Posts in ‘បាល់ទាត់’ Category

អ៊ឺរ៉ូ២០១២៖ ប្រតិទិន នៃការប្រកួតបាល់ទាត់ យកពានរង្វាន់ UEFA (ជាផ្លូវការ)

អ៊ឺរ៉ូ២០១២៖ ប្រតិទិន នៃការប្រកួតបាល់ទាត់ យកពានរង្វាន់ UEFA (ជាផ្លូវការ)

ដូចដែលបានជំរាបរួចមកហើយ ថា ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ នឹងនៅជិតស្និត ជាទីបំផុត ជាមួយមិត្តអ្នកអានរបស់ ខ្លួន ដើម្បីនាំមកជូននូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយនឹងទាន់ពេលវេលា ថ្មីៗតាមដែលអាចធ្វើទៅបាន។ សូមអញ្ជើញ អាន នៅផ្នែកខាងក្រោមនេះ នូវប្រតិទិន នៃរាល់ការប្រកួតបាល់ទាត់ ដណ្ដើមយកពានរង្វាន់អ៊ឺរ៉ុប២០១២ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី៨ ខែមិថុនាខាងមុខ។


ពហុកីឡាដ្ឋានជាតិ របស់ប្រទេសប៉ូឡូញ។ Crédit photo : uefa.com

នៅក្នុងពីធីសម្ភោធ បើកការប្រកួតដំបូង ប្រទេសប៉ូឡូញ ដែលជាម្ទាស់ផ្ទះ នឹងត្រូវជួបប្រកួតជំរុះក្នុងក្រុម A ជាមួយនឹង ប្រទេសក្រិច នៅថ្ងៃដដែល ចាប់ផ្ដើមនៅម៉ោង ១៨ម៉០០ ម៉ោងស្រុកបារាំង ហើយ ម៉ោង១១ម៉០០ អាធ្រាតនៅ ប្រទេសកម្ពុជា។

    [...]
អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ និងបញ្ហា «អញឯង» ក្នុងក្រុមជំរើសជាតិ

អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ និងបញ្ហា «អញឯង» ក្នុងក្រុមជំរើសជាតិ

តាំងពីប៉ុន្មានឆ្នាំមកហើយ ដែលក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសព័រទុយហ្គាល់ ត្រូវប្រឈមមុខរកដំណោះ - ស្រាយផ្សេង ក្រៅពីភាពអាស្រ័យលើ តារាបាល់ទាត់តែមួយគត់របស់ប្រទេសនេះ គឺលោករ៉ូណាល់ដូ។ ប៉ុន្ដែរាល់ ដំណោះស្រាយ ណាក៏ដោយ ដែលខ្វះភាពជាក់លាក់ វានឹងអាចទាញប្រទេសព័រទុយហ្គាល់ អោយធ្លាក់ចេញពី ការដណ្ដើមយកពានរង្វាន់ អ៊ឺរ៉ូ ២០១២។

ជាក្រុមជំរើសជាតិមួយ ដែលចេះលេងបាល់យ៉ាងល្អ ជាមួយនឹងកីឡាករវ័យក្មេងៗជាច្រើន។ កីឡាករទាំងនោះមានដូចជា គ្រីស្ទីយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) រូល មើរើលេស (Raul Meireles) និងណាណី (Nani) ជាដើម ដែលសុទ្ធសឹង ជាកីឡាករ ដែលអាចបង្កគ្រោះថ្នាក់ ដល់គូប្រជែងបានគ្រប់ពេលវេលា។ ហើយជាក្រុមជំរើសជាតិ [...]

