Posts in ‘សេដ្ឋកិច្ច’ Category

សហភាព​សហជីព​ពាណិជ្ជកម្មអន្តរជាតិ ថា​ប្រាក់​ឈ្នួល​កម្មករ​គួរ​ឡើង​ដល់​ ២៦០​ដុល្លារ

សហភាព​សហជីព​ពាណិជ្ជកម្មអន្តរជាតិ ថា​ប្រាក់​ឈ្នួល​កម្មករ​គួរ​ឡើង​ដល់​ ២៦០​ដុល្លារ

នាពេលពលករជាច្រើន បាននាំគ្នាធ្វើបាតុកម្មដើម្បីតំឡើងប្រាក់ខែ ឲ្យដល់១៦០ដុល្លា រហូតដល់មានការបង្ក្រាប ដោយហិង្សា ពីសំណាក់កងអាជ្ញាធរប្រកបដោយអាវុធនោះ មន្ត្រីមួយរូបពីសហភាពសហជីពពាណិជ្ជកម្មអន្តរជាតិ បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីជួបជាមួយមន្ត្រីពាក់ព័ន្ឋក្នុងក្រសួងការងារ ក្នុងគោលបំណងដើម្បី ពិភាក្សា​ជុំវិញបញ្ហាព្រឹត្តិការណ៏ហិង្សាទាំងឡាយ ដែលកើតមានចំពោះពលករកម្ពុជា។ មន្ត្រីរូបនេះបានថ្លែងថា ប្រាក់ឈ្នួល​ដែលកម្មករនិងគ្រួសារគេអាចរស់បាន គួរតែទទួលបានរហូតដល់ ២៦០ដុល្លារ។


លោក ជៀប វើណេន ជាអគ្គលេខាធិការរង សម្រាប់ដោះស្រាយទំនាស់ទូទៅនៃ សហភាពសហជីបពាណិជ្ជ​កម្ម​អន្តរជាតិ។ (រូបថត MONOROOM.info/ Senghong)

វិបត្តិការងារ - លោក ជៀប វើណេន (Jaap Wienen) ជាអគ្គលេខាធិការរង [...]

សេដ្ឋកិច្ច​​កម្ពុជា​អាច​បញ្ជៀស​ការ​ធ្លាក់​​ចុះ​ បើ​​នយោបាយ​នៅ​ជាប់​គាំង?

សេដ្ឋកិច្ច​​កម្ពុជា​អាច​បញ្ជៀស​ការ​ធ្លាក់​​ចុះ​ បើ​​នយោបាយ​នៅ​ជាប់​គាំង?

បើទោះបីជាក្នុងឆ្នាំ២០១៣ កំណើនសេដ្ឋកិច្ចបានកើនឡើង៧%ក៏ពិតមែន តែបើនយោបាយកម្ពុជានៅតែបន្តជាប់គាំង ហើយមិនត្រូវបានដោះស្រាយនោះ តើកម្ពុជាអាចរក្សាកំណើននេះបានដែរឬទេ? សូមតាមដានកិច្ចសម្ភាសន៍​ខាង​ក្រោម ជាមួយសាស្ត្រាចារ្យជំនាញខាងសេដ្ឋកិច្ចមួយរូប និងការបកស្រាយរបស់អ្នកវិភាគឯករាជ្យ លោក សុខ ទូច។


កម្មការិនីរោងចក្រកាត់ដេរមួយកន្លែង ក្បែររាជធានីភ្នំពេញ។ (រូបថត melty.fr)

សម្ភាសន៏ - កម្ពុជាបានប្រកាសថាកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៣បានកើនឡើង៧% ដែលនេះជាជោគជ័យមួយ សំរាប់​ប្រទេស​កំពុងអភិវឌ្ឍន៏មួយនេះ ក្នុងទាក់ទាញនិយោជក អោយចាប់អារម្ភណ៏មកបោះទុនវិនិយោគនៅកម្ពុជា។ រយៈកាល​ចុងក្រោយមកនេះ ចាប់តាំងពីក្រោយពេលបោះឆ្នោតរួចមក [...]

តើ​កម្មករ​​អាច​​រស់​នៅ​ដោយ​សមរម្យ ជា​មួយ​ប្រាក់​ខែ​១០០​ដុល្លា​បាន​ឬ?

