អ្នកតវ៉ាដីធ្លីម្នាក់ នៅសហគមន៍ឡពាងបានទទួលមរណៈភាព
អ្នកស្រី ហ៊ូ គឿន បានទទួលមរណៈភាព នៅវេលាម៉ោង៨យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងវ័យ៦១ឆ្នាំ ដោយបន្សល់ទុក នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រី នូវកូន៦នាក់ ស្រី១នាក់ ប្រុស៥នាក់ និងស្វាមីឈ្មោះ ប៉ែន ហី អាយុ៦៧ឆ្នាំ។ អ្នកស្រីបានលាចាកលោកទៅ ខណៈពេលដែលការទាមទារ ឲ្យដោះស្រាយវិបត្តិដីធ្លី នៅក្នុងសហគមន៍អ្នកស្រី នៅមិនទាន់បានសម្រេចបានជាលទ្ធផលនៅឡើយ។
តំណាងសហគមន៍ឡពាងអ្នកស្រី អ៊ំ សុភី បានបង្ហាញការសោកស្តាយ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា ក្នុងសហគមន៍អ្នកស្រី បានបាត់បង់មនុស្សម្នាក់ទៀតហើយ។ អ្នកស្រីបានរៀបរាប់ពីមូលហេតុដែលអ្នកស្រី ហ៊ូ គឿន ស្លាប់ថា ដោយសារតែការឡើង មកតវ៉ាដីធ្លីនៅរាជធានីភ្នំពេញ។ ហើយតាំងពីនោះមក អ្នកស្រី ហ៊ូ គឿន មានជម្ងឺស្លាប់មួយចំហៀងខ្លួន ឈឺរហូតមកដល់ថ្ងៃនេះ ជាថ្ងៃចុងក្រោយ។ អ្នកស្រីបន្តថា ពិធីបុណ្យសពអ្នកស្រី ហ៊ូ [...]