អ៊ឺរ៉ូ២០១២៖ អ៊ីតាលីអោយរ៉ូស៊្សី អង្អែលពុកមាត់ ជាមួយពិន្ទុ៣-០

អ៊ឺរ៉ូ២០១២៖ អ៊ីតាលីអោយរ៉ូស៊្សី អង្អែលពុកមាត់ ជាមួយពិន្ទុ៣-០

មិនអាចនិយាយថា មិនភ័យបុកពោះនោះទេ នៅពេលដែល អ៊ីតាលី ដែលធ្លាប់ជា ម្ចាស់ពានរង្វាន់ពិភពលោក ត្រូវរ៉ូស្ស៊ី ស៊ុតបញ្ចូលទីបានដល់ទៅ ៣គ្រាប់ នៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលការប្រកួត អ៊ឺរ៉ូ២០១២ នឹងមកដល់ ។

នេះគ្រាន់តែជាការប្រកួត ជាលក្ខណៈ មិត្តភាពប៉ុណ្ណោះ ដើម្បីត្រៀមបំរុង មុននឹងទៅប្រកួតអ៊ឺរ៉ូ២០១២ នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន ចាប់ពីថ្ងៃទី៨មិថុនា ខាងមុខ។ តែវាក៏ជាការប្រកួត ដើម្បីប៉ាន់ប្រមាណ ទាំងកំលាំង និងបច្ចេកទេស ថាតើ ក្រុមទាំងនោះ ត្រៀមខ្លួនច្បាស់លាស់ហើយឬនៅ។

បន្ទាប់ពីបានប្រកួតពីរលើក ក្នុងពិន្ទុស្មើរមករហូត ក្រុមជំរើសជាតិរ៉ូស្ស៊ី បានបង្ហាញនូវភាពជឿជាក់របស់ខ្លួន ក្នុងការបង្ក្រាប អ៊ីតាលី ក្នុងការប្រកួតជាលក្ខណៈមិត្តភាព [...]

អ៊ឺរ៉ូ២០១២៖ កីឡាករល្បីទាំង១១នាក់ ដែលមិនបានចូលរួម ប្រកួតលើកនេះ

អ៊ឺរ៉ូ២០១២៖ កីឡាករល្បីទាំង១១នាក់ ដែលមិនបានចូលរួម ប្រកួតលើកនេះ

មូលហេតុក្នុងការមិនបានចេញទៅ ប្រកួតនៅ អ៊ឺរ៉ូ២០១២ មិនមានអ្វី អោយពិបាកយល់នោះទេ គឺមានដូចជា របួស ឈ្លោះជាមួយគ្រូបង្វឹក ឬក៏មានអាយុចាស់ជ្រុលពេកតែប៉ុណ្ណោះ។ ក្រុមកីឡាបាល់ទាត់មកពី ១៦ប្រទេស ដែលបញ្ជី ឈ្មោះកីឡាករ ទាំង២៣នាក់ ក្នុងក្រុមនីមួយៗ ទៅប្រកួតយក ពានរង្វាន់អ៊ឺរ៉ុបឆ្នាំ២០១២ នៅប្រទេសប៉ូឡូញ និង អ៊ុយក្រែននោះ កំពុងត្រូវបានផ្ញើរ ម្ដងមួយក្រុមៗ ទៅអោយ  UEFA អ្នករៀបចំការប្រកួតនេះ។ ការប្រកួតនឹងត្រូវ ចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី៨មិថុនាខាងមុខ។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកអ្នកដែលមិនបានទៅ ចូលរួមប្រកួត ក្នុងឱកាសដ៏អស្ចារ្យនេះ នូវកីឡាករដ៏ ល្បីៗ​ ដែលមកដល់ពេលនេះ យើងរាប់មានចំនួន ១១នាក់ [...]

អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត

អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត

លោក រ៉េម៉ុង ដូមេណិច Raymond Domenech អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសបារាំង បានរំពឹងគិតថា  ក្រុមជំរើ់សជាតិរបស់ប្រទេសនេះ មានសមត្ថភាព នឹងអាចឈានទៅដល់ យ៉ាងហោចណាស់  ក៏វគ្គ ប្រកួតពាក់កណ្ដលផ្ដាច់ព្រាត់ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ អ៊ឺរ៉ូ២០១២ ។

ដកស្រង់សំដី ដោយកាសែតបារាំង Ouest-France លោក រ៉េម៉ុង ដូមេណិច និយាយដោយមានមោទនភាពថា «ក្រុម បាល់ទាត់របស់ប្រទេសយើង នឹងទៅដល់ យ៉ាងតិចបំផុត ក៏ពាក់កណ្ដាលផ្ដាច់ព្រ័ត!» ហើយគាត់បានរំពឹងយ៉ាងមុតមាំថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...