សម្ភាស ចាន់ សុវ៉េត៖ ឆន្ទៈ​ពិត​សម្រាប់​ជាតិ មិន​មែន​លាប​ពណ៌​គ្នា​ទេ

លោក ចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្សដ៏ល្បីឈ្មោះមួយរូប បានលើកឡើងថា គណបក្សទាំងពីរហាក់​បង្ហាញពីឆន្ទៈក្នុង​ការបង្កឲ្យ«មាន»ជំនួបប្រជុំ តែទំនងដូចជា«គ្មាន»ឆន្ទៈ ក្នុងការដោះស្រាយបញ្ហា​ពិតប្រាកដ​សម្រាប់​ជាតិ និង​ពលរដ្ឋ​នោះទេ។ លោកបានលើកមូលហេតុមួយមកបញ្ជាក់ថា ស្របពេលនឹងកិច្ចប្រជុំស្វែងរកដំណោះស្រាយ​រវាងគណបក្ស​ទាំងពីរ ឃើញមានការការលាបពណ៌ឲ្យគ្នាទៅវិញទៅមក ជាពិសេសទៅលើប្រជាពលរដ្ឋតែម្តង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៦ មីនា ២០១៤
  • កែប្រែចុងក្រោយ: March 27, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នយោបាយ - អនុប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានផ្ដល់​កិច្ច​សម្ភាសជាមួយ​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លើសកម្មភាពជាក់ស្តែងដែលកំពុងកើតឡើងសព្វថ្ងៃនេះ ថាគណបក្ស​ទាំង​ពីរ​ហាក់បី​ដូចជាតែកំពុងលាបពណ៌គ្នាទៅវិញទៅមក តាមរយៈប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ដែលធ្វើឲ្យ​ប្រជាជន ​និង​ប្រជាជនមានការមិនទុកចិត្តគ្នា ធ្វើឲ្យប្រជាជន និងប្រជាជនស្អប់គ្នា។

មន្រ្តីសិទ្ធិមនុស្ស បានលើកជាឧទាហរណ៍ថា «គណបក្សសង្គ្រោះជាតិរៀបចំកម្មវិធីនយោបាយអ្វីមួយ គណបក្ស​ប្រជាជន​ទៅរំខាន។ ដល់ពេលគណបក្សប្រជាជនរៀបចំកម្មវិធីអ្វីមួយ គណបក្សសង្គ្រោះជាតិ គ្មាន​លទ្ធភាពគៀងគរ​គ្នា​ទៅ​រំខាន​ទេ។ ហាក់បីដូចជាមិនសមស្រប (វា) ផ្អែកទៅលើស្ថានភាពការដឹកនាំគណបក្សហ្នឹង អ្នកដែលមាន​អំណាច និង​អ្នកដែលគ្មានអំណាច ដែលជារឿងមួយប៉ះពាល់ដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យ និង​ការគោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។»

លោកបានបន្តថា បើគណបក្សទាំងពីរ នៅបន្តប្រកាន់ជំហរបែបនេះទៀត នោះអ្នកដែលរងផល​ប៉ះពាល់ធ្ងន់ធ្ងជាងគេ​ គឺប្រជាពលរដ្ឋនេះឯង។ ហើយសេដ្ឋកិច្ចក៏មិនលូតលាស់ ការបង្កបង្កើនផលក៏មិនអាចទៅមុខរួច ឯមន្រ្តីរាជការក៏​ខ្វះ​ធនធាន ធ្វើឲ្យសង្គមឈានថយក្រោយ។ លោកបានធ្វើការកត់សម្គាល់ថា បើគណបក្សសង្គ្រោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា មាន«ឆន្ទៈ»ពិតប្រាកដមែននោះ មិនចាំបាច់ប្រើប្រាស់នូវយន្តការអ្នកជំនាញ ឬអ្នកបច្ចេកទេសទេ។ គ្រាន់តែថ្នាក់ដឹកនាំកំពូលព្រមព្រៀងគ្នាធ្វើ ហើយត្រូវធ្វើពីចំណុចណាទៅ នោះនឹងមានការឯកភាពជាមួយ នឹងការដើរ​ចូលរដ្ឋសភារបស់គណបក្សប្រឆាំង។

