Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ឆ្កែ​មួយ​ក្បាល ខាំ​សម្លាប់​បុរស ដែល​មក​ជួយ​សង្គ្រោះ​ម្ចាស់​វា

ឆ្កែ​មួយ​ក្បាល ខាំ​សម្លាប់​បុរស ដែល​មក​ជួយ​សង្គ្រោះ​ម្ចាស់​វា

អត្ថបទចេញផ្សាយ កាលពីម្សិលម៉ិញ បានសរសើរសត្វឆ្កែដ៏ធំមួយ ដែលត្រូវបានម្ចាស់វាបង្ហាត់ ធ្វើឲ្យមានមាន​ចរិក​ស្លូត​បូត និងចេះយកចិត្តម្ចាស់ បើទោះជា វាមានមាឌធំ ខុសពីធម្មតាក៏ដោយ។ ប៉ុន្តែសម្រាប់អត្ថបទចេញថ្ងៃនេះ សត្វឆ្កែ​ដែល​មានពូជដដែល បានខាំសម្លាប់បុរសម្នាក់ ដែលចូលមកជួយដាស់ ចលនាបេះដូងម្ចាស់របស់វា។

ហេតុការណ៍ដ៏តក់ស្លុត បានកើតឡើង ទៅលើបុរសវ័យ៦២ឆ្នាំមួយរូប កាលពីថ្ងៃអាទិត្យមុន នៅវេលាម៉ោង៩យប់ ហើយ​ត្រូវបាន ទូរទស្សន៍អាមេរិក Fox News យកមកធ្វើ សេចក្ដីរាយការណ៍។

បុរសវ័យចំណាស់ បានស្លាប់ បន្ទាប់ពីត្រូវបានឆ្កែ ភីតប៊ូល (pitbull) ខាំ ព្រោះគាត់បានចូលទៅជួយ ធ្វើចលនាបេះដូង ឲ្យម្ចាស់របស់វា ដែលជួបគ្រោះគាំងបេះដូង នៅក្នុងផ្ទះរបស់ខ្លួន។ នគរបាលត្រូវបានគេទូរស័ព្ទហៅ ដើម្បីឲ្យជួយ​ធ្វើ​អន្តរាគមន៍ ប៉ុន្តែនៅពេលពួកគេមកដល់ ក្រុមនគរបាលទាំងនោះ បានរកឃើញសាកសពបុរសទាំងពីរនាក់ បានដាច់​ខ្យល់​ទៅហើយ។

[...]
កម្មករ​ក្រុមហ៊ុនកូរ៉េ ណូរី ធ្វើ​បាតុកម្ម​ភ្លាមៗ ឲ្យ​បញ្ឈប់​មេ​ការ​ម្នាក់

កម្មករ​ក្រុមហ៊ុនកូរ៉េ ណូរី ធ្វើ​បាតុកម្ម​ភ្លាមៗ ឲ្យ​បញ្ឈប់​មេ​ការ​ម្នាក់

ការផ្ទុះការតវ៉ានេះ បានធ្វើឡើងនៅបរិវេណទីលានប្រជាធិបតេយ្យ ជិតក្រុមហ៊ុនកូរ៉េ នៅក្នុងខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលលពីម៉ោងប្រមណជា០៩ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ ដើម្បីទាមទារឲ្យក្រុមហ៊ុន ដោះស្រាយបញ្ហាបីចំនុច ដែលកម្មករបានដាក់។ ចំនុចទាំងបីនោះ រួមមាន៖ ទី១ សុំឲ្យបញ្ឈប់មេការម្នាក់ឈ្មោះ ផល ហៅ០៤ ពីក្រុមហ៊ុន។ ទី២ សុំឲ្យក្រុមហ៊ុន ដំឡើងប្រាក់ប្រចាំថ្ងៃ សម្រាប់កម្មករ៧ដុល្លា និងកម្មការិនី ៥ដុល្លា ក្នុងមួយថ្ងៃ ទី៣ សុំឲ្យក្រុមហ៊ុន ទទួល​យកកម្មករ ដែលបានបញ្ឈប់ទាំង៥៨នាក់ ឲ្យចូលធ្វើការវិញ។

