Posts in ‘នយោបាយ’ Category

CNRP ចង់​បំបាត់​បញ្ជី​ឈ្មោះ​«ស្ទួន​និង​ប៉ោង» តែ​ CPP ឲ្យ​​គោរព​​ច្បាប់​​បោះ​​ឆ្នោត

CNRP ចង់​បំបាត់​បញ្ជី​ឈ្មោះ​«ស្ទួន​និង​ប៉ោង» តែ​ CPP ឲ្យ​​គោរព​​ច្បាប់​​បោះ​​ឆ្នោត

បញ្ជី​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ គ.ជ.ប នា​ពេល​កន្លង​មក រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​បញ្ហា​ឈ្មោះ​ស្ទួន និង បញ្ជី​ឈ្មោះ​ប៉ោង​ ដោយ​គណបក្ស​ប្រឆាំង​ ក៏​ដូច​ជា​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើការ​ខាង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​ករណី​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ ឈឺ​ក្បាល​វិល​មុខ​ជា​មួយ​ទេ។ ដូច​បាន​បង្ហាញ​ច្បាស់ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើកំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត រវាង​ក្រុម​ការងារ​មក​ពី​គណបក្ស​ទាំង​ពីរ នា​វិមាន​រដ្ឋសភា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា ក្រុម​ការងារ​បាន​ពិភាក្សា​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​ដើម្បី​ជៀស​វាង​នូវ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​មាន​ឈ្មោះ​«ស្ទួន» [...]

CNRP ថា​ពលរដ្ឋ​នៅ​«បរទេស»​គួរ​បោះ​ឆ្នោត​បាន ខណៈ​ CPP​ថា​«ពិបាក»

CNRP ថា​ពលរដ្ឋ​នៅ​«បរទេស»​គួរ​បោះ​ឆ្នោត​បាន ខណៈ​ CPP​ថា​«ពិបាក»

ប្រជាពលរដ្ឋទាំងអស់ ត្រូវ​តែ​មាន​សិទ្ធិ​ស្មើគ្នា​មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ឡើយ ហើយ​សិទ្ធិ​ទាំង​នោះ​ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋាភិបាល​កម្ពុជា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។ ដូច​ករណី​មន្ត្រី​ទូត​ដែល​ទៅ​បំរើ​ការ​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​ដែល​ទៅ​រៀន ធ្វើ​កម្ម​សិក្សា ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស ក៏​មាន​សិទ្ធិ​ដូច​គ្នា ក្នុង​នាម​មន្រ្តី​បម្រើ​ការងារ​ឬសិស្ស​និស្សិត​នៅ​ក្នុង​ប្រទេស​ដែរ។ នេះ​ជា​ការ​លើក​ឡើង របស់​តំណាង​ក្រុម​ការងារ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ទាក់​ទង​នឹង​សិទ្ធិ​បោះឆ្នោត របស់​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស។ លោក​និយាយ​ថា រដ្ឋ​ត្រូវ​ធានា​និង​គិតគូរ​ពី​បញ្ហា នៃ​ការ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​នេះ ក្នុង​នាម​ជា​អ្នក​ធានា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​បោះ​ឆ្នោត។

លោកបានពន្យល់ទៀតថា៖ «យើងកំពុងពិភាក្សាគ្នា ថាតើមានលទ្ធភាពអាចទៅរួចប៉ុណ្ណា។ (…) [...]

រដ្ឋសភា​កម្ពុជា​បង្កើត​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ថានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​តែ​«គ្មាន»​អំណាច

រដ្ឋសភា​កម្ពុជា​បង្កើត​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ថានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​តែ​«គ្មាន»​អំណាច

