ជនជាតិដើមភាគតិចខេត្តព្រះវិហារ រង«ការរំលោភដីធ្លី»ពីក្រុមហ៊ុនចិន
ក្រុមជនជាតិដើមភាគតិចគួយ នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរៀបរាប់ទុកលំបាករបស់ខ្លួន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលដែលក្រុមហ៊ុនវិនិយោគចិនចំនួន ២ គឺក្រុមហ៊ុន ឡានហ្វេង និងក្រុមហ៊ុន រូយហ្វេង បានរំលោភបំពានមកលើដីស្រែចម្ការរបស់ពួកគេ។ ក្រុមជនជាតិដើមទាំងនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ ដោយដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងពីរនេះ កុំឲ្យវិនិយោគតទៅទៀត។
សន្និសិទសារព័ត៌ របស់តំណាងជនជាតិដើមភាគតិចគួយ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាលឺម៉ង់ មេត្តាហៅស៍ (Meta House) នៅថ្ងៃទី២៨ ខែមករានេះ(រូបថត MONOROOM.info/ Thyrith)
ជនជាតិដើមភាគតិច - តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ ស្ថិតនៅក្នុងភូមិបុស្សធំ និងភូមិស្រែព្រាង [...]