Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន

កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ វេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាម​ការ​បញ្ជាក់ របស់លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលត្រូវបានស្រង់​សម្ដី​ដោយ​សារព័ត៌មាន ក្នុងស្រុក។

លោក យ៉ិនទៀង បានបញ្ជាក់ទៀតថា តាមច្បាប់កម្ពុជា លោក មាលតី អាចនឹងត្រូវឃាត់​ទុក ក្នុងរយៈពេល​៤៨ម៉ោង មុននឹងបញ្ជូនខ្លួន ទៅកាន់តុលាការ។ លោក​ទេសរដ្ឋមន្ត្រី​ ដែលទទួលបន្ទុក​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​រូបនេះ បាន​ថ្លែងឲ្យដឹងថា លោក​ អាំង មាលតី ​ត្រូវ​បាន​អង្គភាព​លោក​រក​ឃើញ ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​នីតិក្រម ដែល​ជា​បទល្មើស​អំពើពុករលួយ។

ប៉ុន្តែប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបានអះអាងថា តើនឹងត្រូវបញ្ជូនខ្លួនលោក អាំង មាលតី ទៅកាន់​តុលាការ​នៅ​ពេលណា ឬ​យ៉ាងណានោះឡើយ ដោយលោកគ្រាន់តែថ្លែងថា [...]

ក្នុង​សន្និសីទ​កាសែត​នៅ​រដ្ឋសភា មាន​ចោរ​លួច​ទូរស័ព្ទ!

ក្នុង​សន្និសីទ​កាសែត​នៅ​រដ្ឋសភា មាន​ចោរ​លួច​ទូរស័ព្ទ!

លោក ម៉ិច តារា ជាអ្នកយកព័ត៌មានវ័យក្មេង របស់សារព័ត៌មាន «The Cambodia Daily» បានឱ្យដឹងថា រូប​លោក​បានបាត់ទូរស័ព្ទ iPhone 4s ពណ៌ស មួយគ្រឿង នៅក្នុងវិមានរដ្ឋសភាដ៏ស្កឹមស្កៃ ខណៈដែលលោក បាន​ចូល​ទៅយកព័ត៌មាន នៃសន្និសីទសារព័ត៌មាន  ដែលរៀបចំឡើងនៅទីនោះ ដោយអ្នកនាំពាក្យរដ្ឋសភា។

នៅល្ងាចវេលាម៉ោង១៧ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ អ្នកការសែតវ័យក្មេងរូបនេះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ទូរស័ព្ទនោះ មានតម្លៃប្រមាណជា ១៥០ដុល្លារប៉ុណ្ណោះ តែអ្វីដែលសំខាន់ គឺនៅក្នុងនោះ មានឯកសាររូបភាពសម្លេង និងកម្មវិធីការងារមួយចំនួន ដែលចាំបាច់ សម្រាប់ការងារប្រចាំថ្ងៃរបស់លោក។ លោក ម៉ិច តារា បានបន្ថែមទៀតថា លោកបានដាក់ ទូរស័ព្ទដៃរបស់លោក នៅលើតុពេលកំពុង ធ្វើសន្និសីទ​ការសែតក្នុងរដ្ឌសភា។ រីឯលោកបានផ្ចង់អារម្មណ៍ ដើម្បីថតសម្លេងលោក ឈាង វុន អ្នកនាំពាក្យរដ្ឌសភា ដូច​អ្នកកាសែតផ្សេងទៀតដែរ។ តែនៅក្រោយ ការបញ្ចប់សន្និសីទនោះ [...]

