អ្នកគាំទ្របក្សសង្រោះជាតិ ពុះកញ្រ្ជោលតវ៉ាឲ្យដោះលែងជនជាប់ឃុំ
ចំនួនប្រជាពលរដ្ឋ ដែលមកទាមទារឲ្យដោះលែង បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណៈបក្សសង្គ្រោះជាតិ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មានចំនួនកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ តើឆន្ទះរបស់ពួកគេ ចង់បានអ្វីខ្លះ និងអាចមាននរណាស្ដាប់ឮឬទេ?
ពលរដ្ឋអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - បើគិតមកដល់ពេលនេះ មានរយៈពេល ៤ ថ្ងៃហើយ ដែលការចាប់ខ្លួន បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តរបស់ គណៈបក្សសង្រោះជាតិ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយអាជ្ញាធររដ្ឋាភិបាល និងតុលាការសាលាដំបូងរាជធានីភ្នំពេញ។ យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ចំនួន៧រូប និងយុវជនមួយរូប ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួន [...]