«រូបស្រីអាក្រាតល្វែងលើនៅអង្គរ ជាសិល្បៈ» បើតាមអ្នកជំនាញ
ភាពរំជើបរំជួលបានផ្ទុះឡើង ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីរូបស្ត្រីជាតិអាស៊ីមួយរូប អាក្រាតល្វែងខាងលើទទេ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកបង្ហោះចែកចាយ។ ភាពរំជើបរំជួលខ្លាំង ព្រោះបើសូម្បីអាជ្ញាធរជាតិអប្សារា ដែលគ្រប់គ្រងតំបន់ប្រាសាទបូរាណរបស់ខ្មែរ ក៏បានចេញសេចក្ដីថ្លែងការណ៍«ថ្កោលទោស»យ៉ាងចាស់ដៃណាស់ដែរ ប្រឆាំងទល់នឹងទង្វើ បែបបង្អាប់បង្អោនយ៉ាងធ្ងន់ធ្ងរ «ដល់បេតិកភណ្ឌជាតិ និងកិត្តិយសនារីភេទ» របៀបនេះ។
«រូបថតសិល្បៈ ចាំបាច់ត្រូវមានលក្ខណៈសិល្បៈ។ បើយកមនុស្សធម្មតា មកស្លៀកពាក់ពេញខ្លួនដូចធម្មតា ហើយយកមកថតរូបដាក់តាំងបង្ហាញនោះ ធ្វើម៉េច វាក្លាយជាសិល្បៈទៅកើត? ទោះជាស្រី ឬប្រុសក៏ដោយ!» នេះជាការបកស្រាយយ៉ាងសមញ្ញ និងដោយផ្ទុះសំណើចបន្តិចៗផង របស់លោក ឡឹក សុទ្ធី [...]