លោក ចាន់ សុវ៉េត បានសន្មតថា បញ្ហាប្រទាំងប្រទើស ដែលមិនអាចឈានដល់ការចូលរួមក្នុងរដ្ឋសភា ពីគណបក្ស​សង្គ្រោះជាតិ ព្រោះតែបញ្ហា«បក្សពួក»នេះឯង។ បើបញ្ហា«បក្សពួក»និយម មិនត្រូវបាន«ដក»ចេញទេ ទោះមាន​កិច្ច​ប្រជុំនេះបួនប្រាំដងទៀត ក៏មិនអាចទៅមុខរួចដែរ។ លោកបានពន្យល់ដូច្នេះថា៖ «សមាសភាព​គណបក្សសង្គ្រោះ​ជាតិ​មិនចូលទៅរដ្ឋសភាបាន ដោយសារតែសេចក្តីសម្រេចចូលទៅក្នុងរដ្ឋសភា នៅប្រទាំងប្រទើសដោយសារ​បញ្ហា​បក្ស​ពួកនេះឯង។ (…) គណបក្សសង្គ្រោះជាតិព្យាយាមទាញយក នូវប្រជាប្រិយរបស់ខ្លួន នូវបញ្ហាគោរពលក្ខខណ្ឌ​ក្នុងការ​កំណែទម្រង់។ ឯខាងគណបក្សប្រជាជនកម្ពុជាវិញ សុំឲ្យកំណែទម្រង់តែដាក់លក្ខខណ្ឌ​ក្នុងការបង្កើតច្បាប់​បង្កើតអីនេះ ដែលនាំឲ្យហេតុផលទាំងឡាយនៃការជជែកគ្នាមិនទាន់បានជោគជ័យ មិនទាន់មានប្រសិទ្ធិភាពទេ។»

ជាមួយគ្នានេះលោក សុំឲ្យថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ឬតំណាងរាស្រ្តក្នុងរដ្ឋសភាទាំងអស់ បោះបង់ចោលនូវ​ប្រយោជន៍បុគ្គល ហើយចូលទៅជជែកគ្នា ក្នុងការកំណែទម្រង់សម្រាប់ជាតិទាំងអស់គ្នា នោះទើបអាចទៅរួច។ លោក​បានបង្ហាញ និងឥទ្ធិពលនៃថ្នាក់ដឹកនាំទាំងនេះថា «ទាំងពីរនាក់ បើស្រែកថាកំណែទម្រង់ គឺអាចធ្វើទៅបាន។ ប្រទេស​ខ្មែរធ្វើបានទាំងអស់តើ! កន្លងមករដ្ឋធម្មនុញ្ញបន្ថែមគេធ្វើបានភ្លាម។ ប្រទេសមួយមាននាយករដ្ឋមន្រ្តីពីរ គេធ្វើបាន​ភ្លាម។ អញ្ចឹងគ្រាន់តែកំណែទម្រង់ស៊ីជំរៅ ទាក់ទងនឹងបញ្ហាបោះឆ្នោត និងកំណែទម្រង់ផ្សេងៗបន្តិចបន្តួច ដើម្បីឲ្យ​ប្រទេសជាតិរីកចំរើន មានរឿងអ្វីត្រូវខូច ត្រូវប៉ះពាល់?»

ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល ស្នើកុំឲ្យមានការលាបពណ៌ ឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ សុំឲ្យអ្នក​នយោបាយ​ឈ្លាសវៃ រូតរះ គិតពីប្រយោជន៍ជាតិជាធំ ដើម្បីចូលរួមចំណែកគិតគូបញ្ហាកសាងប្រទេស ឲ្យទាន់​ប្រទេស​ជិតខាងដែលគេកំពុងជឿនលឿនទៅមុខ។ «មេបក្សធំៗទាំងពីរ លះបង់នូវផលប្រយោជន៍ផ្ទាល់ខ្លួន មកអង្គុយ​ជជែក​គ្នា ដើម្បីកសាងជាតិរួមគ្នា។ អ្វីខ្លះដែលជារឿងចាំបាច់សម្រាប់ជាតិ ត្រូវតែធ្វើកិច្ចការហ្នឹងដើម្បីជាតិ បើពួកគេនៅតែ​មាន​គំនិតខ្វែងគ្នាដដែលទេ ខ្ញុំគិតថាមិនអាចទេ ហើយនាំឲ្យមានការអូសបន្លាយពេលរហូត។ (…) ឯបញ្ហាគណបក្ស​សង្គ្រោះ​ជាតិស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិ មានបានជជែកគ្នាអ្វីទៅកើតមកទល់នឹងពេលនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...