ជាម យៀប គាំទ្រ​ការ​ចាប់​ខ្លួន​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ

សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាសមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានហៅការចាប់ខ្លួនបេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ដោយសមត្ថកិច្ចរដ្ឋាភិបាល​គណបក្ស​សប្រជាជនកម្ពុជា ថាជាសកម្មភាពស្របច្បាប់។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាសមាជិកគណៈកម្មការចម្រុះ របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានហៅការចាប់ខ្លួនបេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ដោយសមត្ថកិច្ចរដ្ឋាភិបាល​គណបក្ស​សប្រជាជនកម្ពុជា ថាជាសកម្មភាពស្របច្បាប់។


លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

យុត្តិធម៌ - លោក ជាម យៀប បានពន្យល់ថាបេក្ខជនតំណាងរាស្រ្តទាំង៥៥រូបនៃគណបក្សសង្គ្រោះជាតិ មិនទាន់​បានក្លាយជាអ្នកតំណាងរាស្ត្រនៅឡើយទេ ដោយពួកគាត់ទាំង ៥៥ រូប នៃគណបក្សសង្គ្រោះជាតិនោះ ពុំទាន់បាន​ចូលធ្វើពិធីសច្ចាប្រណិធាន និងស្បថចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ និងចំពោះព្រះភ័ក្ត្រ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរគណៈនៅឡើយទេ។

បើតាមមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាដដែល អះអាងថា វិធានការរបស់រាជរដ្ឋាភិបាល​ផ្អែកលើ​ផ្លូវ​ច្បាប់ ដែលបានទប់ស្កាត់អំពើហិង្សា ដឹកនាំដោយលោកស្រី មួរ សុខហួរ និងបក្ខពួក ដែលបានដឹកនាំបាតុកម្មខុស​ច្បាប់ កាលពីថ្ងៃទី១៥ ខែកក្កដានោះ ពីព្រោះបាតុកម្មហិង្សានោះ បានប្រព្រឹត្តខុសច្បាប់បាតុកម្ម ច្បាប់ក្រមព្រហ្មទណ្ឌ និងខុសច្បាប់រដ្ឋធម្មនុញ្ញ។

សន្និសីទកាសែតថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅមន្ទីររដ្ឋសភា មន្រ្តីជាន់ខ្ពស់របស់​គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បញ្ជាក់ថា៖ «ចម្លើយសារភាពរបស់លោកស្រី មួរ សុខហួរ ជាសក្ខីកម្មយ៉ាងច្បាស់ ដែលជា​ផែន​ការរៀបចំទុកជាមុន របស់គណបក្សសង្គ្រោះជាតិ»។

គួរកត់សម្គាល់ថា សមត្ថកិច្ចបានចាប់ខ្លួនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិយ៉ាងតិច៦នាក់ ក្រោយហេតុការប៉ះ​ទង្គិច​គ្នារវាងក្រុមបាតុករគាំទ្របក្សសង្រ្គោះជាតិ និងសន្តិសុខសាលាតំបូងរាជធានីភ្នំពេញ ហើយកំពុងមានផែនការ​ចាប់ឃាត់ខ្លួនបន្ថែមទៀត ខណៈលោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិ ក៏ត្រូវតុលាការកោះឲ្យ​ចូលទៅឆ្លើយបំភ្លឺផងដែរ។

លោក កឹម សុខា បានអះអាងថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួន មិនមានកំហុសនោះទេ ហើយ​ថាការចាប់ខ្លួននេះ គឺជាការប្រើប្រាស់ឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា មកលើស្ថាប័នតុលាការ​ដែលទន់​ខ្សោយ។ ក្នុងសន្និសីទការសែត នៅថ្ងៃមិ្សលមិញ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិដដែល បានសង្កត់ធ្ងន់ថា គ្មាន​អ្នកម្នាក់អាចប្តឹងឈ្នះមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា តាមរយៈប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជានោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...