ជំនួប​តំណាង​កម្មករ និង​អគ្គិសនី​កម្ពុជា រំពឹង​ជួយ​កម្មករ​បន្ថែម

ការអនុវត្តន៍នៃការបញ្ចុះតម្លែភ្លើង ដល់កម្មករនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការជួបប្រជុំ រវាង​តំណាង​សហជីព​កម្មករ​ប្រាំ​មួយ​រូប ជាមួយនឹងអគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៥ ខែមករាកន្លងមក។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទនិងយកការណ៍៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញថ្ងៃទី១៦ មករា ឆ្នាំ២០១៥
  • កែប្រែចុងក្រោយ: January 16, 2015
  • ប្រធានបទ: ថាមពល
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះ​បី​ជា​តំណាង​សហជីព​កម្មករ​ទាំង​អស់ សាទរ​ជា​មួយ​នឹង​គម្រោង ក៏​ដូច​ជា​អនុ​សាសន៍​របស់​ប្រមុខ​​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះ​តម្លៃ​ភ្លើង​សម្រាប់​កម្មករ​ក៏​ដោយ ក៏​នៅ​មាន​បញ្ហា​ខ្លះ​ដែល​ត្រូវ​ដោះ​ស្រាយ ដូច​ជា​ករណី​ប្រាក់​កក់​កម្មករ និង​ករណី​ម្ចាស់​ផ្ទះ​ជួល​ជា​ដើម។ ទាំង​នេះ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​លើក​យក​មក​ជជែក​ពិភាក្សា​គ្នា នៅ​ក្នុង​ជំនួបកាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥​នេះ រវាង​អគ្គ​នាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ និង​តំណាង​សហជីព​កម្មករ​ចំនួន៦រូប ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ និង​យក​មក​អនុវត្ត​ឲ្យ​បាន​សម្រេប ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ហ្វា សាលី ប្រធាន​សហព័ន្ធ​សហជីព​ជាតិ ដែល​ជា​ភាគី​មួយ នៅ​ក្នុង​ជំនួប​នោះ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មករា​នេះ​ថា អគ្គនាយក​អគ្គិសនី​កម្ពុជា បានផ្តល់​ដំណោះ​ស្រាយ និង​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ដល់​កម្មករ ដែល​ក្នុង​នោះ​មាន​ដូច​ជា៖

១. ដាក់កុងទ័រ, ឌីស្យុងទ័រ, ខ្សែ និងឧបករណ៍រណបចាំបាច់ឯទៀត ឲ្យដល់ចំណុចដាក់តម្លើងកុងទ័រ​ដោយ​មិន​គិតប្រាក់។
២. លើកលែងមិនយកប្រាក់តភ្ជាប់ចរន្ត ដែលធម្មតាតាមគោលការណ៍ស្មើនឹង ៣១,០០០រៀល។
៣. បន្ធូរបន្ថយប្រាក់កក់ពីគោលការណ៍ ៦១,៥០០ រៀល មកត្រឹម ៣០,៥០០រៀល (ប្រាក់កក់នេះអាចដក​វិញ​បានរហ័ស នៅពេលកម្មករឈប់ប្រើចរន្តអគ្គិសនី)។
៤. បុគ្គលិកអគ្គិសនីកម្ពុជា ទៅទទួលពាក្យស្នើសុំបន្តចរន្តអគ្គិសនី ដល់កន្លែងកម្មករស្នាក់នៅ។

ប្រធានសហព័ន្ធសហជីពជាតិរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ចំពោះបញ្ហាម្ចាស់ផ្ទះជួល ខាងអគ្គិសនីកម្ពុជា (EDC) និងសហកាជាមួយ សាលារាជធានីភ្នំពេញ ចេញចររាចរណ៍ណែនាំដល់គ្រប់ម្ចាស់ផ្ទះទាំងអស់ ដែល​មានបន្ទប់ជួលឲ្យកម្មករ ដើម្បីសហការនឹងអនុវត្តន៍។ លោកថា ចំពោះថ្លៃប្រាក់កក់របស់កម្មករមិនជាបញ្ហាទេ ដោយសាតែអគ្គិសនីនឹងប្រគល់ជូនកម្មករវិញ នៅពេលណាដែលកម្មករទាំងនោះ ឈប់ប្រើប្រាស់ភ្លើង ដោយ​គ្រាន់តែបញ្ជូនលិខិត ទៅបុគ្គលិកអគ្គិសនីប៉ុណ្ណោះ។

លើកឡើងប្រហែលគ្នានេះដែរ លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ ភាគីមួយទៀត​ក្នុង​ជំនួប បានបន្ថែមថា ប្រាក់កក់ ៣០៥០០រៀលក្នុងមួយបន្ទប់សម្រាប់កម្មរករ «គេមានសិទ្ធទទួលបាន​វិញ​គ្រប់ចំនួនទាំងអស់» បន្ទាប់ពីបញ្ជូនលិខិតស្នើសុំឈប់ប្រើប្រាស់ទៅ(EDC)។

សូមបញ្ជាក់ថាអគ្គិសនីកម្ពុជា បានបញ្ចុះតម្លៃអគ្គិសនីមកត្រឹម ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅក្នុង​រាជធានី​ភ្នំពេញ សម្រាប់ការប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ។ ចំពោះការប្រើប្រាស់ពី ៥១ ដល់ ២០០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ បញ្ចុះថ្លៃមកត្រឹម ៧២០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង និងការប្រើប្រាស់លើសពី ២០០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ នឹងមានតម្លៃថ្លៃ ៨២០រៀលក្នុង១គីឡូវ៉ាត់ម៉ោង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...