តើ​កម្មករ​​អាច​​រស់​នៅ​ដោយ​សមរម្យ ជា​មួយ​ប្រាក់​ខែ​១០០​ដុល្លា​បាន​ឬ?

«តើប្រាក់ខែ១០០ដុល្លា អាចធ្វើអោយកម្មកររស់បានដោយសមរម្យបានដែរឬទេ បើមើល​ទៅ​លើការស្ថានភាព​សេដ្ឋកិច្ច​កម្ពុជាបច្ចប្បន្ន  ខណៈពេលក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បញ្ជាក់ជំហរនៅ​ថ្ងៃសុក្រនេះថា នឹងមិនមានការប្រជុំដំឡើងប្រាក់ឈ្នួលកម្មករឡើងវិញ នៅឆ្នាំនេះបន្តទៀតនោះ?»  ជាប្រធានបទ​មួយដែលអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ​ធ្វើការចោទ​សួរ​គ្នាទៅវិញទៅមក ដោយសារតែ​សមាគមតំណាងឲ្យថៅកែរោងចក្រមួយនេះ រួមនឹងរដ្ឋាភិបាលផង បានសម្រេចឲ្យប្រាក់ឈ្នួលទៅកម្មករ ត្រឹមតែ​១០០ដុល្លាប៉ុណ្ណោះ ។


ក្រុមកម្មករ កម្មការិនី កំពុងឈរនៅហាលភ្លៀង ដើម្បីរងចាំដំណោះស្រាយ នៅខាងមុខតុលាការខេត្តកំពង់ស្អឺ កាលពីខែមិថុនា ឆ្នាំ២០១៣។ (រូបថត [...]

ប្រតិកម្ម​សហជីព​និង​កម្មករ តប​លិខិត​ GMAC ផ្ញើ​ទៅ​ក្រសួង​ការងារ

ប្រតិកម្ម​សហជីព​និង​កម្មករ តប​លិខិត​ GMAC ផ្ញើ​ទៅ​ក្រសួង​ការងារ

លិខិតមួយ ដែលសមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើជួនទៅរដ្ឋមន្រ្តីក្រសួងការងារ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤កន្លងទៅ ត្រូវបានតំណាងសហជីព និងកម្មករប្រតិកម្មតបថា បាតុកម្មអាចនឹងកើតមានសាជាថ្មី។


លោក អាត់ ធន់ (ខាងឆ្វេង) ក្នុងអង្គប្រជុំសម្រេចការតម្លើងប្រាក់បៀវត្សកម្មករ នៅក្រសួងការងារថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ខែកម្មករ - កាលពីថ្ងៃកាលទី០៨ ខែមករា ឆ្នាំ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើលិខិតមួយទៅ​រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេង ក្នុងគោលបំណងអោយក្រសួង​ចេញសេចក្តី​ជូន​ដំណឹងមួយ អំពីការដែលកម្មករមិនទទួលបានប្រាក់ឈ្នួល ក្នុងអំឡុងពេលធ្វើកូដកម្ម-បាតុកម្មនៅពេលថ្មីៗនេះ [...]

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

មួយថ្ងៃបន្ទាប់ពីអំពើហិង្សា នៃការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករ នៅតាមបណ្ដោយផ្លូវវេងស្រេង ទំព័រ​ហ្វេសបុក​មួយដែលដាក់ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ( សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា) បានសរសេរអត្ថបទខ្លីមួយ មានចំណងជើងថា​ «រាជរដ្ឋាភិបាលគាំទ្រ និង​ស្វាគមន៍សិទ្ឋិសេរីភាព​បាតុកម្ម​អហិង្សា» ហើយក៏បានសរសេរដែរ ពីដំណោះស្រាយ«មួយ»ដែលអាចធ្វើបាន។ ផ្ទុយពីអ្វីដែលមានសរសេរ នៅ​ក្នុង​អត្ថបទ​ខ្លីនោះ ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះ ដូចជាបានភ្លេច ឬក៏«ធ្វើភ្លេច»នូវរឿងប្រាំផ្សេងទៀត។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ហ្វេសប៊ុកកម្ពុជា - ទំព័រហ្វេសប៊ុកនោះ បានចាប់ផ្ដើមនូវឃ្លាដំបូងដូច្នេះថា «ទាំងរាជរដ្ឋាភិបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...