Posts in ‘នយោបាយ’ Category

ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ជុំ​វិញ​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា

ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ជុំ​វិញ​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា

បន្ទាប់ពីដំណោះស្រាយនយោបាយកម្ពុជា ត្រូវបានរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិមក មជ្ឈដ្ឋានអន្តរជាតិ បានសម្តែងការសាទរជាបន្តបន្ទាប់ ហើយ​មជ្ឈដ្ឋាន​ដដែលនោះ វាយតម្លៃពីភាពត្រូវរូវគ្នា របស់គណបក្សទាំងពីរ ថានឹងត្រួសត្រាយផ្លូវ នាំប្រទេសកម្ពុជាទៅកាន់លិទ្ធិ​ប្រជាធិបតេយ្យរឹងមាំ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះ​ឆ្នាំ​២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

នយោបាយ - អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជាលោក សុរិយា ប្រាសាទស៊ូប៊ែឌី បានហៅកិច្ចព្រមព្រៀងនយោបាយ របស់គណបក្សប្រជាជនកម្ពុជា [...]

ប្រតិកម្ម​អ្នកគាំទ្រ៖ ហ៊ុន សែន ជា​វិរៈ​បុរស រីឯ សម រង្ស៊ី ឆោត​ល្ងង់

ប្រតិកម្ម​អ្នកគាំទ្រ៖ ហ៊ុន សែន ជា​វិរៈ​បុរស រីឯ សម រង្ស៊ី ឆោត​ល្ងង់

បន្ទាប់ពីលទ្ធផលនៃជំនួបកំពូល ទាំង៧ចំនុចបានធ្លាក់ចុះមកនោះ ភ្លាមៗបន្តិចមក ប្រតិកម្មរបស់ក្រុមអ្នកគាំទ្រ ក៏​បានធ្លាក់ចុះមក​ព្រោងព្រាត តាមក្រោយជាបន្តបន្តាប់ដែរ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទីកន្លែងដែល​ព័ត៌មាន​នៃលទ្ធផលពីជំនួបកំពូលចេញផ្សាយលឿនបំផុតនោះ ក្រុមអ្នក​គាំទ្រទាំងសងខាង របស់គណបក្សទាំងពីរ បាន​សម្ដែង​ប្រតិកម្ម​ចុះ​មក​ខុសៗគ្នា។ តែក្នុងចំណោមនោះ មានមួយភាគធំ បាននាំមកជាមួយ នូវការ«ខកចិត្ត»។


ពីឆ្វេងមកស្ដាំខាងមុខគេ៖ លោក កឹម សុខា លោក សម រង្ស៊ី លោក ហ៊ុន សែន និងលោក គួយ ប៊ុនរឿន។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - សម្រាប់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកគេមិនដែល​គិត​ម្ដងណាឡើយ [...]

អេង ឆៃអ៊ាង៖ កឹម សុខា នឹង​​ក្លាយ​ជា​អនុប្រធាន​ទី​មួយ នៃ​រដ្ឋសភា

អេង ឆៃអ៊ាង៖ កឹម សុខា នឹង​​ក្លាយ​ជា​អនុប្រធាន​ទី​មួយ នៃ​រដ្ឋសភា

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រោះជាតិ បានអះអាងថា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និងជា​បេក្ខភាព​ប្រធានរដ្ឋសភា ក្នុងពេល​ឃោសនា​បោះឆ្នោត​កន្លងមក ​នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ ក្នុងពេលខាងមុខ។


លោក កឹម សុខា (ខាងឆ្វេង) ចាប់ដៃលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង​ ឆៃអ៊ាង បានថ្លែងនៅបន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះថា  នេះថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​ចូល​ក្នុង​ព្រះបរមរាជវាំង [...]

មន្ត្រី​បក្ស​ប្រជាជន​ថា បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​សភាក្នុង​ពេល​ឆាប់ៗ

មន្ត្រី​បក្ស​ប្រជាជន​ថា បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​សភាក្នុង​ពេល​ឆាប់ៗ

ទីបំផុតទៅគណបក្សសង្រ្គោះជាតិ បានសម្រេចជាផ្លូវការហើយ ថានឹងចូលប្រជុំសភានីតិកាលទី៥នេះ។ ការសម្រេច​ចូលប្រជុំសភា​ បានធ្វើឡើង ក្រោយពីការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ តែ​យ៉ាងណាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅមិនទាន់កំណត់ពេលវេលា ចូលប្រជុំនេះឲ្យបានច្បាស់នៅ​ឡើយ។


លោក សម រង្ស៊ី និងលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - ការព្រមព្រៀង៧ប្រការ ត្រូវឯកភាពគ្នា ហើយត្រូវចុះហត្ថលេខាទទួលស្គាល់ ដោយថ្នាក់ដឹកនាំកំពូល របស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីកិច្ចចរចានយោបាយ ត្រូវបានបញ្ចប់​នៅម៉ោង​៣រសៀល ថ្ងៃទី២២ ខែកក្កដា [...]

តំណាង​រាស្រ្ត​ទាំង​៧ នឹង​ត្រូវ​ដោះ​លែង នា​ពេល​បន្តិច​ទៀត

តំណាង​រាស្រ្ត​ទាំង​៧ នឹង​ត្រូវ​ដោះ​លែង នា​ពេល​បន្តិច​ទៀត

ក្រោយពីការចរចានៅព្រឹកនេះរវាង ថ្នាក់ដឹកនាំកំពូល នៃគណបក្សជាប់ឆ្នោតទាំងពីរទទួលបានជោគជ័យ តំណាង​រាស្រ្ត​ទាំង៧ និងយុវជនម្នាក់ទៀតដែលបានចាប់ខ្លួន ក្រោយព្រឹត្តិការណ៍ថ្ងៃទី១៥ កក្តដា នឹងត្រូវបានដោះលែង​ឱ្យ​មាន​សេរីភាព បណ្តោះអាសន្នវិញដែរក្នុងថ្ងៃនេះ។


នាង កឹម មនោរវិទ្យា (ខាងឆ្វេង) ដែលជាកូនស្រីលោក កឹម សុខា កំពុងឈរចាំ នៅមុខពន្ធនាគារព្រៃសរ។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់​មកពី​គណបក្ស​សង្រ្គោះជាតិ បានឱ្យដឹងថា បេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ទាំង៧រូប រួមទាំង​យុវជន​មួយទៀត នឹងត្រូវដោះលែងក្នុងសៀលនេះនាពេលបន្តិចទៀត។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...