ខេត្តឡុងអានប្រាប់ខេត្តស្វាយរៀង ឲ្យទប់ស្កាត់«ពួកជ្រុលនិយម»
ប្រធានគណកម្មាធិការប្រជាជនបដិវត្តន៍ ខេត្តឡុងអាន លោក ដូ ហ៊ុយឡាំ (Do Huu Lam) បានផ្ញើរលិខិតមួយ មកអភិបាលខេត្តស្វាយរៀង លោក ជៀម អំ ស្នើឲ្យមានវិធានការបង្ការ ឱ្យបានគ្រប់គ្រាន់ ដើម្បីការពារឱ្យមានប្រសិទ្ធិភាព កុំឲ្យមានឧបទ្ទវហេតុកើតឡើងជាថ្មី ដូចការប៉ះទង្គិចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានវៀតណាមជាច្រើន ជាពិសេសសារព័ត៌មាន «DatViet» ចេញផ្សាយនៅព្រឹក ថ្ងៃសុក្រ ទី០៣ ខែកក្កដានេះ។
លិខិតចុះថ្ងៃទី០២ ខែកក្កដា របស់លោក ដូ ហ៊ុយឡាំ បានស្នើអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសកម្ពុជា ឲ្យចាត់វិធានការគួរឲ្យទទួលយកបាន ធ្វើយ៉ាងណា ដើម្បីដោះស្រាយឧប្បត្តិហេតុ ដែលបានកើតឡើង [...]