ប្រធានផ្សារដើមគ ថាមិនទទួលខុសត្រូវទំនិញផុតកំណត់ក្នុងផ្សារ
ចំពោះទំនិញមួយភាគ ដែលកំពុងចររាចរណ៍ នៅផ្សារដើមគ នាពេលបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋវាយតម្លៃ និងមើលឃើញថា ជាទំនិញ ដែលហួសថ្ងៃកំណត់ នៃការប្រើប្រាស់ ឬនៃការបរិភោគ។ តើទំនិញផុតកំណត់ នៅក្នុងផ្សានេះ ជាទំនួលខុសត្រូវរបស់អ្នកណា? ចំពោះបញ្ហាខាងលើ ត្រូវបានលោក សេង សារ៉ន ប្រធានផ្សារដើមគ បដិសេធថា មិនមែនជាទំនួលខុសត្រូវរបស់លោកទេ។
ការថ្លែងបដិសេធ មិនទទូលខុសត្រូវ របស់លោកប្រធានផ្សារដើមគ បានធ្វើឡើង បន្ទាប់ពីការរកឃើញ ផលិតផលហួសកាលកំណត់មួយចំនួន ពីសំណាក់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស នៅពេលដែលលោក បានចុះទៅកាន់ទីនោះ កាលពីព្រឹកថ្ងៃទីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។
នៅចំពោះអភិបាលរាជធានីភ្នំពេញ និងមន្រ្តីដែលជាប់ពាក់ព័ន្ធ មួយចំនូនទៀត ដែលបានចុះទៅជួបអាជីវករ ដើម្បីពិភាក្សា ពីគម្រោងអភិវឌ្ឍន៍ផ្សារនោះ លោកអភិបាលខណ្ឌទួលគោក បានប្រទះឃើញដោយចៃដន្យ នូវទំនិញដែលកំពុងដាក់លក់មួយចំនួន ជាផលិតផលផុតកំណត់ ហើយសង្ស័យថា [...]