ស្ត្រីអ្នកយាមគុកលួចលែងអ្នកទោស រួចរត់ទៅតាមគ្នាបាត់!
នគរបាលក្រុង ហ្សូរីស (Zurich) ប្រទេសស្វីស បានចេញប្រកាស តាមស្វែងរកចាប់ខ្លួនមកវិញ នូវអ្នកទោសជាតិស៊ីរីមួយរូប ឈ្មោះ ហាសាន់ គីកូ (Hassan Kiko) អាយុ២៧ឆ្នាំ និងចាប់ខ្លួនស្ត្រីមួយរូបទៀត ឈ្មោះ អង់ជឺឡា ម៉ាឌីស៊ី (Angela Magdici) អាយុ៣២ឆ្នាំ ដែលជាបុគ្គលិក របស់ពន្ធនាគារ «Limmattal» នៅក្នុងក្រុង «Dietikon» ជាយក្រុង ហ្សូរីស។ នាង អង់ជឺឡា បានរងការចោទប្រកាន់ ថាបានលួចដោះលែងអ្នកទោស ជាតិស៊ីរីខាងលើ ដែលត្រូវបានអនុវត្តទោស ចំនួន៤ឆ្នាំ ក្នុងពន្ធនាគារ ពីបទចាប់រំលោភ និងបានរត់គេចខ្លួន ទៅជាមួយអ្នកទោសរូបនេះ កាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។
បេះដូងមនុស្ស...
បើតាមអាជ្ញាធរ បានលើកយកភស្តុតាងមួយចំនួន មកបញ្ជាក់ថា អ្នកទាំងពីរទំនងជាបានជិះរថយន្ដ ធុន «BMW» របស់នាង អង់ជឺឡា ចូលទៅដល់ទឹកដី នៃប្រទេសអ៊ីតាលីរួចទៅហើយ។ អ្នកនាំពាក្យការិយាល័យ គ្រប់គ្រងពន្ធនាគារស្វីស អ្នកស្រី [...]