ទាហានមួកខៀវកម្ពុជាពីររូប បានបាត់បង់ជីវិត នៅប្រទេសម៉ាលី
ទាហានមួកខៀវកម្ពុជាពីររូប ដែលបានទៅបំពេញបេសកកម្មថែរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី (ក្នុងផ្នែកខាងលិចនៃទ្វិបអាហ្វ្រិក) បានទទួលមរណភាព កាលពីថ្ងៃអង្គារ បន្ទាប់ពីបានទទួលទានចំណីអាហារខុស។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់អ្នកទទួលខុសត្រូវមួយរូប នៅក្នុងជួរកងទ័ពកម្ពុជា កាលពីថ្ងៃពុធទី១១ ខែមិថុនាកន្លងទៅ។
ការហ្វឹកហាត់បោសំអាតមីន ដោយកងកម្លាំងកម្ពុជា នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ (រូបថត ឯកសារ)
កងមួកខៀវកម្ពុជា - លោកឧត្តមសេនីយ៍ត្រី កែន សូសាវឿន នាយករងនៃនាយកដ្ឋានប្រតិបត្តិការសន្តិភាព នៅមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាសន្តិភាព បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ [...]