កឹម សុខា ចោទ​បក្ស​ប្រជាជន​ជា​ថ្មី​ទៀត ថា​ជា​«ចោរ»

បញ្ហាដែលដូចជាបានស្ងប់ស្ងាត់ តាំងពីដើមឆ្នាំរហូតមក តែនៅពេលនេះជាថ្មីម្តងទៀត អនុប្រធាន​គណបក្សសង្រ្គោះ​ជាតិលោក កឹម សុខា ទំនងជាបានបង្កឲ្យមានសង្គ្រាមពាក្យសម្ដីឡើងវិញ។ អនុប្រធានគណបក្សប្រឆាំង វោហាបាន​រូបនេះ មិនត្រឹមតែប្រកាសទាមទារឲ្យមានការកែទម្រង់​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញនោះទេ តែថែមទាំងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា«ចោរ»លួចបន្លំសន្លឹកឆ្នោត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាដែលដូចជាបានស្ងប់ស្ងាត់ តាំងពីដើមឆ្នាំរហូតមក តែនៅពេលនេះជាថ្មីម្តងទៀត អនុប្រធាន​គណបក្សសង្រ្គោះ​ជាតិលោក កឹម សុខា ទំនងជាបានបង្កឲ្យមានសង្គ្រាមពាក្យសម្ដីឡើងវិញ។ អនុប្រធានគណបក្សប្រឆាំង វោហាបាន​រូបនេះ មិនត្រឹមតែប្រកាសទាមទារឲ្យមានការកែទម្រង់ ​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត និងឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញនោះទេ តែថែមទាំងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា«ចោរ»លួចបន្លំសន្លឹកឆ្នោត។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
------------------------

នយោបាយ - «ការពិតលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥គណបក្សសង្រ្កោះជាតិជាអ្នកឈ្នះ តែ​គណបក្សប្រជាជនកម្ពុជា អ្នកលួចសន្លឹកឆ្នោតរបស់យើង»។ នេះជាការអះអាងរបស់លោកកឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្រ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ លើទឹកដីខេត្តបាត់ដំបង។

អនុប្រធានគណបក្សជំទាស់រូបនេះ ក៏បានបានលើកឡើងថា គណបក្សសង្គ្រោះជាតិនៅតែរក្សាគោលជំហរ ទាមទារ​ឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបឆ្នោត និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដាច់ខាត។ លោក កឹម សុខា សង្កត់ធ្ងន់ថា៖ «ប្រជាពលរដ្ឋបោះឆ្នោតដូរអ្នកដឹកនាំហើយ តែគេលួច។ (...) យើងផ្តេជ្ញាយក​អំណាច​មកឲ្យប្រជាពលរដ្ឋខ្មែរឲ្យបានជាដាច់ខាត។»

បើទោះជាលោក កឹម សុខា បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា និងអះអាងពីការទាមទារឲ្យមាន​ការបោះ​ឆ្នោត​ឡើងវិញក៏ពិតមែន តែសម្រាប់លោកជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ច​សម្ភាសន៍​ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានចាត់ទុកការទាមទាររបស់គណបក្សសង្រ្គោះជាតិ ថាជាការភូត​កុហក ក្នុងបំណងកេងចំណេញនយោបាយ។

លោកជាម យៀប បានពន្យល់ថាគណបក្សប្រជាជនកម្ពុជា បានព្យាយាមដោះស្រាយបញ្ហាការបោះឆ្នោត និងការ​ចរចានយោបាយជាមួយគណបក្សសង្រ្គោះជាតិ ច្រើនដង និងអស់ពីលទ្ធភាពទៅហើយ ដូច្នេះបើទោះជាបេក្ខជន​ជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ បន្តធ្វើពហិការមិនចូលប្រជុំសភាដល់ឆ្នាំ២០១៨ក៏ដោយ ក៏កុំសង្ឃឹមថាមាន​ការ​បោះឆ្នោតមុនអាណត្តិនោះ៕

-----------------------------------------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...