ទស្សនៈយុវជនចំពោះទីផ្សារការងារ ក្នុងពិពណ៍ការងារឆ្នាំ២០១៥
នៅក្នុងឱកាស នៃការតាំងពិពណ៌ការងារ ដែលរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងបានការសហការជាមួយ សភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ក្រុមយុវជន និងនិស្សិតមួយចំនួន ដែលបានចូលទៅកាន់ទីនោះ បានបញ្ចេញទស្សនៈខុសៗគ្នា។
វ៉ាឌី លក្ខិណា ជានិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ច បានរៀបរាប់ថា កញ្ញាបានចូលរួមក្នុងពិពណ៌ការងារនេះ ព្រោះចង់ទទួលបានការងារមួយ ដែលនាងពេញចិត្ត និងត្រូវជំនាញ។ កញ្ញាបញ្ជាក់ថា ពេញចិត្ត និងត្រូវជំនាញរបស់នាង បើទោះជាលោក ពេជ្រ សោភ័ណ្ឌ រដ្ឋមន្រ្តីស្តីទី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ មានប្រសាសន៍ថា បច្ចុប្បន្ន ជំនាញដែលត្រូវនឹងការងារច្រើនជាងគេ គឹជំនាញបច្ចេកវិទ្យា និងអេឡិចត្រូនិចក៏ដោយ។
ការលើកឡើង របស់លោករដ្ឋមន្ត្រីស្ដីទី ត្រូវបានកញ្ញា លក្ខិណា បកស្រាយ ថាត្រឹមត្រូវលើចំណុចខ្លះៗ ដែលមានការងារច្រើន [...]