សំណើរនៃការតវ៉ា ដែលក្រុមកម្មករ នៅក្រុមហ៊ុនកូរ៉េខាងលើ បានទាមទារ ត្រូវបានតំណាងក្រុមហ៊ុនម្នាក់ សុំមិន​បញ្ចេញ​ឈ្មោះ ចេញមុខមកដោះស្រាយ នូវសកម្មភាពទាមទារទាំងនេះ។ តំណាងក្រុមហ៊ុន បាននិយាយថា លោក​នឹង​ធ្វើការដោះស្រាយ ជួនកម្មករទាំងអស់។ សម្រាប់បញ្ហាធំៗ ដែលលោកមិនអាចដោះស្រាយបាន លោកនឹង​ប្រជុំ​សម្រេច ជាមួយថ្នាក់លើ [...]

ទម្លាយ​​វីដេអូ​​បង្ហាញ​​ពី​​ភេវជន​​ដាក់​​គ្រាប់​​បែក នៅ​ប៊ូស្ដុន

ចៅក្រម ដែលទទួលបន្ទុក វិន្និច្ឆ័យទោស ជនសង្ស័យទីពីរ ជ័កហារ ត្សាណី ក្នុងសំនុំរឿងភេវរកម្ម បំផ្ទុះគ្រាប់បែក កាល​ពី​ថ្ងៃទី១៥ខែមេសា នៅក្បែរទីផ្ដាច់ព្រ័ត្រ នៃកីឡារត់ម៉ារ៉ាតុន ក្នុងទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក បានទស្សនាវីដេអូទាំងនេះ ដែលបង្កឲ្យមានការរញ្ជួលចិត្តខ្លាំងឡើង។

វីដេអូទាំងនេះ ប្រមូលបានមក ពីវីដេអូត្រួតពិនិត្យសុវត្ថិភាព ដែលម្ចាស់ហាងជាច្រើន នៅតាមដងផ្លូវនោះ បានដាក់បំពាក់​សម្រាប់ហាង ឬភោជនីយដ្ឋានរបស់ពួកគេ។ ហើយគឺភ្នាក់ងារស៊ើបអង្កេតអាមេរិក ជាអ្នកយកវីដេអូទាំងអស់ មកចងក្រង ជាវីដេអូទាំងមូលនេះឡើង។

វីដេអូទីមួយ បង្ហាញពីជនសង្ស័យទាំងពីរ កំពុងដើរដូចគេឯង នៅក្នុងចំណោមមនុស្សម្នា ជាមួយនឹងសាកាដូ (កាបូប​ស្ពាយ​ពីលើខ្នង) ម្នាក់មួយ ដែលនៅក្នុងកាបូបនោះ មានផ្ទុកទៅដោយ គ្រាប់បែកឆ្នៃ។ បន្ទាប់មកទៀត គេឃើញជន​សង្ស័យ​ម្នាក់ បានដាក់កាបូបនេះ នៅក្បែរភេោជនីយដ្ឋានមួយ មុននឹងដើរចេញពីទីនោះ។

[...]
រដ្ឋអ៊ីស្លាម​ប្រើ​កុមារ​ឲ្យ​បាញ់​សម្លាប់​បុរស​ម្នាក់ ដែល​ជាប់​ចោទ​ពី​«ចារកម្ម»

រដ្ឋអ៊ីស្លាម​ប្រើ​កុមារ​ឲ្យ​បាញ់​សម្លាប់​បុរស​ម្នាក់ ដែល​ជាប់​ចោទ​ពី​«ចារកម្ម»

