បុគ្គលិកក្រុមហ៊ុន លីយ៉ុងផាត់ ម្នាក់ ត្រួវឡានស៊ីនទ្រី បុករបួសធ្ងន់
ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង សឹងតែជាប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ ហើយគ្រោះថ្នាក់ទាំងនោះ ភាគច្រើន បង្កឡើង ដោយរថយន្តធន់ធ្ងន់ ដែលមិនបានប្រុងប្រយ័ត្ន ឲ្យបានពេញលេញ។ ដូចជាករណីនៅព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥នេះ៖ ឡានដឹកសម្រាម ធុនធ្ងន់ របស់ក្រុមហ៊ុន ស៊ីនទ្រី បានបុកជាមួយម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ធ្ងរ រហូតដល់សន្លប់។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់បានកើតឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨មិនា នៅតាមបណ្តោយផ្លូវមន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពបន្តថា គ្រោះថ្នាក់បានបង្ករឡើង រវាងឡានធុនធ្ងន់ ជាមួយម៉ូតូ ដោយសារឡានដឹកសម្រាម បុកម៉ូតូ ដែលកំពុងបើកបរ កណ្តាលផ្លូវ។ ជនរគ្រោះដែលបើកម៉ូតូនេះ ត្រូវបានគេស្គាល់ឈ្មោះ ភុន សីហា អាយុ២៣ឆ្នាំ បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុន លីយ៉ុងផាត់ ព្រែកព្នៅ ខណៈអ្នកបើកឡានស៊ីនទ្រី ត្រូវបានគេសង្ស័យថា [...]