ទំនាស់​ពាក្យ​សំដី​រហូត​ដល់... ជះ​ខ្លាញ់​ដាក់​គ្នា

ទំនាស់​ពាក្យ​សំដី​រហូត​ដល់... ជះ​ខ្លាញ់​ដាក់​គ្នា

ហេតុការណ៍ឈ្លោះទាស់ទែងគ្នាមួយ បានកើតឡើង នៅម៉ោង ១៦ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ រវាង​បុរស​អ្នករត់កង់បីពីរនាក់ ដែលបានឈាន ដល់ការវាយតប់ និងជះខ្លាញ់​របស់អ្នកលក់នំ​នៅក្បែរនោះ​ដាក់គ្នា បណ្តាលឲ្យរងរបួស ដល់គូជម្លោះ រួមទាំងអ្នកធ្វើដំណើរ អស់ចំនួន ៥នាក់ នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនបង្កហេតុឈ្មោះ ចាន់ សឿន មានអាយុ ៣២ឆ្នាំ មុខរបរជាអ្នករត់កង់បី មានទីលំនៅផ្ទះលេខ ៤២E សង្កាត់​ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ ដែលជាគូជម្លោះ ឈ្មោះ សំ ម៉ាលីន អាយុ ៣២ឆ្នាំ និង​មាន​មុខរបររត់កង់បី មានផ្ទះជួលនៅមុខផ្សារដេប៉ូ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រសាសន៍ របស់មន្ត្រីនគរបាលមួយរូប បានឲ្យដឹងថា ដើមហេតុដំបូងកើតចេញពី ឈ្មោះ ចាន់ សឿន ដែល​បានគប់កែវកាហ្វេជ័រ រំលងក្បាល លោក សំ ម៉ាលីន បណ្តាលឲ្យជនរងគ្រោះខឹង ក៏បានជជែក និង​ប្រតាយ​ប្រតប់គ្នា ហើយនាំឲ្យជនបង្ក ទាញខ្ទះខ្លាញ់កំពុងក្ដៅ [...]

ក្រឡាប់​រថយន្ត​ក្រុង​ធ្លាក់​ពី​ភ្នំ​ដង​រែក​ ស្លាប់​១៦នាក់ របួស​២០នាក់

ក្រឡាប់​រថយន្ត​ក្រុង​ធ្លាក់​ពី​ភ្នំ​ដង​រែក​ ស្លាប់​១៦នាក់ របួស​២០នាក់

នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង ៣០ នាទីព្រឹក មានរថយន្តក្រុងដឹកប្រជាពលរដ្ឋក្នុង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ៣៦ នាក់ ដែលនាំគ្នាទៅធ្វើបុណ្យ នៅវត្តក្នុងតំបន់ជាយដែន នៃខេត្តឧត្តរមានជ័យ បានក្រឡាប់ពីលើភ្នំដងរែក។ ហេតុការណ៍នេះ ​កើតឡើងនៅភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុក​អន្លុងវែង បណ្តាលឲ្យស្លាប់ ១២ នាក់ និងរងរបួស ២៤ នាក់ (អ្នករបួសបួននាក់​បានស្លាប់ ពេលទៅដល់​មន្ទីរពេទ្យ។

តាមលោក ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ដែលបានថ្លែង នៅក្រោយពេលកើតហេតុ បានឲ្យ​ដឹងថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះ មានទីលំនៅក្នុងសង្កាត់ព្រៃសរ រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើ​បុណ្យ​តាមវត្តរួច ពលរដ្ឋទាំងនោះ បាននាំគ្នាហួសទៅលេង ច្រកជំាស្រងំា ក៏ស្រាប់តែជួបគ្រោះថ្នាក់នេះតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗលោក សរ ថាវី អភិបាលខេត្តឧត្តមមានជ័យ ក្នុងនាមជាគណៈបញ្ជាការ កង​ឯកភាពខេត្ត [...]

វាយ​ឲ្យ​របួស រួច​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ

វាយ​ឲ្យ​របួស រួច​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ

ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចទល់មុខ អគ្គាធិការដ្ឋាន ពុទ្ធិក​សិក្សាជាតិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ (មិនស្គាល់ម៉ាក) ម្នាក់ឯង តាមបណ្តោយផ្លូវខាងលើ ស្រាប់តែមកដល់កន្លែងកើតហេតុ មានក្រុមជនសង្ស័យ០៤នាក់ ជិះម៉ូតូ​០២គ្រឿង ម៉ាក Nex ពណ៌ស និង Dream ពណ៌ខ្មៅមិនស្គាល់ស្លាកលេខ មកពីក្រោយ រួចឈប់ម៉ូតូវាយ​ជន​រងគ្រោះ រហូតមានរបួសជាទម្ងន់។

បន្ទាបប់ពីប្រតាយប្រតប់គ្នារួច ក្រុមចោរមានគ្នា០៤នាក់នេះ បានយកម៉ូតូជនរងគ្រោះ​ជិះគេចខ្លួន​បាត់​ស្រមោល បន្សល់តែម្ចាស់ម៉ូតូ ដេកស្តូស្តឹងនៅលើផ្លូវ។

ករណីវាយម្ចាស់ម៉ូតូ រួចប្លន់យកម៉ូតូនេះ ត្រូវបានមន្រ្តីសមត្ថកិច្ចសង្កាត់ចតុមុខ ចុះជួយអន្តរាគមន៍ភ្លាមៗ តែ​មិនបានឃាត់ខ្លួនជនបង្ក ទាន់នោះទេ។ ក្រោយពេលធ្វើការពិនិត្យរួចរាល់ អ្នកដំណើរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...