Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់ យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី ព្រោះ​រំលោភ​អំណាច

តុលាការ​ធម្មនុញ្ញ​ថៃ​ទម្លាក់ យីងឡាក់ ពី​នាយក​រដ្ឋមន្ត្រី ព្រោះ​រំលោភ​អំណាច

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រី​របស់​ប្រទេស នៅថ្ងៃពុធទី៧ ខែឧសភានេះបន្ទាប់ពីតុលាការនេះ បានរកឃើញថា ស្ត្រីប្រមុខដឹកនាំថៃរូបនេះ បានរំលោភ​ទៅលើការប្រើប្រាស់អំណាច។ ការសម្រេចរបស់តុលាការ បានប៉ះពាល់លោកស្រី និងសមាជិកជាច្រើន​របស់​រដ្ឋាភិបាល។ តែលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក នីវ៉ាទំរង់ ប៊ុនសុងផាយសន (Niwattumrong Boonsongpaisan) ត្រូវបានតែងតាំងឲ្យមកធ្វើជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងដោយទឹកភ្នែកថា លោកស្រីមិនលាលែងពីតំណែងទេ កាលពីប៉ុន្មានខែមុន។ (រូបថត Reuter)

ដោយ កេសរកូល (ទំនាក់ទំនង៖

គ.ជ.ប បើក​ភ្លើង​ខៀវ​ឲ្យ​បក្ស​នយោបាយ​ហែរ​ឃោសនា

គ.ជ.ប បើក​ភ្លើង​ខៀវ​ឲ្យ​បក្ស​នយោបាយ​ហែរ​ឃោសនា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញគោលជំហរអនុញ្ញាតឲ្យគ្រប់​គណបក្សនយោបាយ​មានសិទ្ធិឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ។

ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
---------------------------------------

ច្បាប់ - « (គ.ជ.ប)បានធ្វើលិខិតស្នើគ្រប់អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បី​បង្ក​លក្ខណៈសមស្រប ដល់គណបក្សនយោបាយ និងបេក្ខជន [...]

បក្ស​សង្រ្គោះ​ជាតិ៖ ស្វាគមន៍​ការ​ចុះ​ចូល របស់​អ្នក​គាំទ្រ​បក្ស​ប្រជាជន

បក្ស​សង្រ្គោះ​ជាតិ៖ ស្វាគមន៍​ការ​ចុះ​ចូល របស់​អ្នក​គាំទ្រ​បក្ស​ប្រជាជន

គណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សខ្លួនស្វាគមន៍ចំពោះសកម្មជន ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានបំណងចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។ តែការថ្លែងសារនយោបាយ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានមន្រ្តីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាមិនអាចទៅរួច ហើយវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។


លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)

នយោបាយ - «អ្វីដែលសំខាន់នាំឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស គឺសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ មកពី​គណបក្សប្រជាជនកម្ពុជាបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្រ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ [...]

អតីត​អ្នក​ភូមិ​បឹង​កក់ ថា​ការ​ចោទ​ប្រកាន់​របស់ ឡុង ឌីម៉ង់ គ្មាន​មូលដ្ឋាន

អតីត​អ្នក​ភូមិ​បឹង​កក់ ថា​ការ​ចោទ​ប្រកាន់​របស់ ឡុង ឌីម៉ង់ គ្មាន​មូលដ្ឋាន

«ឱ្យគាត់ដឹងលឺថា តើមានអ្នកណាញុះញង់ខ្ញុំ» នេះជាថ្លែងបញ្ជាក់ របស់អតីតអ្នកភូមិបឹងកក់ នៅក្នុងសន្និសិទកាសែត​នៅថ្ងៃទី០៥ ខែឧសភា នេះដោយប្រតិកម្ម ទៅនឹងនឹងការលើកឡើងរបស់មន្រ្តី អ្នកនាំពាក្យសាលារាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ ដែលបានថ្លែងចោទប្រកាន់លើពួកគាត់ ថាមានអ្នកនយោបាយនៅពីក្រោយការតវ៉ា។


សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ជម្លោះដីធ្លី - សហគមន៍អតីតអ្នកភូមិបឹងកក់បានប្រតិកម្មភ្លាមៗ ដោយបានហៅការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា ជាការលើកឡើងមិនសមហេតុផល ព្រោះលោក​ជាមន្រ្តី​សាធារណៈ​បំរើប្រជាពលរដ្ឋទូទៅ [...]

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

ជួន មុំថុល ថា​មិន​ខ្វល់​នឹង​ការ​រិះគន់

លោក ជួន មុំថុល ដែលជាប្រធានសហជីពកម្មករផង និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ផង បានថ្លែងថា លោកមិនខ្វល់នឹងពាក្យរិះគន់របស់មជ្ឈដ្ឋាន​ទូទៅ ចំពោះមុខតំណែងរបស់លោកនោះទេ។ លោក​បានអះអាងថា នោះជារឿងសាមញ្ញទៅហើយ នៅក្នុងប្រទេស​កាន់លិទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវតែ​មាន​ការ​រិះគន់។


លោក ជួន មុំថុល។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - បច្ចុប្បន្នលោក ជួន មុំថុល ត្រូវបានគេដឹងថា មានមុខតំណែងយ៉ាងហោចណាស់៥ ដែលពាក់ព័ន្ធ​ជាមួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទា។ មុខតំណែង​ទាំង​នោះរួមមាន៖

ទី១. ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ទី២. [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...