ពួក ISIS ទិញទាសីកាមគុណជាកុមារ ថ្លៃតែ១៦៥ដុល្លារប៉ុណ្ណោះ!
ស្ត្រីជាមន្ត្រី របស់អង្គការសហប្រជាជាតិមួយរូប បានទទួលនូវបញ្ជីតារាងតម្លៃ នៃទាសីកាមគុណ ដែលរៀបចំធ្វើឡើង ដោយក្រុមស្ម័គ្រប្រយុទ្ធ នៃរដ្ឋអ៊ីស្លាម។
ក្រុមសមាជិករដ្ឋអ៊ីស្លាម ហៅកាត់តាមភាសាអង់គ្លេស ISIS និងតាមភាសាបារាំង EI បានលក់កុមារី ដែលមានអាយុរវាងពី១ ទៅដល់៩ឆ្នាំ ក្នុងតម្លៃ១៦៥ដុល្លារ។ កុមារី ដែលមានវ័យការចូលដល់ជំទង់ នឹងមានតម្លៃ១២៤ដុល្លារ ហើយតម្លៃនឹងកាន់តែថោកទៀត បើវ័យចម្រើនការរបស់ពួកនាង ឡើងដល់ជាង២០ឆ្នាំ។ អ្នកស្រី ហ្សៃណាប បេនហ្គៀរ៉ា (Bangura) មន្ត្រីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសអៀរ៉ាក់ ទាក់ទងនឹងអំពើហិង្សា ខាងផ្លូវភេទ ដែលបានចូលទៅដល់កន្លែង ដែលមានការប្រយុទ្ធគ្នា បានទទួលនូវបញ្ជីតារាងមួយ ដែលបង្ហាញពីតារាងតម្លៃ នៃទាសីកាមគុណ។
អ្នកស្រី បេនហ្គៀរ៉ា បានពន្យល់ថា ក្មេងស្រីទាំងនោះ ត្រូវបានជួញដូរ ជាថ្នូរនឹងប្រេងឥន្ទនៈជាធុងៗ។ ក្មេងស្រីម្នាក់អាចត្រូវបានលក់ និងទិញ [...]