ទស្សនៈ​យុវជន​ចំពោះ​ទីផ្សារ​ការងារ ក្នុង​ពិពណ៍​ការងារ​ឆ្នាំ​២០១៥

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានសហការ​ជា​​មួយ សភាពសហព័ន្ធ​​​យុវជនកម្ពុជា (UYFC) រៀបចំពិពណ៌​ការងារ ថ្នាក់ជាតិលើកទីប្រាំ។ តើទស្សនៈយុវជន និងនិស្សិត យល់យ៉ាង​ដូចម្ដេច ពី​ពិពណ៌​ការងារ​នេះ?
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ០៦ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 10, 2015
  • ប្រធានបទ: ការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឱកាស នៃការតាំងពិពណ៌ការងារ ដែលរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ​គណៈ​កម្មាធិការ​ជាតិបណ្តុះបណ្តាល និងបានការសហការជាមួយ សភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ក្រុម​យុវជន និងនិស្សិតមួយចំនួន ដែលបានចូលទៅកាន់ទីនោះ បានបញ្ចេញទស្សនៈខុសៗគ្នា។

វ៉ាឌី លក្ខិណា ជានិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ច បានរៀបរាប់ថា កញ្ញា​បានចូលរួមក្នុងពិពណ៌ការងារនេះ ព្រោះចង់ទទួលបានការងារមួយ ដែលនាងពេញចិត្ត និងត្រូវជំនាញ។ កញ្ញាបញ្ជាក់ថា ពេញចិត្ត និងត្រូវជំនាញរបស់នាង បើទោះជាលោក ពេជ្រ សោភ័ណ្ឌ រដ្ឋមន្រ្តីស្តីទី ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ មានប្រសាសន៍ថា បច្ចុប្បន្ន ជំនាញដែលត្រូវនឹងការងារច្រើនជាងគេ គឹ​ជំនាញ​បច្ចេកវិទ្យា និងអេឡិចត្រូនិចក៏ដោយ។

ការលើកឡើង របស់លោករដ្ឋមន្ត្រីស្ដីទី ត្រូវបានកញ្ញា លក្ខិណា បកស្រាយ ថាត្រឹមត្រូវលើចំណុចខ្លះៗ ដែល​មានការងារច្រើន ជាមួយអេឡិចត្រូនិច និងបច្ចេកវិទ្យា តែកញ្ញាថា នៅមានមុនជំនាញផ្សេងៗ ក៏មាន​ចំណុច​ល្អ​រៀងៗ​ខ្លូនដែរ។ ទាំងនោះ ជាការងារ ដែលអ្នករៀនជំនាញជាច្រើនប្រភេទ បានទទួលជោគជ័យ។ កញ្ញា​ទទួល​ស្គាល់ដែរថា គ្មានបច្ចុប្បន្នមាននិស្សិត ដែលកំពុងរៀនមួយចំនួន មិនទាន់មានការងារ​ ត្រូវ​ជំនាញ​របស់​ខ្លួន​នៅឡើយ។

កំពុងដើរទស្សនាពិពណ៌ការងារ នៅក្នុងថ្ងៃដំបូង (ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥) កញ្ញា សែម ស្រីពៅ ដែល​ជា​និស្សិតផ្នែកភូមិវិទ្យា ឆ្នាំទី០២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ជាការប្រសើណាស់ ដែលក្រសួងការងារបង្កើតកម្មវិធីនេះឡើង ក្នុងមួយឆ្នាំម្តង។ និស្សិត ឬបុគ្គលិកនៅតាមស្ថាប័ននានា មាន​សិទ្ធ​ជ្រើសរើសការងារ ដែលពួកកគេចង់បាន និងត្រូវតាមជំនាញរបស់ខ្លូន។ កញ្ញាបន្ថែមថា ក្រៅ​ពីការសិក្សា​បច្ចុប្បន្ន កញ្ញាកំពុងធ្វើការ ជាមួយក្រុមហ៊ុនមួយ។ តែពេលនេះ កញ្ញាបានសម្រេចចិត្ត លាឈប់ពីការងារ ដោយ​ស្វែងរកការងារថ្មី នៅក្នុងពិពណ៍ការងារ ថ្នាក់ជាតិ២០១៥នេះ ដោយកញ្ញាបានជួបសម្ភាសន៍ផ្ទាល់ ជា​មួយ​ស្ថាប័ន ដែលកញ្ញាបានគ្រោងទុក។

កញ្ញា ស្រីពៅ បានពោលសរសើរថា ពិពណ៍នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ សិស្ស និស្សិត ដែលមិនទាន់មានការងារធ្វើ និង អ្នកមានការងារធ្វើហើយ ចង់ផ្លាស់ប្តូរការងារនោះ។

គួរំលឹ​កថា ពិពណ៍ការងារនេះ បារព្ធធ្វើឡើងនៅសាលសន្តិបាតកោះពេជ្រ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្នុងនោះមានសហគ្រាសតាំងបង្ហាញ ប្រមាណ១០៥ មកពីវិស័យមួយ​​ចំនួន ដូចជា៖ ធនាគារ សណ្ឋាគារ និងមីក្រូហិរញ្ញវត្ថុ ជាដើម។ ថ្ងៃបើកការតាំងពីពណ៌ដំបូង មានអ្នកចូលរួម ប្រមាណ២២០០០នាក់ ដែលភាគច្រើនជាសិស្ស និស្សិត និងយុជន ដែលកំពុងស្វែងរកការងារ៕

-------

--------------

--------------

--------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...