យឹម តាស្រង់ ថា​អ្នក​និពន្ធ​ជំនាន់​ក្រោយ​មើល​ឃើញ​តែ​លុយ

អ្នកនិពន្ធសេរីថ្មី មើលឃើញតែលុយជាងឱកាស ខណៈដែលសមត្ថភាពខ្លួនឯង នៅមានកម្រិត។ នេះជាការថ្លែងឡើង របស់អ្នកនិពន្ធល្បីឈ្មោះ របស់ផលិតថោន លោក យឹម តាស្រង់។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៥
  • កែប្រែចុងក្រោយ: January 16, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នក​និពន្ធ​ជំនាន់​ក្រោយ តែង​និយាយ​ថា ខ្លួន​ស្រឡាញ់​បទ​និពន្ធ​ថ្មី​មិន​ចម្លង ប៉ុន្តែ​បទ​ភ្លេង​ថ្មី​ដែល​និពន្ធ​​មិន​​ទាន់​ល្អ​ផង បែរ​ជា​តម្លៃ​ដែល​ដាក់​មក មាន​កម្រិត​ហួស​កប​ពពក។ ការ​គិត​លុយ​ជា​ធំ​នេះ​ហើយ ជា​ហេតុ​ផល​ដែល លោក យឹម តាស្រង់ មិន​ឆ្លើយ​តប​នៅ​ពេល​អ្នក​និពន្ធ​ក្មេងៗ​ទាំង​នោះ លក់​បទ​ភ្លេង​និពន្ធ​ថ្មី​ឱ្យ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​លោក យឹម តាស្រង់។

ការ​ចម្លង​បទ​ចម្រៀង​ពី​គេ ជា​ពិសេស​ពី​ប្រទេស​ជិត​ខាង ថៃ ចិន និង​វៀតណាម​ជា​ដើម បាន​ធ្វើ​ឱ្យ​ផលិតកម្ម​ធំៗ​មួយ​ចំនួន រង​ការ​រិះ​គន់​ពី​ទស្សនិក​ជន​យ៉ាង​ខ្លាំង។ ដោយ​យ៉ាង​នេះ​ហើយ ទើប​អ្នក​ភ្លេង​ជំនាន់​ថ្មី ព្យាយាម​និពន្ធ​ទំនុក​បទ​ថ្មី ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ពួក​គេ​ខិត​ខំ និពន្ធ​បទ​ភ្លេង​ថ្មី​ជា​ច្រើន​ក៏​ដោយ ក៏​បទ​ចម្រៀង​ដែល​ជា​ការ​និពន្ធ​ថ្មី របស់​អ្នក​និពន្ធ​ជំនាន់​ក្រោយ​ទាំង​នោះ ហាក់​មិន​មាន​នៅ​លើ​ទីផ្សារ​ចម្រៀង​នោះ​ទេ។ មិន​មាន​ទី​ផ្សារ ទំនង​មក​ពី​កត្តា​ដូច​លោក យឹម តាស្រង់ បាន​លើក​ឡើង​ថា មូល​ហេតុ​ផលិត​កម្ម​មិន​ទិញ​បទ​ភ្លេង​ថ្មី ដែល​ជា​ការ​និពន្ធ​សុទ្ធ​សាធ​របស់​កូន​ខ្មែរ ដោយ​សារ​តម្លៃ​ថ្លៃ ហើយ​ត្រូវ​យក​មក​កែ​កុន​បន្ថែម​ទៀត។

លោក យឹម តាស្រង់ សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «អ្នកភ្លេងចាស់ៗ ជំនាញៗរាប់ឆ្នាំ បាន​ពិក្សាគ្នាដើម្បីអោយមានការបញ្ចុះតម្លៃ ចំពោះការធ្វើភ្លេងថ្មីអោយទាប ស្ទើរតែស្មើរតម្លៃបទចម្លង ដើម្បីនាំ​ឲ្យ​មានការលុបបំបាត់បទចម្លង។ ប៉ុន្តែក្រឡេកមើលប្អូនៗអ្នកភ្លេងថ្មីៗ តាមFacebookវិញ មិនទាន់ទាំងចេះ Mix ស្រួលបួលផង ដាក់តម្លៃសុទ្ធតែធ្វើភ្លេងថ្មី ១បទ $100 ខ្លះ$150 ខ្លះដាក់តម្លៃ $200 ខ្លះ $300 ខ្លះដល់ទៅ $400។ ហើយបទដែលទិញមកនោះ គឺមិនអាចយកបានតែម្តងទេ គឺក្រុមហ៊ុនអោយអ្នកភ្លេងជំនាញៗ សម្រួល​បទគាត់ឡើងវិញ និង Mix ដែលក្រុមហ៊ុនត្រូវចំណាយលុយម្តងទៀត សម្រាប់បទដែលទិញមក។»។

លោកយល់ថា ការទារតម្លៃថ្លៃហួសពីសមត្ថភាពដូចនេះ វាប្រៀបដូចជារឿងកំប្លែងមួយ។ ការទារតម្លៃ​លើស​មិនគប្បីនឹងសមត្ថភាពនេះ វាក៏ធ្វើឱ្យពួកគេបាត់ឱកាស ដែលបទភ្លេងនិពន្ធថ្មីរបស់គេមិនបាន​ចេញលក់​ផង​ដែរ។

លោកបន្ថែមថា៖ «ឱកាសគឺយើងចង់អោយណាស់។ តែប្អូនៗគួរវាស់ពីសម្ថតភាពខ្លួនឯងផង មុននឹងចង់​បាន​តម្លៃខ្ពស់។ ហើយប្អូនៗកុំតូចចិត្ត ពេលគេមិនអោយឱកាស។ កុំចង់ដើរមួយជំហ៊ានដល់មេឃ។ អ្វីៗក៏​ដោយ ត្រូវដើរតាមដំណាក់កាល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...