ក្នុងវីដេអូដែលមានរយៈពេលជាង១០នាទី ដាក់បង្ហោះកាលពីថ្ងៃអង្គារ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជា Muhammad Said Ismail Musallam ជាតិអារ៉ាប់ពាក់កណ្ដាលអ៊ីស្ត្រាអែល ពាក់អាវពណ៌លឿង និងលិខិតឆ្លងដែន នៃប្រទេស​អ៊ីស្ត្រាអែល។ បុរសម្នាក់នេះ ត្រូវបានចោទប្រកាន់ ថាបានធ្វើ«ចារកម្ម» ឲ្យក្រុមមួយហៅថា Mossad។

បន្ទាប់មក កុមារដែលឈរនៅក្បែរនោះ បានបាញ់បុរសនេះ មួយគ្រាប់ចំកណ្ដាលក្បាល មុននឹងបន្ថែមជាច្រើនគ្រាប់ទៀត ពីលើសាកសព ដោយស្រែកឡើងថា «ព្រះអាឡាហ៍ ដ៏ខ្ពស់ខ្ពស់ជាងគេ (Allah Akbar)»។

នៅជិតកុមារនោះ ជាយុវជនម្នាក់ទៀត ដែលគេស្គាល់ថា មានជាតិបារាំង ជាបងថ្លៃរបស់ មហាមេដ ម៉េរាហ៍ (Mohamed Merah) ភេវរជនម្នាក់ទៀត ដែលបានបាញ់សម្លាប់ កុមារជាតិជ្វីហ្វជាច្រើននាក់ នៅក្រុងទូលូ ប្រទេសបារាំង។ នេះបើតាម​អ្នកការសែតបារាំង ជំនាញខាងការស្រាវជ្រាវ ពីភេវរកម្ម។ យុវជននេះឈ្មោះ សាប៊្រី អេស៊ីដ (Sabri Essid)  ហើយបាន​និយាយគម្រាម [...]

មាជ សុណ្ណារ៉ា៖ ហ៊ុន សែន ចាស់​ហើយ នឹង​មាន​គុណធម៌​សម្រាប់​ក្មេង

មាជ សុណ្ណារ៉ា៖ ហ៊ុន សែន ចាស់​ហើយ នឹង​មាន​គុណធម៌​សម្រាប់​ក្មេង

«លោក ហ៊ុន សែន កាន់តែចាស់ហើយ នឹងមានគុណធម៌សំរាប់ក្មេងៗជំនាន់ក្រោយ» នេះការថ្លែង របស់លោក មាជ សុវណ្ណារ៉ា ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការប្រកាសសាលដីកា របស់តុលាការកំពូល នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៤​នេះ។ ជនត្រូវចោទរូបនេះ បានថ្លែងថា អ្នកដែលមានទោសសំលាប់មនុស្ស និងអ្នកញៀនគ្រឿងញៀន បែរ​ជា​អាច​នៅក្រៅឃុំបាន ឯលោកជាអ្នកនយោបាយមានគុណធម៌ និងជាបញ្ញាវន្ដ ដែលបានរៀនសូត្រចេះដឹង មកពីស្រុកគេ បែរ​ជា​ត្រូវជាប់ទោសទៅវិញ។ នេះជារឿងអយុត្តិធម៌មួយ សំរាប់រូបលោក។

តុលាការកំពូល បានប្រកាសសាលដីកា តំកល់ការសម្រេច របស់សាលាឧទ្ទរណ៍ ក្នុងការមិនឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំនោះ ជាបន្តទៅទៀត។ លោក មាជ សុវណ្ណារ៉ា នឹងត្រូវបន្តជាប់ឃុំ ក្នុងពន្ធនាគារព្រៃសរ និងរងចាំការបើក​សវនាការកាត់ក្តី ចំពោះសំនុំរឿងរបស់លោក នៅពេលក្រោយ។

ក្នុងឱកាសដដែលនោះ ជនត្រូវចោទ ដែលជាមន្ត្រីជាន់ខ្ពស់​ របស់គណបក្សសង្គ្រោះជាតិរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...