ព្រះសង្ឃមួយអង្គ ត្រូវសន្តិសុខខណ្ឌ័ដូនពេញ«ឆក់» និងវាយ«បី»ដំបង
ភាពស្ងប់ស្ងាត់នៃការប្រើហិង្សា ពីសំណាក់ក្រុមសន្តិសុខខណ្ឌ មកលើបាតុករ មិនមានរយៈពេលយូរតទៅទៀតទេ។ ការប្រើហិង្សាជាថ្មីទៀត របស់ក្រុមសន្តិសុខទាំងនោះ ធ្វើឲ្យគេនៅតែមានមន្ទិល ពីបញ្ហារំលោភសិទ្ធិមនុស្ស ការបំបិតមាត់មិនឲ្យមានការតស៊ូមតិ និងការទុកបញ្ហាមិនដោះស្រាយ ពីសំណាក់រដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃទី១៧ ខែតុលានេះ ព្រះសង្ឃព្រះនាម ស៊ុំ សុវណ្ណនី បានរងនូវអំពើហិង្សាជាថ្មីទៀត ពីសំណាក់ក្រុមសន្ដិសុខ។ ព្រះអង្គបានមានសង្ឃដីការថា ខណៈពេលដែលព្រះអង្គបានដង្ហែរដាក់ញត្តិ ជាមួយពលរដ្ឋដទៃទៀត ហើយបាននិមន្តមកដល់ ជិតទីស្តីការគណៈរដ្ឋមន្រ្តី ពេលនោះមានសន្តិសុខខណ្ឌដូនពេញមួយក្រុម បានប្រើដំបងវាយទៅលើព្រះកេស និងវាយចំក្បែរត្របកភ្នែកខាងស្តាំផ្នែកខាងក្រោម យកដំបងបុកត្រូវដៃ និងឆក់មួយដំបងឆក់។
[...]