ទូតអាមេរិក ថា​សង្គម​ស៊ីវិល​ជា​តួអង្គ​សំខាន់​នៅ​កម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក វីលៀម អ៊ីធូត (William E.Todd) បានចាត់ទុកក្រុមអង្គការ​សង្គម​ស៊ីវិល ចំនួនជាងបីពាន់ ដែលមានវត្តមាននៅកម្ពុជា ថាបាននឹងកំពុងដើរតួនាទី និងរួមចំណែកជាចម្បង ក្នុងដំណើរ​ការអភិវឌ្ឍប្រទេសកម្ពុជា ជាមួយរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 08, 2014
  • ប្រធានបទ: ជំនួយការពលរដ្ឋ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសត្រូវតែមាន អង្គការសង្គមស៊ីវិល ដែលមានប្រសិទ្ធិភាពដើរតួនាទីជាមូលដ្ឋាន ក្នុងការធានាថា ប្រជាពលរដ្ឋទាំងអស់មានឱកាស ដើម្បីជួយគ្នាទៅវិញទៅមក និងចែករំលែកប្រយោជន៍ នៃការអភិវឌ្ឍ របស់​ប្រទេស​មួយនេះ។ (...) អង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺ ការការពារ​ទ្រព្យ​សម្បតិ្ត បរិស្ថាន និងកសាងទំនុកចិត្ត នៅក្នុងសេដ្ឋកិច្ច។» នេះជាការបញ្ជាក់របស់ លោក វីលៀម អ៊ីធូត (William E.Todd) ឯក​អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយ ក្រុមប្រមុខអង្គការ​ស៊ីវិល សំខាន់មួយចំនួន នៅកម្ពុជា ក្នុងពេលចុងក្រោយនេះ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជារូបនេះ បានអត្ថាធិប្បាយបន្ថែមថា រូបលោក ក៏ដូចជាសហរដ្ឋអាមេរិក រីករាយ និងស្វាគមន៍ ក្នុងការសហការជាមួយគ្រប់ក្រុមអង្គការសង្គមស៊ីវិល ទាំងអស់ ដើម្បីស្វែងរកដំណោះ​ស្រាយ​ដែលប្រសើរឡើង ក្នុងគោលដៅធ្វើឲ្យប្រជាជន កម្ពុជា និងប្រទេសកម្ពុជា ទទួលបានអនាគត ដ៏សម្បូររុងរឿង។

ជាបន្តបន្ទាប់ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានត្អូញត្អែរថារដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បាន​ធ្វើកិច្ចការមួយចំនួន ដោយខ្វះតម្លាភាព និងមិនបានផ្តល់ការសហការល្អ ក្នុងភាពជាដៃគូជាមួយក្រុម​អង្គការសង្គម​ស៊ីវិល ដែលមានជំនាញពាក់ព័ន្ធនោះទេ។ តែសម្រាប់រដ្ឋាភិបាល បានលើកឡើងជាហូរហែរថា ក្រុមអង្គការអង្គការ​សង្គមស៊ីវិល គឺជាដៃគូមិនអាចខ្វះបានរបស់រដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស។

ជុំវិញករណីនេះលោក កែម ឡី អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាបានពន្យល់ថា ទាំងរដ្ឋាភិបាល ក្រុមអង្គការ​សង្គម​ស៊ីវិល និងភាគីឯកជន ក៏ដូចជាប្រជាពលរដ្ឋ គឺសុទ្ធសឹងជាសមាសភាពសំខាន់ នៅក្នុងការអភិវឌ្ឍសង្គមន៍ជាតិ ដូច្នេះតួអង្គទាំងនេះគឺជាតួអង្គមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យ។

អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជារូបនេះ បញ្ជាក់ថា៖ «មានរឿងច្រើនដែលរដ្ឋាភិបាលធ្វើបាន តែក៏មានរឿង​ច្រើនធ្វើមិនបាន ត្រូវការសង្គមស៊ីវិល និងដៃគូឯកជន។ (...) អញ្ចឹងដៃគូទាំងបីនឹងមិនអាចខ្វះគ្នាបានទេ។ តែបើដៃគូរ​ទាំងបី​ហ្នឹង ស្រាក់ដៃគ្នាធ្វើការក៏ដោយ ក៏មិនទទួលបានជោគជ័យដែរ ប្រសិនបើភាគីទាំងនោះ មិនយក​ប្រជាពលរដ្ឋ​ជាស្នូល៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...