បុគ្គលិក​ក្រុមហ៊ុន លីយ៉ុងផាត់ ម្នាក់ ត្រួវ​ឡាន​ស៊ីនទ្រី បុក​របួស​ធ្ងន់

ព្រូឡាន បើកជំនួសតៃកុង បានបង្ករគ្រោះថ្នាក់ ដល់អ្នកបើកម៉ូតូម្នាក់ រងរបួងធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ ចំណែកឯអ្នកបើកឡាន បានរត់គេចខ្លូនបាត់ស្រមោល។ ជនរងគ្រោះ នៅក្នុងហេតុការណ៍នេះ ត្រូវបានគេដឹងថា ជាបុគ្គលិក ធ្វើការនៅក្រុមហ៊ុន លីយ៉ុងផាត់ ព្រែកភ្នៅ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៨ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 29, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង សឹងតែជាប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ ហើយគ្រោះថ្នាក់ទាំងនោះ ភាគច្រើន បង្កឡើង ដោយរថយន្តធន់ធ្ងន់ ដែលមិនបានប្រុងប្រយ័ត្ន ឲ្យបានពេញលេញ។ ដូចជាករណីនៅព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥នេះ៖ ឡានដឹកសម្រាម ធុនធ្ងន់ របស់ក្រុមហ៊ុន ស៊ីនទ្រី បានបុកជាមួយម៉ូតូ យ៉ាងពេញទំហឹង បណ្តាល​ឲ្យ​ជន​រងគ្រោះ រងរបួសធ្ងន់ធ្ងរ រហូតដល់សន្លប់។

ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់បានកើតឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨មិនា នៅតាមបណ្តោយផ្លូវមន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពបន្តថា គ្រោះថ្នាក់បានបង្ករឡើង រវាងឡានធុនធ្ងន់ ជាមួយម៉ូតូ ដោយសារឡានដឹកសម្រាម បុកម៉ូតូ ដែលកំពុងបើកបរ កណ្តាលផ្លូវ។ ជនរគ្រោះដែលបើកម៉ូតូនេះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ភុន សីហា អាយុ២៣ឆ្នាំ បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុន លីយ៉ុងផាត់ ព្រែកព្នៅ ខណៈអ្នកបើកឡានស៊ីនទ្រី ត្រូវបានគេសង្ស័យថា មិនមែនជាតៃកុងពិតប្រាកដ។

សាក្សីនៅកន្លែងកើតហេតុ អ្នកស្រី ជិន ពិសី បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញ អ្នកជិះម៉ូតូបើកចំពីមុខ​ឡាន តែឡានដឹកសម្រាមនោះ មិនព្រមជាន់ហ្វ្រាំងឈប់ទេ នៅតែបើកបន្តយ៉ាងលឿន។ នៅពេលដែលមកដល់​ចំណុច​គ្រោះថ្នាក់ ដែលនៅចំពីមុខផ្ទះខ្លួននេះ  អ្នកស្រីបានស្រែកភ្លាត់មាត់ថា៖ «ឲ្យឈប់ មានឡានកិនមនុស្សហើយ» សម្លេង​ទាំងនេះ មិនបានលឺដល់អ្នកបើកបរទេ ឡានដឹកសម្រាម បានកិនបុរសរងគ្រោះ បាក់ជើងស្តាំទៅហើយ។ អ្នកស្រីបន្ត​ទៀត​ថា អ្នកដែលបើកឡាន គ្មានស្លាកលេខ តែបិទផ្លាក២៤៣ នៅកញ្ចក់មុខនោះ ទំនងមិនមែនជាតៃកុងឡានទេ តែ​អាច​គ្រាន់តែជាព្រូឡានប៉ុណ្ណោះ។ បន្ទាប់ពីបង្កហេតុរួច អ្នកបើករថយន្ដដឹកសម្រាម បានរត់គេចខ្លួន បាត់ស្រមោល។

បងស្រីបង្កើតជនរងគ្រោះ អ្នកស្រី ផល បានឲ្យដឹងថា ប្អូនប្រុសរបស់ខ្លូនជិះម៉ូតូម៉ាកឌ្រីម ពណ៍ខ្មៅស្លាកលេខ កណ្តាល 1F-7174 ទើបនឹងចេញពីផ្ទះ នៅសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅធ្វើការ ស្រាប់តែមកទទួល​គ្រោះថ្នាក់ ទាំងព្រឹកបែបនេះ។ សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះរងរបួស បាក់ចង្កេះ និងបាក់ជើង​ខាង​ស្តាំ ត្រូវបានឡានសង្គ្រោះបន្ទាន់ បញ្ចូនទៅមន្ទីរពេទ្យ រ៉ូស្ស៊ី។ ចំណែកឯម៉ូតូវិញ នៅពីក្រោមឡាន រងការខូចខាត ផ្នែក​ខាង​មុខទាំងស្រុង។

បន្ទាប់ពីភាពសោកសៅនៃក្រុមគ្រួសារជនរងគ្រោះ អ្នកជិតខាងដែលនៅក្នុងហេតយការណ៍នោះ បានលើឡើងព្រម​គ្នា​ថា ក្រុមហ៊ុន ស៊ិនទ្រី គួរតែដាក់តៃកុង ដែលមានជំនាញច្បាស់លាស់ ឲ្យបើកឡាន ព្រោះពួកគាត់បានឃើញ ករណី​ធ្វេស​ប្រហែស របស់ក្រុមហ៊ុននេះ ជាញឹកញាប់ ជាពិសេស នៅក្នុងរយៈពេលចុងក្រោយនេះ។ មន្រ្តីចរាចរណ៍ដែល​ចុះវាស់​វែង ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បានយកឡានបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុក នៅប៉ុស្តិ៏នគរបាលខណ្ឌ មាន​ជ័យ ដើម្បីរងចាំការដោះស្រាយ ពីតំណាងក្រុមហ៊ុន និងគ្រួសារជនរងគ្រោះ ទៅតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...