នៅពេលដែល រ៉ូណាល់ឌីញ៉ូ ប្រើ«ល្បិច»រកគ្រាប់បាល់ឲ្យក្រុមខ្លួន
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី ១៣ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 13, 2015
- ប្រធានបទ: អស្ចារ្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រិយមិត្តអ្នកចូលចិត្ដកីឡាបាល់ទាត់ ប្រហែលជានៅមិនទាន់ភ្លេចទេ ពីតារាបាល់ទាត់ប្រេស៊ីល វ័យរាងជ្រេ រ៉ូណាល់ឌីញ៉ូ (Ronaldinho)។ បើទោះជា សម្រាប់ក្រុមបាល់ទាត់ធំៗ នៅអ៊ឺរ៉ុប កីឡាកររូបនេះ ត្រូវបានចាត់ទុកថា ហួសសម័យនោះទៅហើយក្ដី (ព្រោះមកទាត់ ក្នុងទ្វីបអ៊ឺរ៉ុប តាំងពីអំឡុងជាង១០ឆ្នាំមុន) តែកីឡាកររូបនេះ នៅតែមានថ្វីជើង គួរឲ្យកត់សម្គាល់នៅឡើយ ជាពិសេស ក្នុងការរកគ្រាប់បាល់ ឲ្យក្រុមរបស់ខ្លួនសព្វថ្ងៃឈ្មោះ Queretaro។
សេចក្ដីស្នេហាកីឡាបាល់ទាត់ ជាមួយនឹងថ្វីជើងដ៏ល្អ របស់កីឡាករ នៅតែធ្វើឲ្យកីឡាករ រ៉ូណាល់ឌីញ៉ូ រកគ្រាប់បាល់ ឲ្យក្រុមរបស់ខ្លួនជាដរាប... លើកលែងតែលើកនេះ!
នៅក្នុងការប្រកួត កាលពីសប្ដាហ៍មុន ទល់នឹងក្រុមបាល់ទាត់ Santos កីឡាករខ្សែរប្រយុទ្ធ រ៉ូណាស់ឌីញ៉ូ របស់ក្រុម Queretaro បានលួចទាត់កញ្ឆក់បាល់ ពីអ្នកចាំទីរបស់ក្រុម Santos ខណៈពេលដែលអ្នកចាំទីរូបនេះ បានទាត់បញ្ជូនបាល់វែង ចេញទៅកណ្ដាលទីលាន។ បន្ទាប់ពីកញ្ជក់បាល់បាហើយ កីឡាករវ័យជ្រេ តែនៅតែខិល រ៉ូណាល់ឌីញ៉ូ បានបណ្ដើរទៅទាត់បញ្ចូលទី ធ្វើមិនដឹង!
ផ្ទុយពីទេពកោសល្យ ក្នុងការកញ្ឆក់បាល់ របស់កីឡាករខាងលើ ទង្វើនេះមិនត្រូវបានអនុញ្ញាតទេ នៅក្នុងបាល់ទាត់ ហើយគ្រាប់បាល់បញ្ចូលទី របស់កីឡាករ ក៏មិនត្រូវបានអាជ្ញាកណ្ដាល ចាត់ទុកជាបានការនោះដែរ។ មិនត្រឹមតែប៉ុណ្ណឹង រ៉ូណាល់ឌីញ៉ូ ថែមទាំងទទួលបាន កាតលឿងមួយបន្ថែមទៀត ពីអាជ្ញាកណ្ដាល៕