សម្ភាស ខាន់ ចំណាន៖ ពលរដ្ឋទន្រ្ទានដីរដ្ឋ មិនមែនរដ្ឋទន្ទ្រានដីរាស្រ្តទេ
ការក្រោកឡើងរបស់ប្រជាពលរដ្ឋពីខេត្តក្រចេះ មកកាន់រាជធានីភ្នំពេញ រឿងដីធ្លី ដែលអាជ្ញាធរបានរឹបអូស យកទៅឲ្យក្រុមហ៊ុនវៀតណាមមកទល់នឹងពេលនេះ បានបង្កឲ្យមានប្រតិកម្មបានលេចចេញមកជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ នៅតែប្រកាន់ជំហរថា គឺប្រជាពលរដ្ឋទាំងនោះទៅវិញទេ ដែលជាអ្នក«ទន្ទ្រានយកដីរដ្ឋ» មិនមែនរដ្ឋយកដីរបស់ពួកគាត់ឡើយ។
លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ។ (រូបថត MONOROOM.info/ O. Vary)
វិបត្តិដីធ្លី - ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នាបរិវេណវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ក្នុងនាមជាអភិបាលរងខេត្តក្រចេះ និងជាអ្នកតំណាងមកសម្របសម្រួល ជាមួយប្រជាពលរដ្ឋនោះ លោកខាន់ ចំណាន បាននិយាយថា [...]