ផៃ ស៊ីផាន យល់ស្របតាម សម រង្ស៊ី តែ...
«ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពានទេ ហើយត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើង ឲ្យបានគង់វង្ស។» នេះជាការលើកឡើង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅលើបណ្ដាញសង្គម ដែលជាការយល់ស្រប និងដើម្បីឆ្លើយឆ្លងតបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីយុទ្ធនាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជា របស់រដ្ឋាភិបាលកម្ពុជា បានធ្វើឡើងជាហូរហែ និងត្រូវបានបញ្ចប់កាលពីសប្ដាហ៍មុន លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «បញ្ហាព្រំដែន និងបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនជាបញ្ហារវាងខ្មែរ និងខ្មែរទេ ហើយក៏មិនមែន ជាបញ្ហារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរ»។ មេបក្សរូបនេះ បានរំលេចឡើង នូវអ្នកដែលទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហានោះថា ជា«ការពិត គឺជាបញ្ហារវាងខ្មែរ [...]