អ៊ឺរ៉ូ២០១២៖ រ៉ូស្ស៊ី មានជ័យជំនះលើឆែក ជាមួយនឹងពិន្ទុ ៤-១
តាំងពីមុន ចាប់ផ្ដើមចូលមកប្រកួត នៅអ៊ឺរ៉ូ ២០១២ម្លេះ ដែលគេបានចាប់អារម្មណ៏ទៅលើ ក្រុមជំរើសជាតិរបស់ប្រទេសរ៉ូស្ស៊ី ដែលបានកាច់ធ្មុងរបស់អ៊ីតាលីជាមួយនឹងពិន្ទុ ៣-០ ក្នុងការប្រកួតជាលក្ខណៈមិត្តភាពមួយ កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែនារាត្រីទី៨ ខែមិថុនានេះ មិនមែនជាការប្រកួតជាលក្ខណៈមិត្តភាពទេ តែជាការប្រកួតលើកទីពីរ ដើម្បីដណ្ដើមពាន រង្វាន់អ៊ឺរ៉ុប ២០១២ ដែលប្រទេសរ៉ូស្ស៊ី តាមរយះកីឡាកររបស់ខ្លួន ធ្វើអោយប្រទេសផ្សេងៗ ក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប មានការភ្ញាក់ផ្អើលជាខ្លាំង។ បន្ទាប់ពី ការប្រកួតរបស់ប្រទេសក្រិច និងប៉ូឡូញនៅមុននេះតែប៉ុន្មានម៉ោងប៉ុណ្ណោះនោះ ដែលក្រុមជំរើសជាតិរបស់រ៉ូស្ស៊ី បានជួបជាមួយ នឹងឆែក នៅក្នុងការប្រកួតជុំជំរុះ នៃក្រុម A ហើយបានកាច់បំបាក់ក្រុមឆែក អោយបរាជ័យ យ៉ាងជូចត់។