Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ទូតអាមេរិក ថា​សង្គម​ស៊ីវិល​ជា​តួអង្គ​សំខាន់​នៅ​កម្ពុជា

ទូតអាមេរិក ថា​សង្គម​ស៊ីវិល​ជា​តួអង្គ​សំខាន់​នៅ​កម្ពុជា

ប្រទេសត្រូវតែមាន អង្គការសង្គមស៊ីវិល ដែលមានប្រសិទ្ធិភាពដើរតួនាទីជាមូលដ្ឋាន ក្នុងការធានាថា ប្រជាពលរដ្ឋទាំងអស់មានឱកាស ដើម្បីជួយគ្នាទៅវិញទៅមក និងចែករំលែកប្រយោជន៍ នៃការអភិវឌ្ឍ របស់​ប្រទេស​មួយនេះ។ (...) អង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺ ការការពារ​ទ្រព្យ​សម្បតិ្ត បរិស្ថាន និងកសាងទំនុកចិត្ត នៅក្នុងសេដ្ឋកិច្ច។» នេះជាការបញ្ជាក់របស់ លោក វីលៀម អ៊ីធូត (William E.Todd) ឯក​អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយ ក្រុមប្រមុខអង្គការ​ស៊ីវិល សំខាន់មួយចំនួន នៅកម្ពុជា ក្នុងពេលចុងក្រោយនេះ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជារូបនេះ បានអត្ថាធិប្បាយបន្ថែមថា រូបលោក ក៏ដូចជាសហរដ្ឋអាមេរិក រីករាយ និងស្វាគមន៍ ក្នុងការសហការជាមួយគ្រប់ក្រុមអង្គការសង្គមស៊ីវិល ទាំងអស់ ដើម្បីស្វែងរកដំណោះ​ស្រាយ​ដែលប្រសើរឡើង [...]

សង្គមស៊ីវិល ថា​ការ​ផ្ដល់​ដី​សម្បទាន​ឲ្យ​ពលរដ្ឋ មាន​តែ​នៅ​លើ​ក្រដាស

សង្គមស៊ីវិល ថា​ការ​ផ្ដល់​ដី​សម្បទាន​ឲ្យ​ពលរដ្ឋ មាន​តែ​នៅ​លើ​ក្រដាស

ដីធ្លី - យោងទៅតាមរបាយការណ៏ប្រចាំឆ្នាំ ២០១៣ របស់សមាគមអាដហុក ដែលមានកម្រាស់៤៥ ទំព័រដែលមាន​ចំណងជើងថា «ស្ថានភាពដីធ្លីនៅក្នុងប្រទេសកម្ពុជា» បានចេញផ្សាយកាលពីថ្ងៃម្សិលម៉ិញ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ យោងទៅតាមទិន្នន័យដែលប្រមូលដោយអង្គការអាដហុក រដ្ឋាភិបាលបានធ្វើអនុប្រយោគ និងផ្តល់ដី​សម្បទាន​សង្គមកិច្ច ទៅដល់អ្នកក្រីក្រតាមជនបទ ៤៨៥ កន្លែង ត្រូវបានផ្តល់លើផ្ទៃដីសរុបចំនួន ៦២៦.៨២៣,២៦ ហិកតា បើធៀបទៅនឹងឆ្នាំ២០១២ ការផ្តល់ដីសម្បទានសង្គមកិច្ច មានចំនួន៣៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុប​ចំនួន ១០០.៧៩០ ហិកតា។

លោក ធន សារាយ ប្រធានសមាគមអាដហុកបានថ្លែងថា ក្នុងចំណោមអនុក្រឹត្យចំនួន ៤៨៥ មានអនុក្រិតចំនួន ៤២៩ ដែលត្រូវបានចេញក្នុងចន្លោះពីខែកក្កដា ដល់ខែធ្នូ ហើយក្នុងរយៈពេលមួយខែមុនបោះឆ្នោត ដីសម្បទានសង្គមកិច្ច​ចំនួន១៥៩ ត្រូវបានផ្តល់ក្នុងចំនួន [...]