ការរបង្កើត ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ជា​«ផ្លូវ​ការ» ត្រូវ​បាន​សមាជិក​ក្នុង​រដ្ឋសភា​១០២​រូប បោះ​ឆ្នោត​គាំទ្រ និង​អនុម័ត នា​វិមាន​រដ្ឋសភា​ជាតិ ក្នុង​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​អនុម័ត មាត្រា​៤៨​ថ្មី (ពីរ) នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​មាន​វត្តមាន​ក្នុង​រដ្ឋសភា បាន​លើក​ឡើង​ថា សង្គម​កម្ពុជា​កំពុង​ឈាន​ទៅ​រក​របត់​មួយ​ថ្មី ដែល​ជម្រុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ក្នុង​រដ្ឋ​សភា ទទួល​ស្គាល់​តួនាទី​របស់​បក្ស​ប្រឆាំង ក្នុង​រដ្ឋសភា​ដូច​គ្នា។ លោក​បញ្ជាក់​ថា «ការ​វិសោធនកម្ម​ច្បាប់​នេះ មិន​មែន​ជា​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​គណបក្ស​ណា​មួយ ឬ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​តាន​តឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។»

លោក សម រង្ស៊ី បញ្ជាក់ថា [...]

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

គណៈបក្សកាន់អំណាច តែង​តែ​ព្យាយាម​កម្ចាត់​គណបក្ស​ប្រឆាំង យ៉ាង​ហោច​ណាស់​ក៏​ចរិក​នយោបាយ​នេះ នៅ​បន្ត​មាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា​ជាតិ បន្ទាប់​ពី​បាន​បញ្ជប់​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ២០១៤នេះ។

លោក សម រង្ស៊ី បាន​និយាយ​ថា វា​គឺ​ជា​វប្បធម៌​កម្ចាត់​គ្នា ដែល​ឈាន​ដល់​វប្បធម៌​ហឹង្សា ក៍​ធ្លាប់​មាន​ដែរ។ លោក បាន​ថ្លែង​ទៀត​ថា៖ «បើ​គេ​មិន​កម្ចាត់​រាង​កាយ​ទេ ក៍​គេ​កម្ចាត់​តាម​ផ្លូវ​ច្បាប់ ឫ​តាម​ប្រព័ន្ធ​តុលាការ​ដែរ ដើម្បី​បញ្ជប់​ជីវិត​នយោបាយ នៃ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ដូច​ជា​មាន​ការ​ដក​អភ័យឯកសិទ្ធិ មាន​ការ​បណ្តេញ​ចេញ​ពី​រដ្ឋសភា មាន​ការ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក [...]

គួយ ប៊ុនរឿន៖ ប្រព័ន្ធ​បោះ​ឆ្នោត​ជប៉ុន ច្បាស់និង​«ល្អ» (vdo)

គួយ ប៊ុនរឿន៖ ប្រព័ន្ធ​បោះ​ឆ្នោត​ជប៉ុន ច្បាស់និង​«ល្អ» (vdo)

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​ចរចា​កែ​ទម្រង់ គ.ជ.ប របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​គាំទ្រ ទម្រង់​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​រៀប​ចំ​ដោយ​ប្រទេស​ជប៉ុន ពិសេស​ការ​ចុះ​ឈ្មោះ​​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្មណ៍ ចំពោះ​ការ​រៀប​ចំ និង​គ្រប់​គ្រង​លើ​ស្ថិតិ ប្រជា​ពលរដ្ឋ ដោយ​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា។

ថ្លែងជាកាន់​អ្នក​សារព័ត៌មាន នា​ស្នាក់ការ​អង្គការ​ខុមហ្រ្វែល ថ្ងៃ​ទី១៨ ខែ​ធ្នូ​នេះ លោក គួយ ប៊ុនរឿន បាន​ពន្យល់​ថា នៅ​ប្រទេស​ជប៉ុន ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​នេះ ជា​អ្នក​គ្រប់​គ្រង​លើ​អាត្រា​នុកូលដ្ឋាន ហើយ​បាន​ផ្ទេរ បញ្ជី​អត្រា​នុកូលដ្ឋាន​នោះ ទៅ​ជា​បញ្ជី​បោះ​ឆ្នោត​តែ​មួយ​គត់។ លោក​បន្ត​ថា នេះ​ជា​មូលហេតុ​មួយ ដែល​សម្រួល​ឬ​មិន​បង្ក​ការ​លំបាក ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះបោះ​ឆ្នោត​នោះទេ។ ឲ្យ​តែ​ប្រជា​ពលរដ្ឋ​គ្រប់​អាយុ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...