Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ទៅ​ជួប​ស្រី​ស្អាត​តាម​ហ្វេសប៊ុក ដូច​ទៅ​​ស្លាប់!

ទៅ​ជួប​ស្រី​ស្អាត​តាម​ហ្វេសប៊ុក ដូច​ទៅ​​ស្លាប់!

យុវជន រីកាដូ រ៉ូម៉េរ៉ូ (Ricardo Romero) បាន​លា​ចាក​លោក​ទៅ ទាំង​នៅ​វ័យ​ក្មេង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បន្ទាប់​ពី​យុវជន​ត្រូវ​បាន​ក្រុម​ជន​មួយ​ក្រុម​វាយ​ធ្វើ​បាប កណ្ដាល​ក្រុង​ញ៉ូយក (New York)។ ហេតុការណ៍​នេះ បាន​កើត​ឡើង ទំនង​ជា​បណ្ដាល​មក​ពី​យុវជន​រង​គ្រោះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​យុវតី​រូប​ស្អាត​ ស៊ិចស៊ី​ម្នាក់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

បើ​តាម​អ្នក​ជិត​ដិត​នឹង​យុវជន រ៉ូម៉េរ៉ូ បាន​ឲ្យ​ដឹង​ថា យុវជន​វ័យ​១៦​ឆ្នាំ មាន​ដើម​កំណើត​ម៉ិចសិក​រូប​នេះ ត្រូវ​បាន​ទាក់​ទាញ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ម្ចាស់​គណនី​មួយ ដែល​យុវជន​គិត​ថា ជា​យុវតី​រូប​ស្អាត​មាន​ឈ្មោះ​ថា ឈីគីតា អេនឌី (Chiquita Andy)។ បន្ដិច​ក្រោយ​មក យុវជន រ៉ូម៉េរ៉ូ បាន​យល់​ព្រម​ទៅ​ជួប«យុវតី អេនឌី»នេះ នៅ​យប់​ថ្ងៃ​សុក្រ នៅ​ក្នុង​បន្ទប់​មួយ​នៃ​សង្កាត់ ប្រ៊ុន (Bronx) [...]

សន្តិសុខ​គ្លីនិក វាយ​អាជីវករ​លក់​បន្លែរបួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​

សន្តិសុខ​គ្លីនិក វាយ​អាជីវករ​លក់​បន្លែរបួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​

ជម្លោះ​រវាង​អាជីវករ​លក់​ដូរ​បន្លែ និង​សន្តិសុខ​ពេទ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ នៅ​មិន​ទាន់​អាច​សម្រួល​គ្នា​បាន​នៅ​ឡើយ រហូត​មក​ដល់​ម៉ោង​នេះ។ ស្ត្រី​ជា​ជន​រង​គ្រោះ មិន​ព្រម​ទទួល​សំណង​ដែល​ម្ចាស់​មន្ទីរ​ពេទ្យ ជួស​មុខ​ឲ្យ​សន្តិសុខ​បង្ក​របួស​ស្នាម បាន​បង់​ថ្លៃជំ​ងឺ​ចិត្ត​ឲ្យ​គាត់​នោះ​ទេ។

បន្ទាប់​ពី​មាន​ការ​ប្រតាយ​ប្រតប់​គ្នា ជា​មួយ​សន្តិសុខ​ពេទ្យ​ខាង​លើ​នេះ​រួច អ្នកស្រី សុផល ជា​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​ប៉ូលីស នៅ​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ចំពោះ​ការ​បង្ក​របួស​ស្នាម​ដល់​អ្នកស្រី។ ស្ត្រី​រង​គ្រោះ បាន​ទាមទារ​សំណង​ដែល​សន្តិសុខ​របស់​ពេទ្យ បាន​ប្រើ​អំពើ​ហឹង្សា​មក​លើ​គាត់ ចំនួន ៥០០ដុល្លា​ពី​ម្ចាស់​មន្ទីរពេទ្យ ព្រោះ​ក្រោយ​ពី​សន្តិសុខ វាយ​ស្ត្រី​ជន​រង​គ្រោះ​នេះ​រួច ក៍​បាន​រត់​គេច​ខ្លួន​បាត់។

ការទាមទារសំណងចំនួន ៥០០ដុល្លា របស់អ្នកស្រី សុផល [...]

អលង្ការ​តម្លៃ​រាប់​ម៉ឺន​ដុល្លា​«បាត់» ព្រោះ​មាន​ជើង​រត់?

