទេពកោសល្យ ដែល​កីឡាករជាបុរស ល្បីៗក្នុងលោកត្រូវតែសុំខ្មាស។ ជាពិសេស គ្រាប់បាល់ទីបួន របស់ក្រុម​អាមេរិក​ត្រូវបាន​នាងទាត់បញ្ចូល ទីរបស់ក្រុមជប៉ុន តាំងពីពាក់កណ្ដាលទីលាន ពោលគឺមានចំងាយប្រមាណជា ៥០ម៉ែត្រ។ ប៉ុន្តែមិនខុសទេ ព្រោះកីឡាការិនីរូបនេះ ត្រូវបានជ្រើសរើស ឲ្យក្លាយជាកីឡាការិនីបាល់ទាត់ ដ៏ល្អជាងគេ នៅ​ក្នុងការជួបប្រកួត [...]

គ្រីស្ទៀណូ រ៉ូណាល់ដូ ឆេះ​ដុំ​នឹង​រូបថត និង​អ្នក​បន្ទរ​ក្រោយ​រូប​ថត

សម្រាប់សារព័ត៌មាន «El Mundo Deportivo» ដែលគេស្គាល់ថា ជាសារព័ត៌មានលំអៀង ទៅខាងក្រុម​បាល់ទាត់ បាសឺឡូន (Barcelone ក្រុមប្រជែងប្រចាំត្រកូល ជាមួយ Real Madrid) ឱកាសមួយនេះ មាន​លក្ខណៈ​កម្រ​រក​បាន​ណាស់។ រដូវក្ដៅឆ្នាំនេះ វិសមកាលរបស់កីឡាករដ៏ល្បី គ្រីស្ទៀណូ រ៉ូណាល់ដូ ដែល​បាន​មក​លេខ នៅ​តំបន់​ឆ្នេរ «Saint-Tropez» ភាគខាងត្បូងប្រទេសបារាំង បានបង្កឲ្យមានការចុះផ្សាយ​យ៉ាង​ច្រើន នៅ​លើ​ទំព័រ​នានា ក្នុង​សារព័ត៌មាននៃប្រទេសអេស្ប៉ាញ និងនៅបរទេស។ ប៉ុន្តែការចុះផ្សាយ ដែល​មាន​អម​ដោយ​រូបភាព និង​វីដេអូ​ផង​នោះ បានដុតឲ្យកីឡាកររបស់ក្រុម រៀល ម៉ាឌ្រីដ ឲ្យឆេះឡើង។

កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បានព្រមាន  ទល់នឹងសង្គ្រាមពាក្យសម្ដី របស់ក្រុមអ្នកសារព័ត៌មានថា៖ «ពួក​អ្នក​ឯង នឹងមិនអាចធ្វើឲ្យខ្ញុំប្រលាក់ប្រលូក បានឡើយ»។

គេត្រូវនិយាយរំលឹកឡើងវិញថា រូបថតឬវីដេអូ ដែលថតកីឡាករ រ៉ូណាល់ដូ នៅលើកាណូតឯកជនមួយ [...]

នៅ​ពេល​ដែល រ៉ូណាល់ឌីញ៉ូ ប្រើ​«ល្បិច»​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ខ្លួន

ប្រិយមិត្តអ្នកចូលចិត្ដកីឡាបាល់ទាត់ ប្រហែលជានៅមិនទាន់ភ្លេចទេ ពីតារាបាល់ទាត់ប្រេស៊ីល វ័យរាងជ្រេ រ៉ូណាល់ឌីញ៉ូ (Ronaldinho)។ បើទោះជា សម្រាប់ក្រុមបាល់ទាត់ធំៗ នៅអ៊ឺរ៉ុប កីឡាកររូបនេះ ត្រូវបានចាត់ទុក​ថា ហួសសម័យនោះទៅហើយក្ដី (ព្រោះមកទាត់ ក្នុងទ្វីបអ៊ឺរ៉ុប តាំងពីអំឡុងជាង១០ឆ្នាំមុន) តែកីឡាកររូបនេះ នៅ​តែ​មានថ្វីជើង គួរឲ្យកត់សម្គាល់នៅឡើយ ជាពិសេស ក្នុងការរកគ្រាប់បាល់ ឲ្យក្រុមរបស់ខ្លួនសព្វថ្ងៃឈ្មោះ Queretaro។

សេចក្ដីស្នេហាកីឡាបាល់ទាត់ ជាមួយនឹងថ្វីជើងដ៏ល្អ របស់កីឡាករ នៅតែធ្វើឲ្យកីឡាករ រ៉ូណាល់ឌីញ៉ូ រក​គ្រាប់​បាល់ ឲ្យក្រុមរបស់ខ្លួនជាដរាប... លើកលែងតែលើកនេះ!

នៅក្នុងការប្រកួត កាលពីសប្ដាហ៍មុន ទល់នឹងក្រុមបាល់ទាត់ Santos កីឡាករខ្សែរប្រយុទ្ធ រ៉ូណាស់ឌីញ៉ូ របស់​ក្រុម Queretaro បានលួចទាត់កញ្ឆក់បាល់ ពីអ្នកចាំទីរបស់ក្រុម Santos ខណៈពេលដែលអ្នកចាំទីរូបនេះ បាន​ទាត់បញ្ជូនបាល់វែង ចេញទៅកណ្ដាលទីលាន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...