ភេវរកម្មនៅប៉ារីសឆ្លងទៅអាល្លឺម៉ង់៖ ការិយាល័យកាសែតមួយត្រូវបានដុតឆេះ
ក្រុមអ៊ីស្លាមនិយមតឹង ទំនងជាកំពុងពង្រីកសកម្មភាពរបស់ខ្លួន នៅពាសពេញទ្វីបអ៊ឺរ៉ុបខាងលិច។ បន្ទាប់ពីភេវរកម្មប្រឆាំងទស្សនាវដ្ដីបារាំង ដែលបានកើតឡើងពីថ្ងៃពុធទី៧ ខែមករាមក នៅព្រឹកថ្ងៃអាទិត្យទី១១នេះ អគ្គិភ័យដោយចេតនាមួយ បានដុតការិយាល័យសារព័ត៌មានតំបន់មួយ ដែលចេញផ្សាយប្រចាំថ្ងៃ ឈ្មោះ ហែមប៊័រ (Hamburg) ដែលស្ថិតក្នុងភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។ នេះបើតាមនគរបាលអាល្លឺម៉ង់ ដែលបានធ្វើសេចក្ដីប្រកាសព័ត៌មានមួយ នៅមុននេះបន្តិច ប៉ុន្តែមិនបានបញ្ជាក់ថា មានមនុស្សរងគ្រោះដល់អាយុជីវិត ឬមានរបួសស្នាមឡើយ។
សារព័ត៌មាន ហែមប៊័រ ទើបនឹងបានចុះផ្សាយរូបភាពត្លុកកំប្លែងចំនួនបី របស់ទស្សនាវដ្ដីបារាំង ឆារលីអេបដូ ស្ដីពីមហាមេដ ដែលជាសាវ័ករបស់ព្រះអាឡាហ៍ ជាមួយនឹងចំណងជើងថា «សេរីភាពដ៏ធំធេង [...]