វៀតណាម​រំលឹក​ខួប​ទី​៦០ នៃ​ការ​«ឈ្នះ»​បារាំង នៅ​ដៀនបៀនភូ (pic)

វៀតណាម​រំលឹក​ខួប​ទី​៦០ នៃ​ការ​«ឈ្នះ»​បារាំង នៅ​ដៀនបៀនភូ (pic)

ទាហានជើងចាស់ មេដឹកនាំបក្សកុំម្មុយនីសវៀតណាម និងក្រុមអ្នកមុខអ្នកមាត់ជាច្រើនសិបនាក់ បានជួបជុំគ្នានៅ​ថ្ងៃពុធនេះ នៅក្នុងទីក្រុងដៀនបៀនភូ ដើម្បីប្រារព្ធពិធីរំលឹកខួបទី៦០ នៃជ័យជំនះជា«ប្រវត្តិសាស្ត្រ» របស់ប្រជាជន​វៀតណាម ទៅលើកងទ័ពអាណានិគមបារាំង។


ព្យុះហយាត្រា របស់កងទ័ពប្រជាជនបដិវត្តន៍វៀតណាម ក្នុងថ្ងៃរំលឹកខួបទី៦០ នៅដៀនបៀនភូ។ (រូបថត Reuters)

ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៧ ឧសភា ២០១៤
---------------------

ដៀនបៀនភូ - រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់វៀតណាម លោក ភុង ក្វនថាញ់ (Phung Quang Thanh) [...]

កឹម សុខា ចោទ​បក្ស​ប្រជាជន​ជា​ថ្មី​ទៀត ថា​ជា​«ចោរ»

កឹម សុខា ចោទ​បក្ស​ប្រជាជន​ជា​ថ្មី​ទៀត ថា​ជា​«ចោរ»

បញ្ហាដែលដូចជាបានស្ងប់ស្ងាត់ តាំងពីដើមឆ្នាំរហូតមក តែនៅពេលនេះជាថ្មីម្តងទៀត អនុប្រធាន​គណបក្សសង្រ្គោះ​ជាតិលោក កឹម សុខា ទំនងជាបានបង្កឲ្យមានសង្គ្រាមពាក្យសម្ដីឡើងវិញ។ អនុប្រធានគណបក្សប្រឆាំង វោហាបាន​រូបនេះ មិនត្រឹមតែប្រកាសទាមទារឲ្យមានការកែទម្រង់ ​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត និងឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញនោះទេ តែថែមទាំងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា«ចោរ»លួចបន្លំសន្លឹកឆ្នោត។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
------------------------

[...]
ជាម យៀប៖ កុំ​​សង្ឃឹម​​ថា​ មាន​​ការ​​បោះឆ្នោត​​ឡើង​​វិញ​ឲ្យ​សោះ

ជាម យៀប៖ កុំ​​សង្ឃឹម​​ថា​ មាន​​ការ​​បោះឆ្នោត​​ឡើង​​វិញ​ឲ្យ​សោះ

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិថា ជា​គោលការណ៍ច្បាប់ គណបក្សសង្រ្គោះជាតិកុំសង្ឃឹមថា មានការបោះឆ្នោតឡើងវិញ ក្នុងអាណត្តិទីប្រាំនេះ។


លោក ជាម យៀប មន្ត្រីគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤

នយោបាយ - «បើគណបក្សសង្រ្គោះជាតិធ្វើពហិការមិនចូលប្រជុំរដ្ឋសភា បន្តមិនចូលទៀតទៅ ដល់ឆ្នាំ២០១៨ តែ​ម្តងទៅ។ ហើយកុំនឹកស្រម័យ នឹកយល់សប្តិថាមានការបោះឆ្នោតកណ្តាលអាណត្តិ។ ខ្ញុំនៅក្នុងរដ្ឋសភា៣៣ឆ្នាំហើយ វាគ្មានច្បាប់ទេ។» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...