Posts in ‘សង្គម’ Category

មន្រ្តី​សហជីព​ស៊ីខាវឌូ​៨​រូប ត្រូវ​បាន​តុលាការ​ខេត្ត​តាកែវ​ដោះ​លែង

មន្រ្តី​សហជីព​ស៊ីខាវឌូ​៨​រូប ត្រូវ​បាន​តុលាការ​ខេត្ត​តាកែវ​ដោះ​លែង

ប្រព័ន្ធយុត្តិធម៌ - មន្រ្តីសហជីព សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខាវឌូ ត្រូវ​បាន​តុលាការដោះលែងវិញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ នៅវេលាម៉ោង៧ និង១៥នាទីយប់ បន្ទាប់ពីពួកគេ ត្រូវ​បានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភាកន្លងមក។ នេះបើតាមសេចក្តីថ្លែងការណ៍រួម របស់សហព័ន្ធសហជីព​ចំនួន​៤។

សេចក្តីថ្លែងការណ៍បានបន្តថា ទន្ទឹមនឹងការដោះលែងមន្រ្តីសហជីពទាំង៨នេះ សហព័ន្ធសហជីពក៏ស្នើ​ទៅឱ្យ​សាលាដំបូងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលពិនិត្យ និងពីចាររណាតាមផ្លូវច្បាប់ ដើម្បីឱ្យមន្រ្តីសហជីព ៩រូបផ្សេង​ទៀត ដែលមកពីសហព័ន្ធសហជីពអំណាចកម្មករខ្មែរ សហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា និងសហព័ន្ធ​សហជីពសេរីកម្មករ ឱ្យមានសេរីភាពឡើង បន្ទាប់ពីបានចាប់ខ្លួន កាលពីដើមខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ក្នុង​ពេលធ្វើបាតុកម្មបិទផ្លូវផ្លូវជាតិលេខ៣ និងផ្លូវលេខ៤។

[...]
សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្រោមហេតុផលមនុស្សធម៌ បានទទូចដល់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះមកពីខេត្តក្រចេះ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។

ជំនួយ - លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា នេះថា៖ «ម្សិលមិញនេះ ខ្ញុំបានស្នើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ផ្តល់​ជំនួយមនុស្សធម៌ ដល់ពលរដ្ឋប្រមាណ ៤០០គ្រួសារ ដែលរងគ្រោះ ដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។»

[...]
ផ្ទុះ​កូដកម្ម​ទៀត ព្រោះ​បុគ្គលិក​ថា កិច្ច​សន្យា​ថ្មី​របស់​កាលតិច ខុស​ច្បាប់

ផ្ទុះ​កូដកម្ម​ទៀត ព្រោះ​បុគ្គលិក​ថា កិច្ច​សន្យា​ថ្មី​របស់​កាលតិច ខុស​ច្បាប់

បុគ្គលិក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច បានបញ្ជាក់ជំហរធ្វើបាតុកម្មជាថ្មី ប្រសិនបើក្រុមហ៊ុន មិនយល់ព្រម​លុបកិច្ច​សន្យា ដែលបុគ្គលិក ក៏ដូចជាប្រធានសហជីពបាននិយាយថា បានរំលោភលើសិទ្ធិកម្មករ និងច្បាប់ជាធរមាន ទាក់ទងនឹងសិទ្ធិកម្មករនយោជិក។


ការធ្វើកូដកម្មជាថ្មី របស់បុគ្គលិកកម្មករ កាល់តិច។ (រូបថត MONOROOM.info/ S.Tith)

ប្រាក់ខែ - លោកសរ ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជាបានឱ្យដឹងថា ប្រសិនបើ​ក្រុមហ៊ុនធ្វើកិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរ លើទៅលើចំនុចដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២១ និង ទាត់ចោលនូវកិច្ចសន្យា ដែលក្រុមបានឱ្យបុគ្គលិក ទទួលស្គាល់កាលពីម្សិលមិញនេះ [...]

បី​មិន បួន​យល់​ព្រម៖ ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​នឹង​បន្ត​នៅ​ភ្នំពេញ​ទៀត

បី​មិន បួន​យល់​ព្រម៖ ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​នឹង​បន្ត​នៅ​ភ្នំពេញ​ទៀត

នៅថ្ងៃទី២៣ ខែឧសភា អាជ្ញាធរខេត្តក្រចេះ និងសាលារាជធានីភ្នំពេញ បានមកចរចាជាថ្មីជាមួយប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋ បានដាក់នូវសំណើរ៧ចំនុច ប៉ុន្តែ ៣ចំនុចសំខាន់ដែលប្រជាពលរដ្ឋចង់បានបំផុត និងជាលក្ខខណ្ឌដើម្បីវិលត្រឡប់ ទៅខេត្តក្រចេះវិញនោះ ត្រូវបានអាជ្ញាបដិសេធ។


ក្រុមប្រជាពលរដ្ឋ អ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ លើកបដាតវ៉ា។ (រូបថត MONOROOM.info/ C. Nita)

ដីធ្លី - ប្រជាពលរដ្ឋនៅចំនុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុស្នួល ខេត្តក្រចេះ បានដាក់សំណើរជាថ្មី ទៅកាន់​អភិបាលខេត្តក្រចេះ ក្រោយពីអាជ្ញាធរខេត្ត ក៏ដូចជាសាលារាជធានីភ្នំពេញ បានសន្យាថានឹងដោះស្រាយ​បញ្ហា​ជូន​ពួកគាត់។

បញ្ហា៧ដែលប្រជាពលរដ្ឋចង់បាន រួមមាន

ពលរដ្ឋ​ខេត្ត​ក្រចេះ​មួយ​ចំនួន នៅ​បារម្ភ​នឹង​ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ

ពលរដ្ឋ​ខេត្ត​ក្រចេះ​មួយ​ចំនួន នៅ​បារម្ភ​នឹង​ការ​សន្យា​របស់​មន្ត្រី​អាជ្ញាធរ

ក្រោយពីការសន្យារដ្ឋរបស់អាជ្ញាធរ ថានឹងដោះស្រាយករណីជម្លោះដីធ្លី របស់ពួកគាត់នោះមក ពលរដ្ឋមួយចំនួន​មកពីខេត្ត​ក្រចេះទាំងនោះ នៅតែសម្ដែងក្ដីបារម្ភ ដោយបានលើកឡើងថា ពួកគាត់គ្មានជំនឿ ពីការសន្យារបស់​អាជ្ញាធរ​ថានឹង​ដោះស្រាយបញ្ហាដីធ្លីឱ្យ មិនដឹងថាបានឬមិនបាននោះ។ ពលរដ្ឋខ្លះ ថែមទាំងប្ដេជ្ញាថានឹងនៅបន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាលុះត្រាបានដីត្រឡប់មកវិញ។


ក្រុមប្រជាពលរដ្ឋ អ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ លើកបដាតវ៉ា។ (រូបថត MONOROOM.info/ C. Nita)

ដីធ្លី - នៅថ្ងៃទី២២ ខែឧសភា នេះ លោក ឃួង ស្រេង ព្រមទាំងអភិបាលខេត្តក្រចេះ បានធ្វើដំណើរទៅវត្តសាមគ្គីរង្សី ជាកន្លែងពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះស្នាក់នៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...