អលង្ការ​តម្លៃ​រាប់​ម៉ឺន​ដុល្លា​«បាត់» ព្រោះ​មាន​ជើង​រត់?

បុគ្គលិក​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា ចំនួន​ពីរ​រូប​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​«ចោរ​កម្ម» រួច​ព្រម​ទាំង​ធ្វើការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ដោយ​តុលាការ បើ​ពិនិត្យ​យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច។

តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ ដោយ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច ជា​មួយ​នឹង​ពាក្យ​បណ្តឹង​របស់​ដើម​ចោទ​លោក សៀក សុជាតិ បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ ពី​បទ​«ចោរ​កម្ម»។ ហើយ​បាន​បញ្ជូន​ទៅ​កាន់​លោក ម៉ុង មុន្នីសោភា ចៅក្រម​ស៊ើប​សួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សម្រេច​ចោទ​ប្រកាន់ និង​បន្ត​នីតិវិធី​តុលាការ។

ជនជាប់សង្ស័យទាំងពីររូបនេះ នៅចំពោះមុខតុលាការ បានធ្វើការបដិសេធចំពោះការចោទប្រកាន់នោះ ដោយ​អះអាងថាខ្លួនមិនបានយកនោះឡើយ។ បើទោះជាយ៉ាងនេះក្តី លោក កែវ សុជាតិ ព្រះរាជអាជ្ញារង បាន​សម្រេចធ្វើការចោទប្រកាន់ភ្លាមៗ [...]

ជប៉ុន​រង​ឱសានវាទ​២៤ម៉ោង ពី​រដ្ឋ​អ៊ីស្លាម​និយម​តឹង

ជប៉ុន​រង​ឱសានវាទ​២៤ម៉ោង ពី​រដ្ឋ​អ៊ីស្លាម​និយម​តឹង

រដ្ឋាភិបាល​ជប៉ុន បាន​ស្ថិត​នៅ​ក្នុង​គំនាប​ដ៏​ខ្លាំង​មួយ នៅ​យប់​ថ្ងៃ​ព្រហស្បត្ត៍​នេះ ២៤​ម៉ោង មុន​ការ​បញ្ចប់​ឱសានវាទ កំហិត​ដោយ​ក្រុម​សមាជិក​រដ្ឋ​អ៊ីស្លាម​និយម​តឹង ដែល​គម្រាម​ថា​នឹង​សម្លាប់​ចំណាប់​ខ្មាំង​ជាតិ​ជប៉ុន​ទាំង​ពីរ​នាក់ ប្រសិន​បើ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ មិន​បង់​ប្រាក់​ថ្នូរប្រមាណ​ជា​២០០​លាន​ដុល្លារ​នោះ​ទេ។

នាយករដ្ឋមន្ត្រី លោក សីនហ្សូ អាប៉េ (Shinzo Abe) និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​បង្កើន​សកម្មភាព​ខាង​ការ​ទូត​របស់​ខ្លួន​ខុស​ពី​រាល់​ដង ជា​មួយ​នឹង​ប្រទេស​ពាក់​ព័ន្ធ​សឹង​តែ​ទាំង​អស់ ដើម្បី​អាច​ស្វែង​រក​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​ពីរ​នាក់ គឺ​លោក ហារូណា យូកាវ៉ា (Haruna Yukawa) និង​លោក កេនជី ហ្គូតូ (Kenji Goto) ដែល​ត្រូវ​បាន​ចាប់​ពង្រត់​យក​ទៅ ដោយ​ក្រុម​ស្ម័គ្រ​ប្រយុទ្ធ​របស់​ព្រះ​អាឡាហ៍ ហៅថា ជីហាដ (jihad)។

[...]
អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ទើប​ត្រូវ​លប់​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​

កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា​កន្លង​មក​នេះ អតីត​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​អង្គ​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម បាន​ពិនិត្យ និង​ពិភាក្សា​ក្នុង​ការ​ផ្តាច់​ចេញ ពី​មុខ​នាទី​ជា​ព្រះ​រាជ​អាជ្ញា តាម​រយៈ​ការ​កាត់​ទោស​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥​ម្សិល​ម៉ិញ។

ប៉ុន្តែ​ការ​សម្រេច​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​ធ្លាក់​មក​យឺត​ដល់​ទៅ​រយៈ​ពេល​ជិត​៣ឆ្នាំ ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១២ អតីត​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា ដែល​មាន​លោក ប៉ុល សំអឿន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...